សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ពិធី​ស្រាយ​បួស រ៉ា​ម៉ា​ឌន នៃ​សាសនា​អ៊ីស្លាម​កម្ពុជា​ជិត ៥​ពាន់​នាក់​

996
ចែករម្លែក

ដោយ​: តារា​រិ​ទ្ធ / ភ្នំពេញ​: នៅ​ល្ងាច​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៩ នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ពិធី​ស្រាយ​បួស​រ៉ា​ម៉ា​ឌន នៃ​សាសនា​អ៊ីស្លាម​កម្ពុជា​សរុប ៤,៧៥០​នាក់ ក្នុងនោះ មកពី​តាម​បណ្តា​ខេត្ត ២,៤៥០​នាក់ និង ក្នុង​រាជធានី​ភ្នំពេញ ១,៩៨០​នាក់​។

​ក្នុង​ពិធី​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​សាសនិក​អ៊ីស្លាម​មកពី​បរទេស​ចំនួន ៣២០​នាក់ ដែលមាន ៣២​ជាតិ​សាសន៍ រួមទាំង​តំណាង​របស់លោក​អគ្គ លេខាធិការ​អង្គការ​សហប្រតិបត្តិកា​រ​អ៊ីស្លាម OIC ចំនួន ៣​នាក់​ផងដែរ​។​

​នេះ​ជា​លើក​ទី​៦ ហើយ ដែល​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ស្រាយ​បួស​រ៉ា​ម៉ា​ឌន នៃ​សាសនា​ឥស្លាម​កម្ពុជា គិត​ចាប់តាំងពី​ឆ្នាំ​២០១៤​មករា​។​

​បើតាម​លោក អូស្មាន ហា​ហ្សា​ន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បានឱ្យដឹងថា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដោះស្រាយ​នូវ​សំណូមពរ​ជាច្រើន​ជូន​បងប្អូន​ខ្មែរ​-​អ៊ីស្លាម​។ មិនតែប៉ុណ្ណោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានផ្តល់​គោលនយោបាយ​បន្ថែម រៀបចំ​ឲ្យ​មាន​បងប្អូន​មុ​ស្លី​ម បាន​ចូលរួម​បម្រើ​កិច្ច​ការជូន​ជាតិ​នៅក្នុង​ស្ថាប័ន​និតិ​បញ្ញា​តិ នីតិ​ប្រ​ត្តិ​ប​ត្តិ រាជរដ្ឋាភិបាល ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ មន្ត្រីជាន់ខ្ពស់ នគរបាល យោធា​។​ល​។ រួមមាន​សមាជិក​ព្រឹទ្ធិ​សភា ០២ រូប សមាជិក​រដ្ឋសភា ០៦​រូប (​ស្រី ០២ រូប​)​។

​សមាជិក​រាជរដ្ឋាភិបាល ជា​ទេសរដ្ឋមន្ត្រី ០១​រូប រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ០១​រូប រដ្ឋលេខាធិការ ០៨​រូប (​ស្រី ២ រូប​) អនុរដ្ឋលេខាធិការ ២០​រូប (​ស្រី ០៣​រូប​) ទីប្រឹក្សា​ជាន់ខ្ពស់​រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល ក្រសួង​ថ្នាក់ដឹកនាំ ១៤ រូប អភិបាលរង​ខេត្ត ០១ រូប អភិបាលរង ស្រុក​-​ខណ្ឌ ០២ រូប សមាជិក​ក្រុមប្រឹក្សា​ខេត្ត ០៥​រូប សមាជិក​ក្រុមប្រឹក្សា​ក្រុង​-​ស្រុក​-​ខណ្ឌ ៣៦​រូប មន្ត្រី​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ យោធា​-​នគរបាល ២១​រូប ក្រុម​ជំនួយការ និង​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ជាច្រើនរូប​ទៀត​។​

​នៅ​អាណត្តិ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ ២០១៩ នេះ​ផងដែរ ក៏មាន​បេក្ខជន​មុ​ស្លី​ម​ថ្នាក់​រាជធានី​-​ខេត្ត ពេញសិទ្ធិ និង​បំរុង ២២​រូប ក្រុមប្រឹក្សា​ពេញសិទ្ធិ និង​បំរុង ក្រុង​-​ស្រុក​-​ខណ្ឌ ១៣៨​រូប ដើម្បី​បាន​ចូល​បំរើ​ការងារ​ជូន​រដ្ឋ ក្នុង​ភាពជា​តំណាង​ឲ្យ​បងប្អូន​មុ​ស្លី​ម​ថែមទៀត​ផងដែរ​។​

​សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​រដ្ឋធម្មនុញ្ញ​បាន​ចែងថា​ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ តែ​ក៏​មិនបាន​ហាមឃាត់​លើ​សេរីភាព​នៃ​ជំនឿ និង​ការគោរព​ប្រ​ណិ​ប​ត្តិ​សាសនា​នោះដែរ​។ នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន​មាន​ពុទ្ធសាសនិក​ប្រមាណ ៩៥​ភាគរយ​, អ៊ីស្លាម​មាន​ជិត ២​ភាគរយ និង​គ្រិ​ស្ទ​សាសនិក​ប្រមាណ ១.២៥​ភាគរយ ព្រមទាំង​សាសនា​ផ្សេងៗ​មួយចំនួនទៀត​៕