សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា សន្តិភាព​គឺមាន​អន្តរ​កម្ម​ធំធេង​ណាស់​ជាមួយ​ការអភិវឌ្ឍ​

695
ចែករម្លែក
សម្ដេចតេជោ ប្រកាសនឹងចាត់វិធានការ មិនថាតម្លៃណាក៏ដោយ ដើម្បីរក្សាសន្ដិភាពនៅកម្ពុជា (រូបភាព ៖ តារារិទ្ធិ)

ដោយ : តារារិទ្ធិ/ ​ភ្នំពេញ ៖ នៅក្នុង​ពិធី​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា សរុប​ប្រមាណ ២.៨៦០ នាក់ នៅ​សាល​សន្និបាត​និង​ពិ​ព័រ​ណ៌​កោះ​ពេជ្រ​នា ព្រឹក​ថ្ងៃ ទី ៣ ខែ មេសា នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ថ្លែងថា សមិទ្ធផល​នៃ​សន្តិភាព គឺជា​សមិទ្ធិផល​ដែលមាន​អន្តរ​កម្ម​ធំធេង​ណាស់ ជាមួយ​ការ​ការអភិវឌ្ឍ គ្មាន​សន្តិភាព​គឺ​គ្មាន​ការ​ភិ​វ​ឌ្ឍ​បានទេ​។

​សម្តេច​តេ​ជោ​បាន​បន្តថា​ដា យើង​បាន​រកឃើញ​នូវ​ឧបាយកល​ចង់​បំផ្លាញ​សន្តិភាព​នេះ ។ ដូច្នេះ​គ្មាន​ការស្ទាក់ស្ទើរ​ណាមួយ​ដើម្បី​នឹង​ចាត់វិធានការ ទោះបី​តម្លៃ​ណាក៏ដោយ ដើម្បី​ធានាថា​សន្តិភាព​នៅក្នុង​ប្រទេស​យើង​នៅតែ​ជា​សន្តិភាព​សម្រាប់​បម្រើឱ្យ​មនុស្ស​ជាង​១៥​លាន​នាក់​។

​សម្តេច​បន្ថែមទៀតថា ចាប់ផ្ដើម​ពី​សន្តិភាព​នោះ​ហើយ ដែល​ធានា​ឲ្យ​ប្រទេស​របស់​យើង ស្ថិតនៅ​លើផ្លូវ​នៃ​ដំណើរការ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស នៅលើ​ស្ថានភាព​នៃ​គោរព​សិទ្ធិមនុស្ស ហើយ​សិទ្ធិ​នោះ គឺ​សិទ្ធិ​រស់រានមានជីវិត ដែល​ចេញ​ឆ្ងាយ​ពី​ការភ័យខ្លាច ចេញ​ឆ្ងាយ​ពី​ការស្លាប់​ដោយសារ​សង្គ្រាម ឬក៏​របប​ប្រល័យពូជសាសន៍ ដូច​អតីតកាល​៕​B