សម្តេច​តេ​ជោ ហ៊ុន សែន ផ្តល់​ក្តី​ស្រលាញ់​ដល់​កូនក្មួយ​កម្ម​ការ​នី​មាន​ផ្ទៃពោះ​គ្រប់​ទីកន្លែង​

131

(​ភ្នំពេញ​)៖​នៅ​ព្រឹក​នេះ បន្ទាប់ពី​បាន​សំណេះសំណាល ជាមួយ​ក្មួយៗ​កម្មករ កម្ម​ការ​នី ចំនួន ១៥.១០៩ នាក់ មកពី​រោងចក្រ​ចំនួន​៧ នៅ​តំបន់​ទំនប់​កប់​ស្រូវ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ រួចហើយនោះ សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​បាន​​អញ្ជើញ​សួរសុខទុក្ខ និង​ផ្តល់​ថវិកា​មួយចំនួន​ដោយផ្ទាល់​ដល់​ស្ត្រី​ដែលជា​កម្ម​ការ​នី​មាន​ផ្ទៃពោះ​ចំនួន​៤៩៥​នាក់ ។ សម្តេច​តេ​ជោ ហ៊ុន សែន នឹង​បន្ត​ដោះស្រាយ​បញ្ហា​ជាច្រើន​ទៀត​ជូន​ក្មួយៗ ហើយ​ការ​តម្លើង​ប្រាក់ខែ​គឺ​នឹង​តម្លើង​នៅ​រៀងរាល់ឆ្នាំ​។​

​សូម​ជូនពរ​ក្មួយៗ​ដែលជា​អនាគត​ម្តាយ និង​ចៅៗ​ជាទី​ស្រឡាញ់​មាន​សុខភាព​ល្អ និង​សុខ​សុវត្ថិភាព​ពេល​សម្រាលកូន​ខាងមុខនេះ​៕​អត្ថបទ​៖​ហ្វេ​ស​ប៊ុ​ក​សម្តេច​/sn