សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ ជូន​គរុ​សិស្ស​-​និស្សិត​ជិត ២​ពាន់​នាក់​

237
ចែករម្លែក
  • 21
    Shares

ដោយ:តារារិទ្ធិ/​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៩ នេះ ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ដល់​គរុ​សិស្ស គរុ​និស្សិត​បញ្ចប់​ការសិក្សា​ឆ្នាំ​២០១៧-២០១៨ សរុប ១.៩១៨​នាក់ នារី ៧១៣​នាក់​។​

​លោក ពិន ចំណាន ឲ្យ​ដឹងថា​ គរុ​សិស្ស និស្សិត​ដែល​ទទួល​សញ្ញាបត្រ​នៅថ្ងៃនេះ​រួមមាន​ ​និស្សិត​អធិការ​អប់រំ​ចំនួន​៤០​នាក់ នារី ៤​នាក់​, បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​គ្រប់គ្រង​អប់រំ ២៣​នាក់​នារី​៣​នាក់​, និស្សិត​វិជ្ជាជីវៈ​នាយក​សាលា​មធ្យម​សិក្សា​ទុតិយភូមិ ១៨​នាក់ នារី​១​នាក់​,​គ្រូបង្រៀន​កម្រិត​ឧ​ត្ត​ម​បរិ​ញ្ញា​បូក​១ ចំនួន ៨០៥​នាក់ នារី ៣២៤​នាក់​, គ្រូបង្រៀន​កម្រិត​មូលដ្ឋា​ន​តាម​ប្រព័ន្ធ​ព​ន្លឿ​ន ៩៨៨​នាក់ នារី ៣៥០​នាក់​, គ្រូបង្រៀន​កម្រិត​មូលដ្ឋាន​ភាសា​បារាំង​-​ខ្មែរ​១២ បូក ២ ចំនួន ៤៤​នាក់ នារី ៣១​នាក់​។​

​សម្រាប់​ការប្រគល់​សញ្ញាបត្រ​ដល់​គរុ​សិស្ស និស្សិត​នៅថ្ងៃនេះ គឺជា​ការប្រគល់​សញ្ញាបត្រ​លើក​ទី​២៣ ហើយ​រាល់​ការចែក​សញ្ញាបត្រ​នេះ​តែង​ទទួលបានការផ្តល់​កិត្តិយស​អញ្ជើញ​ជា​អធិបតី​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន​។​

​លោក​រដ្ឋលេខាធិការ​ក៏បាន​ឲ្យ​ដឹងថា​ ចាប់ពី​ឆ្នាំ ១៩៧៩​ដល់​ឆ្នាំ​១៩៩៣​ វិទ្យាស្ថាន​ជាតិ​អប់រំ បណ្តុះបណ្តាល​គ្រូ និង​មន្ត្រី​អប់រំ​បាន ៣​ម៉ឺន​នាក់ និង​ពីឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០១៨ បណ្តុះបណ្តាល​គ្រូ និង​មន្ត្រី​អប់រំ​បាន ២០.៣៨៥​នាក់ នារី ៦៥១​នាក់​។​

​គរុ​សិស្ស និស្សិត ដែល​បញ្ចប់​ការសិក្សា និង​ទទួលបាន​បរិញ្ញាបត្រ​នៅ​ថ្ងៃ​នេះ នឹង​ក្លាយជា​ធនធាន​ថ្មី​បន្ថែមទៀត សម្រាប់​ជួយ​ដល់​វិស័យ​អប់រំ​នៅ​កម្ពុជា និង​ជួយ​បណ្តុះបណ្តាល​កូន​ខ្មែរ​ឲ្យ​ក្លាយជា​ធនធាន​ដ៏​សំខាន់ សម្រាប់​រួមចំណែក​អភិវឌ្ឍ​ន៍ជាតិ​៕​B/Ha