សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​កំណាត់ ផ្លូវជាតិ​លេខ ៦ ពី​ថ្នល់កែង​ទៅ​សៀមរាប​

601
ចែករម្លែក

ដោយ : តារារិទ្ធិ / ​កំពង់ធំ ​៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង អញ្ជើញ​សម្ភោ​ធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្ឡូ​វ​ការ​កំណាត់​ផ្លូវជាតិ​លេខ៦ ប្រវែង​សរុប​ជាង២៤៨គីឡូម៉ែត្រ ចាប់ពី​ថ្នល់កែង ខេត្តកំពង់ចាម ដល់​អង្គ្រង​ខេត្តសៀមរាប​នៅ​ព្រឹក​ថ្ងៃ ទី​១១ ខែមិថុនា ឆ្នាំ​២០១៨ ។ ពិធី​នេះ​ក៏មាន​ការចូលរួម​រប​ស់ឯក​អគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​ផងដែរ ។ គម្រោង​សាង សង់​ឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ​៦​ចាប់ពី​ថ្នល់កែង​ខេត្ដ​កំពង់ចាម ដល់​អង្គ្រង ខេត្ត សៀមរាប ឆ្លងកាត់​ខេត្ត​ចំនួន ៣ រួមមាន​ខេត្តកំពង់ចាម​ប្រវែង ៤៣,៩៨​គីឡូម៉ែត្រ ,​ខេត្តកំពង់ធំ​ប្រវែង ១៤៤,២៥​គីឡូម៉ែត្រ និង ខេត្តសៀមរាប​ប្រវែង ៦០,៣០​គីឡូម៉ែត្រ​។

​គម្រោង​សាងសង់​ផ្លូវ​នេះ​ចែកចេញជា ៣ កំណាត់​រួមមាន​៖ កំណាត់​ផ្លូវ​ទី​១ ចាប់ពី​ថ្នល់កែង ដល់​ស្គន់​ប្រវែង ២៨,៧៣​គីឡូម៉ែត្រ ត្រូវបាន​ពង្រីក​ទទឹង​តួ​ផ្លូវ​រហូតដល់ ២៥ ម៉ែត្រ ដោយ​ក្រាល​បេតុង​កៅស៊ូ AC កម្រាស់ ១០ សង់ទីម៉ែត្រ ទទឹង ២០,៥០​ម៉ែត្រ លើ​ទទឹង​តួ​ផ្លូវ​សរុប ២៥ ម៉ែត្រ​, កំណាត់​ផ្លូវ​ទី​២ ចាប់ពី​ស្គន់​ខេត្តកំពង់ចាម​ដល់​ស្ទឹងសែន​ខេត្តកំពង់ធំ​ប្រវែង ១០២,៩០ គីឡូម៉ែត្រ ,​កំណាត់​ផ្លូវ​ទី​៣ ចាប់ពី​ស្ទឹងសែន ខេត្តកំពង់ធំ ដល់​អង្គ្រង ខេត្តសៀមរាប ប្រវែង ១១៦.៩០​គីឡូម៉ែត្រ​ត្រូវបាន​ពង្រីក​ទទឹង​តួ​ផ្លូវ​រហូតដល់ ១២ ម៉ែត្រ ដោយ​ក្រាល​បេតុង​កៅស៊ូ AC កម្រាស់ ១០ សង់ទីម៉ែត្រ ទទឹង ១១ ម៉ែត្រ លើ​ទទឹង​តួ​ផ្លូវ​សរុប ១២​ម៉ែត្រ​។​

​កំណាត់​ផ្លូវជាតិ​លេខ ៦ ដែល​ទើប​បើកសម្ពោធ​ជា​ផ្លូវការ​នេះ​ចំណាយ​ថវិកា​សរុប​ប្រមាណ​ជាង ២៥៥ លាន​ដុល្លារ​អាមេរិក​ជា​ហិរញ្ញប្បទាន​សម្បទាន​របស់​ចិន​ចំនួន ២៤៨,៨ លាន​ដុល្លារ រួមជាមួយ​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​ប្រមាណ ៥ ភាគរយ​សម្រាប់​ការដោះស្រាយ​ផលប៉ះពាល់​ការ​បោសសម្អាត​មីន​និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ និង ពន្ធអាករ​និង​សួយ​សារ ។ កំណាត់​ផ្លូវ​នេះ​បាន​ចំណាយពេល​សាងសង់ ៥០ ខែ ចាប់ផ្តើម​ពី​ខែឧសភា ឆ្នាំ ២០១៣ និង បញ្ចប់​នៅ​ខែកក្កដា ឆ្នាំ​២០១៧​។​

​កំណាត់​ផ្លូវជាតិ​លេខ​៦ គឺជា​សមិទ្ធផល​ថ្មី​មួយ ទៀត​សម្រាប់​ជាតិ និង ប្រជាជន​កម្ពុជា ក្រោម​គោល នយោបាយ​របស់​រាជរ​ដ្ឋា​ភិ​បាល​ដឹកនាំ​ដោយ​គណ បក្ស​ប្រជាជន​កម្ពុជា​និង ជា​សមិទ្ធផល​ថ្មី​មួយ​នៅក្នុង​រដ្ឋាភិបាល​និតិ​កាល​ទី​៥ នៃ​រដ្ឋសភា ៕B

 

#