សម្តេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​ឱ្យ​ម្ចាស់​ផ្ទះជួល​ដល់ក​ម្មករ​កុំ​តម្លើងថ្លៃ​មួយឆ្នាំ​២០១៨ ​

789
ចែករម្លែក

(​ភ្នំពេញ​) ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃអាទិត្យ​នេះ បាន​អំ​នាវ​នាវ​ជាថ្មី​ម្តងទៀត​ឱ្យ​ម្ចាស់ផ្ទះ​ទាំងអស់​កុំ​ដំ​​ឡើងថ្លៃ​ផ្ទះ​ក្នុង​រយៈពេល​១​ឆ្នាំ នៅពេល​ឃើញ​ប្រាក់​ឈ្នួល​កម្មករ​កើនឡើង ដើម្បី​ចូលរួមចំណែក​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​កម្ពុ​ជា ក៏ដូចជា​លើកកម្ពស់ ជីវភាព​កម្មករ​ខ្មែរ​។ សម្តេច​បាន​រំពឹងថា ម្ចាស់​ផ្ទះជួល​ទាំងអស់ នឹងចូលរួម​សហការ​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​​ការលើកកម្ពស់​វិស័យ​ទាំងនេះ​។​
​ ​
​ការអំពាវនាវ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៨​នេះ​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​និង​សន្និបាត​​កោះ​ពេជ្រ អំឡុងពេល​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​ជាង​៤​ពាន់​នាក់​។​
​ ​
​ជាមួយគ្នានេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក៏បាន​ប្រកាសថា ចាប់ពី​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៧ តទៅ​តម្លៃ​ប្រើ​​ប្រាស់​ទឹក​សម្រាប់​កម្មករ នៅតាម​បន្ទប់​ជួល នឹង​ធ្លាក់​នៅសល់​ត្រឹម​៨០០​រៀល​ប៉ុណ្ណោះ ក្នុង​មួយ​ម៉ែត្រគូប​ដែល​តម្លៃ​នេះ​នឹង​ធ្វើឱ្យ​​កម្មករ​បាន​ចំណេញ​៤០០​រៀល​បន្ថែមទៀត​ពី​តម្លៃ​ចាស់​១២០០​រៀល​។​
​ ​
​ជាមួយគ្នា​នឹង​ការគិតគូរ​ដល់​ជី​វិភាព​កម្មករ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​ម្ចាស់​ផ្ទះជួល​ទាំងអស់​កុំឱ្យ​ដំឡើងថ្លៃ​ក្នុង​រយៈ​​ពេល​១​ឆ្នាំ សម្រាប់​ឆ្នាំ​២០១៨ ខាងមុខនេះ ខណៈដែល​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ និយោជិត ក្នុង​វិស័យ​កាត់ដេរ​សំលៀកបំពាក់ និង​ស្បែកជើង នឹងត្រូវ​បាន​ឡើង​យ៉ាងតិច​បំផុត​ឱ្យដល់ ១៦០​ដុល្លារ​ក្នុង​មួយខែ​ផងដែរ​៕

​នៅថ្ងៃនេះ​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​សារជាថ្មី​ថា ក្មួយៗ​កម្មករ​កម្ម​ការ​នី​ទូទាំងប្រទេស​នឹង​ទទួលបាន​សេវា​ជិះឡាន​ក្រុង​​សាធារណៈ FREE រយៈពេល​២​ឆ្នាំ (​សីហា ២០១៧-​សីហា ២០១៩)​។ នៅ​ឆ្នាំ ២០១៩​ខាងមុខនេះ​កម្មករ​ទាំងអស់​នឹងមាន​ប្រាក់​សោធន​​និវត្តន៍ (​ប្រាក់​រឺ​ត្រែ​ត​) ចំនួន ៨០% នៃ ប្រាក់ខែ​ដែល​ខ្លួន​ធ្លាប់​បានទទួល​ពីមុន​។ ចាប់ពី​ឆ្នាំ​២០១៨​តទៅ កម្មករ​កម្ម​ការ​នី​យើង​ទាំងអស់ (​កម្មករសំណង់ សណ្ឋាគារ ដឹកជញ្ជូន​បើកបរ កសិកម្ម​…) គឺ​ទទួលបាន​ការពិនិត្យ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​រដ្ឋ​ដោយ​មិន​គិតថ្លៃ​។ ទន្ទឹមនឹង​នេះដែរ គឺ​ក្រុមហ៊ុន​ត្រូវ​រៀបចំ​បង្កើត Clinic នៅតាម​រោងចក្រ​របស់ ខ្លួន​ដើម្បី​ជួយ​ដល់ក​ម្មករក​ម្មការ​នី​។ ចំពោះ​ស្ត្រី​សំរាលកូន គឺ​ទទួលបាន​ការឈប់​សម្រាក​ពី​ការងារ​រយៈពេល​៣​ខែ ហើយ​នៅ​ទទួលបាន​ប្រាក់ខែ ១២០%៕​ដោយ​៖​វិបុល​-​វាសនា​