សម្តេច​តេ​ជោ អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ទី​៦ និង​ផ្លូវ​ក្រោម​ដី​នៅ​រង្វង់​មូល​ចោមចៅ តម្លៃ​ជាង ២២​លាន​ដុល្លារ​

966
ចែករម្លែក
  • 49
    Shares

​ដោយ​: តារា​រិ​ទ្ធ / ភ្នំពេញ​: សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមិថុនា​នេះ បាន​អញ្ជើញ​ជា​អធិបតី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​នៅ​រង្វង់​ចោមចៅ ដែលជា​ស្ពាន​អាកាស​ទី​៦​នៅក្នុង​រាជធានី​ភ្នំពេញ​។​

​ស្ពាន​អាកាស​និង​ផ្លូវ​ក្រោម​ដី​រង្វង់​មូល​ចោមចៅ ដែល​បើក​ការដ្ឋាន​សាងសង់​នៅថ្ងៃនេះ​នឹង​សាងសង់ ដោយ​ក្រុមហ៊ុន​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា (OCIC) ដោយ​ចំណាយ​ថវិកា​ប្រមាណ ២២ លាន​ដុល្លារ​អាមេរិក ហើយ​គ្រោង​ចំណា​ង​ពេល​សាង សង់ ៣០​ខែ គិត​ចាប់ពី​ថ្ងៃនេះ​ទៅ​។​

​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​នៅ​រង្វង់​ចោម ផោ​ចៅ​នេះ គឺជា​ស្ពាន​អាកាស​ទី​៦​ហើយ​នៅក្នុង​រាជ ធានី​ភ្នំពេញ បន្ទាប់ពី​ស្ពាន​អាកាស​រង្វង់​មូល​ក្បាល ថ្នល់ ស្ពាន​អាកាស​៧​មករា ស្ពាន​អាកាស​រង្វង់​មូល​ស្ទឹងមានជ័យ ស្ពាន​អាកាស​៥ មករា និង​ស្ពា​ម​អាកាស ផ្សារ​ដី​ហ៊ុយ ដែល​គ្រោង​សម្ពោធ​ក្នុង​នៅ​ដើមខែ​កក្កដា​ខាងមុខនេះ​។​

​គម្រោង​សាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​រង្វង់​មូល​ចោមចៅ​រួមមាន​:
​ស្ពាន​ទី​១៖ ជា​ស្ពាន​អាកា​សមេ ត​ភ្ជាប់​ចរាចរ​ពី​មហាវិថី​សហព័ន្ធរុស្ស៊ី​មក​ផ្លូវជាតិ​លេខ​៣ មាន​ប្រវែង ៤០៨​ម៉ែត្រ ទទឹង ១៥,៨​ម៉ែត្រ ដែលមាន​ចរាចរ​ពីរ​គន្លង​ទៅ និង​ពីរ​គន្លង​មក ជម្រាល​ស្ពាន ៤,៥​ម៉ែត្រ និង​មាន​កម្ពស់​អតិបរិមា​ដែល​អាច​ចរាចរ​ក្រោម​ស្ពាន​បាន ៥,៥​ម៉ែត្រ​។​

​ស្ពាន​ទី​២៖ បំបែក​ចេញពី​ស្ពាន​អាកា​សមេ បត់ ឆ្វេង ត​ភ្ជាប់​ចរាចរ​ពី​មហាវិថី​សហព័ន្ធរុស្ស៊ី​ឆ្ពោះទៅ​ផ្លូវ​វេ​ង​ស្រេង សម្រាប់​ចរាចរ​មួយ​ទិស ដែលមាន​មួយ​គន្លង​រថយន្ត និង​មួយ​គន្លង​ទោចក្រយានយន្ត មាន​ប្រវែង​សរុប ២០២​ម៉ែត្រ (​ស្ពាន​អាកាស​ប្រវែង ៤០​ម៉ែត្រ ផ្លូវ​ក្រោម​ដី​ប្រវែង ១១៨ ម៉ែត្រ និង​ផ្លូវ​លើដី​ប្រវែង ៤៤​ម៉ែត្រ​) ទទឹង ៥.២៥​ម៉ែត្រ​។​

​ស្ពាន​ទី​៣.​ជា​ស្ពាន​កោង​បត់​ឆ្វេង​ត​ភ្ជាប់​ចរស​ចរ​ពី​ផ្លូវ​វេ​ង​ស្រេង​មក​ផ្លូវជាតិ​លេខ 3 មាន​ប្រវែង​សរុប ២០៦ ម៉ែត្រ​(​ស្ពាន​អាកាស​ប្រវែង ៦០ ម៉ែត្រ​ផ្លូវ​ក្រោម​ដី​ប្រវែង ១១៨ ម៉ែត្រ និង ផ្លូវ​លើដី​ប្រវែង ២៨ ម៉ែត្រ​និង​និង​ទទឹង ៥,២៥ ម៉ែត្រ​សម្រាប់​ចរាចរ​មួយ​ទិស​ដែលមាន​មួយ​គន្លង​រថយន្ត​និង​មួយ​គន្លង ទៅ​ចក្រយានយន្ត ។​

​ផ្លូវ និង​ផ្លូវ​ក្រោម​ដី :​ជា​ផ្លូវ​កោង​ត​ភ្ជាប់​ចរាចរ ពី​ផ្លូវ​វេ​ង​ស្រេង មក​ផ្លូវជាតិ​លេខ ៤ មាន​សរុប​១៣០ ម៉ែត្រ (​ផ្លូវ​ក្រោម​ដី​ប្រវែង ១៣ ម៉ែត្រ​និង​ផ្លូវ​លើដី​ប្រវែង​១១៧ ម៉ែត្រ​)​ទទឹង ៨,៥ ម៉ែត្រ សម្រាប់​ចរាចរ​មួយ​ទិស ដែលមាន​ពី​គន្លង​រថយន្ត និង មួយ​គន្លង​ទោចក្រយានយន្ត​។​

​ផ្លូវ​លើ​ផ្ទៃដី​: ជា​ផ្លូវ​មេ​ត​ភ្ជាប់​ផ្លូវជាតិ​៤​មក​ផ្លូវ​វេ​ង​ស្រេង​មាន​ប្រវែង​សរុប ២៣៥ ម៉ែត្រ​ទទឹង​៨,៥ ម៉ែត្រ សម្រាប់​ចរាចរ​មួយ​ទិស​ដែលមាន​ពីរ​គន្លង និង មួយ​គន្លង​ទោចក្រយានយន្ត​។​

​ផ្លូវ​ក្រោម​ដី​: ជា​ផ្លូវ​ត​ភ្ជាប់​ចរាចរ​ពី​ផ្លូវជាតិ​លេខ ៤ មក​មហាវិថី​សារិន​រុស្ស៊ី ដែលមាន ៤៧០ ម៉ែត្រ ទទឹង ៨,៥ ម៉ែត្រ​សម្រាប់​ចរាចរ​មួយ​ទិស ដែលមាន​ពីរ​គន្លង​រថយន្ត និង មួយ​គន្លង​ទោចក្រយានយន្ត​។​

​ផ្លូវ​នេះ​មាន​ល្បឿន​សុវត្ថិភាព ៤០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​សម្រាប់​ផ្លូវ​ទទឹង ៨,៥ ម៉ែត្រ ។ ល្បឿន​សុវត្ថិភាព ២៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​សម្រាប់​ផ្លូវ​ទទឹង ៥,២៥ ម៉ែត្រ​និង​ទំហំ ៥,៥ ម៉ែត្រ​។ អាយុកាល​ប្រើប្រាស់ ១០០ ឆ្នាំ ។ មាន​បំពាក់​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ ។ រៀបចំ​បណ្ដាញ​លូ​ជុំវិញ​បរិវេណ​ស្ពាន​អាកា និង អាង​ស្តុក​ទឹក​ក្រោម​ដី ព្រម ទាំង​ម៉ូ​ទ័​រ​បូមទឹក​ស្វ័យប្រវត្តិ​។ ដាក់​ស្លាក​សញ្ញា​ចរាចរណ៍​ឬ​គំនូសចរាចរ​៕ ល​