សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះ សំ​ណា​ល​ជាមួយ​កម្មករ​និ​យោ​ជិ​ក ជិត​៧​ពាន់​នាក់ នៅ​ស្រុក​មុខកំពូល​

539
ចែករម្លែក

ដោយ : មុន្នីរ័ត្ន/​ភ្នំពេញ ៖ បន្ទាប់ពី​ខកខាន​មួយរយៈ​ធំ​ក្នុង​ការជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត ដោយសារតែ​ការបំពេញ​បេសកកម្ម​ជាប​ន្ត​បន្ទាប់​នៅក្រៅ​ប្រទេស​នោះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី​នៃ​កម្ពុជា បន្ត​ចុះ​ជួប​សំណេះសំណាល​ជាមួយ កម្មករនិយោជិត​ជាង​៦៧០០​នាក់ នៅ​ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល នៅ​ព្រឹក​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៨​នេះ​។​

 

កម្មករ​ទាំងនោះ​មកពី​រោងចក្រ សហគ្រាស​ចំនួន​៤ នៅក្នុង​ស្រុក​មុខកំពូល​ខេត្តកណ្តាល​។ កម្មករ និ​យោ ជិត រោងចក្រ​ចំនួន ៤ ដែល​ជួប​សំណេះសំណាល​ជាមួយ​សម្ដេច​តេ​ជោ ហ៊ុន សែន មកពី​ខេត្តកណ្ដាល​ចំនួន​២ មានកម្ម​ករ​ន​យោ​ជិត​ចំនួន​៤.៨០៣ នាក់ និង​មកពី​រាជធានី​ភ្នំពេញ​ចំនួន ២ មានកម្ម​ករ​និ​យោ ជិត​ចំនួន​១.៩៨២​នាក់ ដែលមាន​អ្នកវិនិយោគ​មកពី​ប្រទេស​ចិន​ចំនួន​២,​អង់គ្លេស​ចំនួន​១​និង​ខ្មែរ​ចំនួន​១ ។ ​ក្នុងនោះ ​មាន​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ចំនួន ៣ និង​ផលិត​ក្ដារបន្ទះ​ចំនួន​១ ដែល​ផលិតផល​ទាំងអស់​ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​អន្ដរជាតិ និង​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងប្រទេស​។​

​លោក អ៊ិត សំហេង ប​សន​ឲ្យ​ដឹងថា​មកដល់ពេលនេះ ខេត្តកណ្ដាល​មាន​រោងចក្រ សហគ្រាស គ្រឹះស្ថាន ចំនួន ៤៦៤ មាន​កម្មករនិយោជិត ចំនួន ១៥៥.១៣៨​នាក់ ដែលមាន​ប្រាក់​ឈ្នួល​សរុប ៣៧២ លាន​ដុល្លារ ។ ក្នុងនោះ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង​មាន​ចំនួន ១៧០ មាន​កម្មករនិយោជិត​ចំនួន ១៣៧.៦៦៤ នាក់ ដែលមាន​ប្រាក់​ឈ្នួល​សរុប​ប្រមាណ​ជាង ៣៣០ លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។​

​សូមបញ្ជាក់ថា​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស អំពី​យុទ្ធនា​ការចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត នៅតាម​បណ្តា​រោងចក្រ​នានា ក្នុងប្រទេស​កម្ពុជា ជា​រៀងរាល់​សប្តាហ៍ ចាប់តាំងពី​ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០១៧ រហូត ដល់​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៨​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជួប​ជាមួយ​បងប្អូន​ប្រធាន​រដ្ឋបាល ប្រធាន​ផ្នែក ប្រធាន​ក្រុម និង​បងប្អូន​កម្មករនិយោជិត​ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធ​ចំនួន​៥៧​លើក ដែលមាន​ចំនួន​សរុប​ទាំងអស់ ៨០០.៥៦៨​នាក់​ហើយ​៕​B