សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​អាកាស​មិត្តភាព​កម្ពុជា-ចិន សែនសុខ តម្លៃ ១៧ លាន​ដុល្លារ​

787
ចែករម្លែក

ដោយ : តារារិទ្ធិ / ភ្នំពេញ​ ៖ ស្ពាន​អាកាស​មិត្តភាព​កម្ពុជា​-​ចិន​សែន សុខ ហៅ​ស្ពាន​អាកាស​ផ្សារ​ដី​ហ៊ុយ ដែលជា​ស្ពាន អាកាស​ទី​៥​នៅក្នុង​រាជធានី​ភ្នំពេញ​ប​សមបើ​កស​ម្ពោធ​ដាក់​ឲ្យប្រើប្រាស់​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​០២ ខែ កក្កដា ឆ្នាំ​២០១៨​នេះ ក្រោម​អធិបតីភាព សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។​

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឲ្យ​ដឹងថា គម្រោង​សាងសង់​ស្ពាន​អាកាស​មិត្តភាព​កម្ពុជា​-​ចិន​សែន​សុខ មាន​ប្រវែង​សរុប៩៤២​ម៉ែត្រ ទទឹង១៦,៥​ម៉ែត្រ ក្នុងនោះ​តួ​ស្ពាន មាន​ប្រវែង៦១០ម៉ែត្រ និង​ផ្លូវ​ត​ភ្ជាប់​ក្បាលស្ពាន​សងខាង ប្រវែង​សរុប៣៣២​ម៉ែត្រ ដោយ​ក្រាល​បេតុង​កៅស៊ូ (AC) កម្រាស់១០​សង់ទីម៉ែត្រ​។​

​លោក​រដ្ឋមន្ត្រី​បន្តថា គម្រោង​នេះ​ចំណាយ​ថវិកា​សរុប​ប្រមាណ​១៧​លាន​ដុល្លារ​អាមេរិក ជា​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​ចិន រួមជាមួយ​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា សម្រាប់​ការដោះស្រាយ​ផលប៉ះពាល់​ពន្ធ និង​អាករ​ផ្សេងៗ​។ ស្ពាន​នេះ បាន​ប្រើពេល​សាងសង់​ចំនួន ២៤​ខែ ចាប់ពី​ខែឧសភា ឆ្នាំ​២០១៦ ហើយ​បញ្ចប់​ការសាងសង់​នៅ​ខែឧសភា ឆ្នាំ​២០១៨​កន្លងទៅនេះ​។​

​បើតាម​លោក ស៊ុន ចាន់ថុល ស្ពាន​អាកាស​មិត្តភាព​កម្ពុជា​-​ចិន​សែន​សុខ គឺជា​ផ្នែក​មួយ​នៃ​គម្រោង​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី​២ កំណាត់​ទី​២ ដែល​គម្រោង​ទាំងមូល​មាន​ប្រវែង​សរុប ១៦.៦៧៩​ម៉ែត្រ គីឡូម៉ែត្រ មាន​ចំណុច​ចាប់ផ្តើម​ពី​មហាវិថី​សហព័ន្ធ​រុស្សី​នៅត្រង់​ភ្លើងស្តុប​រតនា​ផ្លា​ហ្សា ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដោយ​រត់​កាត់​តាម​បណ្តោយ​ផ្លូវ​ណ័​ដ​ប្រ៊ី​ឌ (Northbridge) ផ្លូវ​ទ្រុងមាន់ ផ្លូវ​ភូមិ​ទួល​ពង្រ ផ្លូវ​ទំនប់​៧​មករា មហាវិថី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន (​ផ្លូវ​៦០​ម៉ែត្រ​) និង​ត​ភ្ជាប់​ទៅនឹង​ផ្លូវជាតិ​លេខ​២ ត្រង់​គីឡូម៉ែត្រ​លេខ ១៤+៤១៧ ចំណុច​គល់ស្ពាន​ព្រែក ហូរ​(​ផ្នែក​ខាងជើង​) ស្ថិតនៅត្រង់​ភូមិ​តា​ក្តុល សង្កាត់​តា​ក្តុល ក្រុង​តាខ្មៅ ខេត្តកណ្តាល និង​ត​ភ្ជាប់​ទៅ​ផ្លូវ​លេខ ១១៥ និង​ស្ពាន​តាខ្មៅ (​ខេត្តកណ្តាល​)​។​

លោក ស៊ុន ចាន់ថុល បាន​ថ្លែងថា ស្ពាន​អាកាស​ដ៏​ថ្មីស្រឡាង​នេះ នឹង​រួមចំណែក​ជួយ​បង្កើន​ប្រសិទ្ធភាព​នៃ​ការធ្វើដំណើរ និង​ដឹកជញ្ជូន​របស់​ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ និង​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់ ជាពិសេស​ជួយ​សម្រួល​ដល់​អ្នកដំណើ​រ​ទៅ​-​មក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ឲ្យ​បាន​កាន់តែ​ងាយស្រួល ឆាប់រហ័ស ទាន់ពេលវេលា និង​ប្រកបដោយ​សុវត្ថិភាព​៕​B