សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​ ជាង១​ពាន់​នាក់

356
ចែករម្លែក

ដោយ:តារារិទ្ធិ/​ភ្នំពេញ ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៩ នេះ​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​សញ្ញា ប​ត្រ​ដល់​និស្សិត​ផ្នែក​សុខាភិបាល​មកពី​សាកល​វិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​សរុប​ប្រមាណ ១.៣៥៦​នាក់ បន្ទាប់ពី​ពួកគេ​បានបញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​។​

​យោងតាម​របាយការណ៍​ពី​សាកលវិទ្យាល័យ បានឱ្យដឹងថា និស្សិត​ទទួល​សញ្ញាបត្រ​នៅថ្ងៃនេះ មានកម្រិត​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ បរិញ្ញាបត្រ និង​បរិញ្ញាបត្ររង​លើ​ជំនាញ​ទន្ត​បណ្ឌិត​, ឱសថ​សាស្ត្រ​, គិលា​នុប​ដ្ឋា​ក និង​ឆ្មប ។​

​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ បា​បង្កើតឡើង​នៅ​ឆ្នាំ​២០០៧ មកដល់​ពេលបច្ចុប្បន្ន​មាន​រយៈពេល ១២​ឆ្នាំ​ហើយ​។ សមិទ្ធផល​ដ៏​ជោគជ័យ​ជាច្រើន​បានកើត​មាន​ជា​បន្តបន្ទាប់ ក្នុងនោះ​និស្សិត​ផ្នែក​ទន្តសាស្ត្រ​ជំនា​ន់ទី​១ បាន​ប្រឡង​ជាប់​មាន​ចំនួន ១០០​ភាគរយ និង​និស្សិត​ផ្នែក​ឱសថ​សាស្ត្រ បាន​ប្រឡង​ជាប់​មាន​ចំនួន ៩៩​ភាគរយ នៅក្នុង​ការប្រឡង​ចេញ​ថ្នាក់ជាតិ​នា​ឆ្នាំ​២០១៨ កន្លងទៅ​ថ្មីៗ​នេះ​៕​B/Ha