សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​

1479
ចែករម្លែក

​ដោយ​: តារា​រិ​ទ្ធ / ភ្នំពេញ​: នៅ​ព្រឹក​ថ្ងៃអាទិត្យ ៨​រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក តា​រ៉ូ កូ​ណូ (Taro Kono) រដ្ឋមន្ត្រីការបរទេស​ជប៉ុន​។

លោក Taro Kono បាន​គោរព​ថ្លែងអំណរគុណ​ចំពោះ សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បានទទួល​ស្វាគមន៍​នូវ​ដំណើរ​បំពេញបេសកកម្ម​របស់​លោក​មកកាន់​ប្រែ​ស​កម្ពុជា​នាពេលនេះ ។ លោក​បានមក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ឆ្នាំ​១៩៩២ ហើយ​កន្លងមក ឨ​ពុក​របស់លោក​ក៏​ជា​អតីតរដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន​ផងដែរ ក៏​ធ្លាប់​បានមក​រួមចំណែក​ក្នុង​ការជួយ​ដល់​កម្ពុជា​កន្លងមក​ផងដែរ ក្នុងការ​ស្វែងរក​សន្តិ​ភាព និង​រួមចំណែក​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​ផងដែរ​។

​លោក​បាន​ជំរាបជូន​សម្តេច​តេ​ជោ​ថា គោលបំណង​របស់​ជប៉ុន គឺ​ធ្វើ​ឲ្យ​ណា​ជួយ​មកដល់​កម្ពុជា​អោយក្លាយ​ទៅជា​ប្រែ​ស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កំរិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ ក្នុងន័យនេះ​លោក​ថា ជប៉ុន បាន​មាន​ចមណាប់អារម្មណ៍​ជួយ​ដល់​ប្រទេស​កម្ពុជា​លើ​វិស័យ​មួយ​ចមណ​យ​ណ​ដូចជា ឡូ​ជី​ស្ទីក ដោយមាន​ការគ្រប់គ្រង​កំពង់ផែ តំបន់​សេដ្ឋកិច្ច​ពិសេស ការអភិវឌ្ឍ​ធនធានមនុស្ស​។ លើសពីនេះទៅទៀត​ជប៉ុន នឹង​ជួយ​កម្ពុជា​លើ​បណ្តាញ​ផ្គត់ផ្គង់​អគ្គិសនី​ក្នុង​ទីក្រុង​ភ្នំពេញ ក៏ដូចជា​កិច្ចការពារ​សន្តិភាព​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ​។ លោក​បាន​បន្តថា​ជប៉ុន នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​មួយ​គឺ​ជប៉ុន មេគង្គ​នៅ​ស្លឹកឈើ​ជ្រុះ​ខាងមុខ​នេះហើយ​លោក​ក៏បាន​គោរព​អញ្ជើញសម្តេច​ចូលរួម​ក្នុង​ក្នុង​កិច្ចប្រជុំ​នោះ​ផងដែរ ហើយ​កិច្ចប្រជុំ​នោះ​ផ្តោត​ទៅ​កិច្ចសហប្រតិបត្តិការ​សំរាប់​ថ្ងៃ​អនាគត ជា​ពិស​សេស​លើ​ការតភ្ជាប់ ដែលជា​អទិភាព​មួយ ហើយ​ក៏មាន​ទស្សន​ផ្សេងៗ​ទៀត​ដែរ ដូចជា​បញ្ហា​សុខាភិបាល ការអភិវឌ្ឍ​ធនធានមនុស្ស​ជាដើម​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ និង​បាន​មានប្រសាសន៍​កម្ពុជា​មិន​ភ្លេច​ទេ​ចំពោះ​ដែល​បាន​ជួយ​មកដល់​ប្រទេស​កម្ពុជា​កនុងការ​ស្វែងរក​សុខសន្តិភាព ក្នុង​ការស្តារ​អភិវឌ្ឍ​ប្រទេសជាតិ​។ សម្តេច​តេ​ជោ​ក៏បាន​សំដែង​នូវ​ការគាំទ្រ​ចំពោះ​កិច្ចប្រជុំ​កំពូល មេគង្គ ជប៉ុន នាពេលខាងមុខ ដោយ​សម្តេច​ចាត់ទុកថា​កិច្ចប្រជុំ​នេះ​ពិត​ជាមាន​សារសំខាន់ ជាពិសេស​ការតភ្ជាប់​ទំ​នាក់​ទំនង ការធ្វើសមាហរណកម្ម​អាស៊ាន​។ សម្តេច​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​កន្លង​មកជួយ​ដល់​កម្ពុជា​ទាំង​វិស័យ​ហ​រដ្ឋ​រចនាសម្ព័ន្ធ កំពុងផែ ទឹកស្អាត វិស័យ​ការពារ​ទឹកជំនន់ ហើយ​សម្តេច​តេ​ជោ​បាន​មានប្រសាសន៍​ទៀតថា​កន្លងមក​កាលពី​ឆ្នាំ​២០១៣ កម្ពុជា និង​ជប៉ុន​បាន​លើក​ទំនាក់ទំនង​អោយទៅជា​ទំនាក់ទំនង​ដៃគូរ​ជា​យុទ្ធសាស្ត្រ​ហើយ ក្នុងនោះ​អ្វីដែល​យើង​អា​ធ្វើបាន​ទៀត​នោះ​គឺ​ជំរុញ បង្កើត​កិច្ចសហប្រតិបត្តិការ ជាពិសេស​លើ​វិស័យ​វិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ ដែល​ទាំងអស់នេះ​ជា​សក្តានុពល និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពី​ផងដែរ​។

​បន្ទាប់ពី​កិច្ចពិភាក្សា​រួច សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ជ​អធិបតី​ក្នុង​ពិធី​ចុះ​ហត្ថ​រវាង ឯកឧត្តម ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន និង លោក Taro Kono ស្ដីពី​ការផ្ដល់​ហិរញ្ញប្បទាន​របស់​រដ្ឋាភិបាល​ជប៉ុន​មកកាន់​រាជរដ្ឋាភិបាល​កម្ពុជា លើ​លិខិត​ប្ដូរ​សារ​និង​កំណត់ហេតុ​នៃ​ការពិភាក្សា ស្ដីពី​ការផ្ដល់​ហិរញ្ញប្បទាន​របស់​រដ្ឋាភិបាល​ជប៉ុន​មកកាន់​រាជរដ្ឋាភិបាល​កម្ពុជា ដូចខាងក្រោម​៖
១- ហិរញ្ញប្បទាន​ឥត​សំណង​ជប៉ុន ដែលមាន​ទឹកប្រាក់​សរុប​ចំនួន ៥០០ លាន​យ៉េន (¥៥០០,០០០,០០០) សម្រាប់​អនុវត្ត​គម្រោង​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម នៅ​កម្ពុជា​
២- ឥណទាន​សម្បទាន​ជប៉ុន ដែលមាន​ទឹកប្រាក់​សរុប​ចំនួន ៩.២១៦ លាន​យ៉េន (¥៩,២១៦,០០០,០០០) សម្រាប់​អនុវត្ត​គម្រោង​ពង្រីក​ប្រព័ន្ធ​ខ្សែ​បញ្ជូន និង​ចែកចាយ​អគ្គិសនី នៅ​រាជធានី​ភ្នំពេញ ជំហាន​ទី​២៕ ល​