សម្តេច​តេ​ជោ ហ៊ុន សែន ស្នើឲ្យ (AIBD)​រៀបចំ​អោយមាន​ការវិវត្តន៍​លើ​ការផ្សព្វផ្សាយ​ព័ត៌មាន​ឲ្យ​មាន​ភាពជា​វិជ្ជមាន​

208
ចែករម្លែក

​ដោយ​៖​តារា​រិ​ទ្ធ​(​សៀមរាប​)៖​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​បានអនុញ្ញាត​ឲ្យ​ប្រតិភូ​សមាជិក​វិទ្យាស្ថាន​អាស៊ី​-​ប៉ាស៊ីហ្វិក​សម្រាប់​អភិវឌ្ឍន៍​ប្រព័ ន្ធ​ផ្ស​ព្ធ​ផ្សាយ​(AIBD)​ដឹកនាំ​ដោយ​លោក ​ហ្វា​យ៉ា សេ​ហេ​រី​យ៉ា​( Fayyar Sheheryar ) ប្រធាន​វិទ្យាស្ថាន អាស៊ី​-​ប៉ាស៊ីហ្វិក​សម្រាប់​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្ស​ព្ធ​ផ្សាយ​ចូលជួប​សំដែង​ការគួ​សមនៅ​ថ្ងៃទី ១២ ខែ មិថុនា ២០១៩ នៅ​សណ្ឋាគារ​សុខ​ខេត្ត​សៀមរាប ។​

​លោក Fayyar Sheheryar បាន​គោរព​សំដែង​នូវ​ការវាយតម្លៃ​ខ្ពស់​ចំពោះ​ការវិវត្ត​ផ្នែក​ផ្សព្វផ្សាយ​របស់​កម្ពុជា​ដែល​កំពុងមាន​ការរីក​ចម្រើន​លូ ត​លាស់​យ៉ាងខ្លាំង​គួរ​ជាទី​ចាប់អារម្មណ៍ ។ លោក​ក៏បាន​គោរព​ជម្រាបជូន​សម្ដេច​ផងដែរ​ថា​លោក​ពិត​ជាមាន​កិត្តិយស​ណាស់​ដែល​បាន​ដឹក នាំ​គណៈប្រតិភូ​អាស៊ី​ប៉ាស៊ីហ្វិក​បាន​ចូលជួប​សំដែង​ការគួរសម​ជាមួយ​សម្ដេច​តេ​ជោ​នៅពេលនេះ​នៅ​ទីក្រុង​សៀមរាប​ដែលជា​ទឹកដី​អង្គរ​ដ៏​បវរ របស់ កម្ពុជា ។​

​លោក​បាន​គោរព​ជម្រាបជូន​សម្តេច​តេ​ជោ​ថា​វត្តមាន​របស់លោក​និង​សមាជិក​របស់លោក​នៅ​កម្ពុជា​នេះ​គឺ​ដើម្បី​ធ្វើការ​ចែករំលែក​នូវ​បទពិសោធន៍​ផង​ធ្វើការ​ចែកជូន​នូវ​ចំណេះដឹង​និង​រៀនសូត្រ​ពីគ្នា​ទៅវិញទៅមក​ផងដើម្បី​បម្រើ​ទៅដល់​ប្រជាជន​នៅ​ទូទាំង​ពិភព លោក​ជាពិសេស​នៅក្នុង តំបន់​ឲ្យ​បានទទួល​នូវ​ព័ត៌មាន​ដែលមាន​ចរិត​វិជ្ជាជីវៈ ។


​លោក​ក៏បាន​គោរព​ជូន​សម្ដេច​តេ​ជោ​ផងដែរ​ថា​ជាពិសេស​នៅក្នុង​បរិបទ​នៃ​ការផ្លាស់ប្ដូរ​ការវិវត្ត​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​វិជ្ជា​នេះ​យើង​គប្បី​ណា​សហការ​ជំរុញ​វឌ្ឍនភាព​លើក​ការផ្សព្វផ្សាយ​នេះ​ឲ្យ​ស្របទៅតាម​ការវិវត្តន៍​របស់​បច្ចេកវិទ្យា​ជាពិសេស​ការ​ជ​រុញ​ការផ្សព្វផ្សាយ​នេះ​មាន​ភាព​វិជ្ជមាន ។​

​ជាការ​ឆ្លើយតប​សម្តេច​តេ​ជោ​បាន​ស្វាគមន៍​សមាជិក​វិទ្យាស្ថាន​អាស៊ី​-​ប៉ាស៊ីហ្វិក​សម្រាប់​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្ស​ព្ធ​ផ្សាយ​(AIBD)​ដែល​បាន​ចូលរួម​សន្និសីទ​នៅ​កម្ពុជា​ពេលនេះ ។ សម្តេច​បាន​ជម្រាបជូន​គណៈប្រតិភូ​ថា​កម្ពុជា​កំពុង​ត្រូវការ​ផ្លាស់ប្ដូរ​អំពី​ការផ្សព្វផ្សាយ​ពី​ប្រព័ន្ធ​អាណា​ឡូ​ក​ទៅ ជា​ឌីជីថល​ហើយ​និង​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ​២០២៣ នេះ​ឲ្យ​បាន​ចប់សព្វគ្រប់​នៅពេលនេះ​ទូរទស្សន៍​កម្ពុជា​ជាច្រើន​បាន​ត្រូវ​ពី​អាណា​ឡូ​ក​ទៅជា​ឌី​ជី ថ​លហើយ ។

​សម្តេច​ក៏បាន​ជម្រាបជូន​ប្រតិភូ​ទាំងមូល​ផងដែរ​ថា​ការផ្លាស់ប្ដូរ​ការវិវត្ត​ខាង​បច្ចេកវិទ្យា​នេះ​ជា​រឿង​មួយ​ក៏ប៉ុន្តែ​ការផ្លាស់ប្ដូរ​និង​វិវឌ្ឍន៍​ខ្លឹមសារ​នៃ​ការផ្សព្វផ្សាយ​វា​ជា​រឿង​មួយទៀត​ជាពិសេស​ការផ្សព្វផ្សាយ​ព័ត៌មាន​ដែល​មិន​ពិត​។​ពាក់ព័ន្ធ​ចំណូ​ចនេះ​សម្តេច​បានផ្តល់​អនុសាសន៍​ថា​ការ​ជឿនលឿន​ផ្នែក​បច្ចេកវិទ្យា​ដ៏​វិជ្ជមាន​នេះ​យើង​គប្បី​ណា​ជំរុញ​រៀបចំ​អោយមាន​ការវិវត្តន៍​លើ​ការផ្សព្វផ្សាយ​ព័ត៌មាន​ឲ្យ​មាន​ភាពជា​វិជ្ជមាន​ផងដែរ ៕