សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​អបអរសាទរ ខួប​២០​ឆ្នាំ​ថ្ងៃកំណើត​កងទ័ពជើងគោក​

366
ចែករម្លែក

ដោយ:តារារិទ្ធិ/​ភ្នំពេញ​ ៖ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩ នេះ សម្តេច​អគ្គមហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​ជា​នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ នឹង​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​២០​ឆ្នាំ​ថ្ងៃកំណើត​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ​។​

​ពិធី​អបអរសាទរ​ដែល​ធ្វើឡើង​យ៉ាង​មហោឡា​រឹក​នៅ​ទីបញ្ជាការដ្ឋាន​កងទ័ព​ជើងគោក ស្ថិតនៅក្នុង​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​សូមបញ្ជាក់ថា​បន្ទាប់ពី​ប្រទេស​កម្ពុជា​បាន​បិទ​បញ្ចប់ភ្លើងសង្គ្រាម និង ការបែកបាក់​ជាតិ​ទាំងស្រុង​នៅ​ចុង ឆ្នាំ​១៩៩៨ ។ កងយោធពល​ខេមរភូមិន្ទ​ក៏ត្រូវ​បានធ្វើ​ការកែ សម្រួល​ប្រព័ន្ធគ្រប់គ្រង​និង​ការដឹកនាំ​ផងដែរ​។ កងទ័ពជើងគោក​ក៏​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ១៩៩៩ ហើយក៏​បានកំណត់​យក​ថ្ងៃទី​២៤ ខែមករា ជា​ថ្ងៃកំណើត​របស់ខ្លួន​និង​ប្រារព្ធ​ពិធី​អបអរសាទរ​ជា​រៀងរាល់ឆ្នាំ​ផងដែរ​។​

​ក្នុងពេល​បង្កើត​បញ្ជាកា​រដ្ឋា​ន​កងទ័ពជើងគោក​ដំបូង កងទ័ពជើងគោក​មាន​អង្គភាព​ចំណុះ​ច្រើន​រហូតដល់ ១៨​កងពលធំ​, ៥ កងពលតូច និង ៤ វរ​សេនា​ធំ​, ៤ វរ​សេនា​តូច ។ ប៉ុន្តែ​កងទ័ពជើងគោក​បានធ្វើ​ការកែរ​ទម្រង់​ដោយបាន​កែរ​សម្រួល​អង្គភាព​មក​នៅត្រឹម ៨ កងពលតូច​និង​១​វរ​សេនា​ធំ​៕B/