សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត NUM ជាង​ពីរពាន់​នាក់

228
ចែករម្លែក
សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត NUM

​​ភ្នំពេញ​-​តារា​រិ​ទ្ធ​: នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៩ នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកល វិទ្យាល័យ​ជាតិ​គ្រប់គ្រង (NUM) ប្រមាណ ២.២៨៧​នាក់ បន្ទាប់ពី​បានបញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ ។ និស្សិត​ជ័យលាភី ២.២៨៧​នាក់​នេះ មាន​និស្សិត​ជានា​រី ១.១៩៤​នាក់​។​

និស្សិត​ជ័យលាភី​ដែល​ទទួល​សញ្ញាបត្រ​នាពេលនេះ​រួមមាន​និស្សិត​ថ្នាក់​បរិញ្ញាបត្រ ១៩១៩ នាក់ នារី ១.០៨២​នាក់​, និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ៣៥៥​នាក់ នារី ១១២​នាក់ និង​ថ្នាក់បណ្ឌិត ៤​នាក់​។ ក្នុងចំណោម​និស្សិត​ជ័យលាភី និស្សិត​ថ្នាក់​បរិញ្ញាបត្រ ២​រូប និង​និស្សិត​ថ្នាក់បណ្ឌិត ១​រូប បានទទួល​សញ្ញាបត្រ​ទ្វេ​ពី​សាកលវិទ្យាល័យ​ណង់ និង សាលា​ពាណិជ្ជ​សាស្ត្រ​អន្តរជាតិ​ណាន់​ស៊ី ប្រទេស​បារាំង​។ និស្សិត​ជ័យលាភី​ថ្នាក់​បរិញ្ញាបត្រ​ចំនួន ៨៥,៦​ភាគរយ ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ៩១,៨៣​ភាគរយ និង​ថ្នាក់បណ្ឌិត​១០០ ភាគរយ​កំពុងមាន​ការងារ​ធ្វើ​រៀងៗ​ខ្លួន​។​

​សូមបញ្ជាក់ថា សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ជា​សាកលវិទ្យាល័យ​របស់រ​ដ្ឋ ដែល​បាននិងកំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​អប់រំ បណ្តុះបណ្តាល​ធនធានមនុស្ស​សម្រាប់​កម្ពុជា​យ៉ាងសកម្ម​។

​ចាប់តាំងពី​ការបង្កើតឡើង​នៅ​ឆ្នាំ​១៩៨៣ មកដល់​ឆ្នាំ​សិក្សា ២០១៧-២០១៨ និស្សិត​ដែល​បានបញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​មាន​ចំនួន​សរុប ៤៩.៩១៥​នាក់ នារី ២១.៧២០​នាក់​។ ក្នុងនោះ​និស្សិត​អាហារូបករណ៍​ចំនួន ៦.៤៤៧​នាក់ នារី ២.៤០៣​នាក់ និង​និស្សិត​សិក្សា​បង់ថ្លៃ​ចំនួន ៤៣.៤៦៨​នាក់ នារី ១៩.៣១៧​នាក់​។

​សាកលវិទ្យាល័យ​ក៏បាន​ធ្វើ​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​សាកលវិទ្យាល័យ​ដៃគូ​ជាច្រើន ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​និស្សិត​និង​សាស្ត្រាចារ្យ លើ​ការសិក្សា ការបង្រៀន និង​ការស្រាវជ្រាវ ស្របតាម​តម្រូវការ​ជាក់ស្តែង​នៃ​កម្មវិធីសិក្សា​នីមួយៗ​៕/Ha​

សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត NUM ជាង​ពីរពាន់​នាក់

#