សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ប្រធាន​ប្រតិបត្តិ​នៃ​តំបន់​រដ្ឋបាល​ពិសេស​ម៉ា​កាវ​

736
ចែករម្លែក

ដោយ : វិបុល / ភ្នំពេញ ៖ នៅ​វិមាន​សន្តិភាព រសៀល​ទី​០៨ ខែឧសភា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ឈុ​យ សៃ​អន Chui Sai on ប្រធាន​ប្រតិបត្តិ នៃ​តំបន់​រដ្ឋបាល​ពិសេស​ម៉ា​កាវ​។​

​លោក Chui Sai on បាន​គោរព​ជម្រាបជូន​សម្តេច​តេ​ជោ ហ៊ុន សែន ថា តំបន់​រដ្ឋបាល​ពិសេស​ម៉ា​កាវ​បានទទួល​នូវ​ការគាំទ្រ​ពី​រដ្ឋបាល​ថ្នាក់កណ្តាល​ដើម្បី​បង្កើត​តំបន់​ទេសចរណ៍ និង​អនុវត្តតាម​គោលនយោបាយ​ខ្សែក្រវ៉ាត់​មួយ​ផ្លូវ​មួយ ក្នុងន័យនេះ​លោក​ក៏បាន​ឆ្លៀត​ជម្រុញ​តាម​គោលនយោបាយ​នេះ ដើម្បី​ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​ម៉ា​កាវ និង​ប្រទេស​ដ៏ទៃទៀត ។ ដោយឡែក​ជាមួយនឹង​កម្ពុជា​តំបន់​រដ្ឋបាល​ពិសេស​ម៉ា​កាវ​បាន​ចុះហត្ថលេខា​ លើ​អនុសារណៈ​នៃ​ការចង​សម្ព័ន្ធមេត្រីភាព​ជាមួយ​ទីក្រុង​សៀមរាប​កាលពី​ឆ្នាំទៅ ហើយក៏​បាន​ចុះ​អនុសារណៈ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ដែរ កាលពី​ម្សិលមិញ​នេះ​ជាមួយ​ក្រសួងការបរទេស​។ លោក​ក៏បាន​ជម្រាបជូន​សម្តេច​ថា​នៅពេលនេះ ទំនាក់ទំនង​រវាង​តំបន់​រដ្ឋបាល​ម៉ា​កាវ និង​កម្ពុជា​កំពុង​តែមាន​ទំនាក់ទំនង​ល្អ​ហើយ​ចំនួន​ទេសចរណ៍​មកកាន់​កម្ពុជា​ ក៏​កំពុងមាន​កាន់តែ​ច្រើនឡើង​ផងដែរ ក្នុងន័យនេះ​លោក​ក៏បាន​គោរព​សុំ​អនុសាសន៍​ពីស​ម្តេច​តេ​ជោ ដើម្បី​ធ្វើយ៉ាងណា​ជំរុញ ពង្រឹង​ព​ង្រី​កិច្ចសហប្រតិបត្តិការ​រ​វាង​តំបន់​ម៉ា​កាវ និង​កម្ពុជា អោយ​កាន់តែ​រឹងមាំ​ថែមទៀត​។​

​ជាការ​ឆ្លើ​ត​តប សម្តេច​តេ​ជោ ហ៊ុន សែន បាន​វាយ​តំលៃ​ខ្ពស់​ចំពោះ​ការចុះហត្ថលេខា​លើ​អនុសារណៈ​ចងសម្ព័ន្ធ​មេត្រីភាពរ​វា​ង​តំបន់​ម៉ា​កាវ​ជាមួយនឹង​ខេត្តសៀមរាប​។ សម្តេច​បាន​មានប្រសាសន៍ថា នេះ​ជាការ​ល្អ​ណាស់​ដែល​ថ្នាក់កណ្តាល​របស់​ប្រទេស​ចិន​បាន​បង្កើត​មជ្ឍមណ្ឌល​ទេសចរណ៍​ផង ស្របទៅតាម​គោលនយោបាយ​ផ្លូវ​មួយ​ខ្សែ​ក្រ​វ៉ាន់​មួយ​ផង​។ សម្តេច​តេ​ជោ បាន​មានប្រសាសន៍ថា​តំន់​សេដ្ឋកិច្ច​ពិសេស​ម៉ា​កាវ​អាចជា​តំន់​ទេសចរណ៍​ដ៏​ធំ ដែល​នេះ​ជា​ចំនុច​ដែល​យើង​អាច​ជំរុញ​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋបាល​ពិសេស​ម៉ា​កាវ​ជាមួយ​កម្ពុជា​។​

​កាលពី​ឆ្នាំ​២០១៥ សម្តេច​តេ​ជោ បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​ម៉ា​កាវ ប៉ុន្តែ​ពេលនោះ​ពុំទាន់​មានការ​ហោះ​ហើយ​ត្រង់​នៅឡើយ​ទេ តែ​ពេលនេះ​មានកា​ហោះហើរ​ត្រង់​ហើយ ហើយ​ការហោះហើរ​ត្រង់នេះ​កំពុងតែ​នាំនូវ​ទេ​ចរណ៍​យ៉ាងច្រើន​មិន​ត្រឹមតែ​កម្ពុជា​ទេ គឺ​កម្ពុជា​ទៅកាន់​ម៉ា​កាវ​ក៏​ច្រើន​ដែរ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានស្នើ​សុំអោយ លោក Chui Sai on ពិនិត្យមើល​លើ​អ្វីដែល​តំបន់​រដ្ឋបាល​ពិសេស​ម៉ា​កាវ​អាច​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​កម្ពុជា​យើង​ដូចជា​តាមរយៈ​ការវិនិយោគទុន ជំរុញ​ទេសចរណ៍​បន្ថែមទៀត​ម​ក​កម្ពុជា និង​ជំរុញ​ពិនិត្យ​លើ​ការនាំចេញ​អង្ករ​ដ៏​ល្អ​របស់​កម្ពុជា​ទៅ​ទៅនោះ​ផងដែរ​។ លោក Chui Sai on ត្រេកអរ​រីករាយ​យល់ស្រប​នូវ​អ្វីដែល សម្តេច​តេ​ជោ​បានលើកឡើង ហើយ​លោក​នឹង​អនុវត្តន៍​នាពេល​បន្តបន្ទាប់​ខាងមុខនេះ​៕​