សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​កំសាន្ត​សប្បាយ​អបអរសាទរ​ទិវា​ពលកម្ម​អន្តរជាតិ «១ ឧសភា​» ជា មួយ​កម្មករ និយោជិត​រោងចក្រ​មីន​របៀប

1020
ចែករម្លែក

ដោយ : តារារិទ្ធិ / ​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០១៨ នេះ បាន​អញ្ជើញ​ចូលរួម ពិធី​កំសាន្ត​សប្បាយ​អបអរសាទរ​ទិវា​ពលកម្ម​អន្តរជាតិ «១ ឧសភា​» លើក​ទី ១៣២ ជាមួយ​បងប្អូន​កម្មករ និយោជិត​រោងចក្រ​មីន​របៀប (​ខេ​ម​បូ​ឌា​)​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​។​

​ក្នុង​ពិធី​នេះ មាន​កម្មករ កម្មការិនី​ចូលរួម​សរុប​ប្រមាណ ៥,៥១៥ នាក់​។

​សម្តេច​តេ​ជោ ហ៊ុន សែន រួមជាមួយ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ដទៃទៀត អញ្ជើញ​ចូលរួម​រាំ​កម្សាន្ត និង​ពិសា​អាហារ​ជុំគ្នា​ជាមួយ​កម្មករ កម្មការិនី ដោយមាន​តន្ត្រី​កំដ​ផងដែរ​។​

បន្ទាប់ពី​ពិធី​កំសាន្ត​សប្បាយ​ជាមួយ​កម្មករ និយោជិត សម្តេច​តេ​ជោ ហ៊ុន សែន ក៏​នឹង​ជួបពិភាក្សា​ការងារ​ជាមួយ​ជាមួយ​លោក យ៉ូ​ស៊ី​ហ៊ី​សា កៃ​នុ​ម៉ា ប្រធាន​ក្រុមហ៊ុន មី​នេ​បៀ មី​ត​ហ្ស៊ូ​មី ដើម្បី​បាន​ស្តាប់​ពី​ស្ថានភាព​ការងារ​របស់​ក្រុមហ៊ុន និង គម្រោង​អភិវឌ្ឍន៍​ថ្មីៗ​បន្ថែមទៀត​៕​B