សម្តេច​តេ​ជោ ហ៊ុន សែន ៖ មុំ​ចង្ក្រាន​បី​ដ៏​រឹងមាំ​នៅក្នុង​វិស័យ​កាត់ដេរ​គឺ​មិនអាច​អត់​គ្នា​បានឡើយ​

1170
ចែករម្លែក

ដោយ:តារារិទ្ធិ/ ​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែងថា វិស័យ​ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា ដែល​យើង​កំពុងតែ​អនុវត្ត​នូវ​នយោបាយ​ឧស្សាហកម្ម (២០១៥-២០២៥) ។ វា​ប្រៀបដូចជា​មុំ​ចង្ក្រាន​ដែលមាន​មុំ​បី ។ ជា​មុំ​ចង្ក្រាន​សុវត្ថិភាព ជា​មុំ​ចង្ក្រាន នៃ​ប្រាក់ចំណូល ជា​មុំ​ចង្ក្រាន​នៃ​កំណើនសេដ្ឋកិច្ច មុំ​ចង្ក្រាន​ទាំងបី​នេះ​គឺ​មិនអាច​អត់​គ្នា​បានទេ ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​បែបនេះ នៅក្នុង​ពិធី​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី និង និយោជិត ប្រមាណ ១៤.៦៩៤​នាក់ មកពី​រោងចក្រ​សហគ្រាស​ចំនួន​២៣ នៅ​តំបន់​ព្រៃទា ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​សម្តេច​តេ​ជោ​មានប្រសាសន៍ថា​មុំ​ចង្ក្រាន ទី​១.​គឺ​រាជរដ្ឋាភិបាល​ដែលជា​អ្នកកំណត់​ទិសដៅ តាមរយៈ ការទាក់ទាញ​វិនិយោគ ការរក​ទីផ្សារ និង ការរៀបចំ​គោលនយោបាយ​នានា​។ ទី​២.​គឺ​អ្នកវិនិយោគទុន គឺជា​តួអង្គ​ទី​២​ព្រោះថា​បើសិនជា​មានតែ​អ្នកវិនិយោគ ដែល​មក​បង្កើត​រោងចក្រ​នៅ​កម្ពុជា និង ទី​៣.​គឺ​កម្មករ​។

​សម្តេច​តេ​ជោ​បន្តថា ទាំងបី​នេះ​គឺ​មិនអាច​អត់​អ្នកណាម្នាក់​បានទេ អ្នកវិនិយោគ​អាចមក​វិនិយោគ បាន​ក៏​ដោយសារ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ល្អ និង ប្រទេស​មាន​សុខសន្តិភាព ស្ថិរភាព នយោបាយ​។ អ្នកវិនិយោគ​មក​បង្កើត​រោងចក្រ​បាន​ក៏ត្រូវ​មានកម្ម​ករ មិនអាច​អត់​កម្មករ​បានទេ អ្នកនោះ​មិនអាច​ក្លាយទៅជា​ថៅកែ​បានទេ គ្រាន់​តែមាន​រោងចក្រ​ប៉ុន្តែ​គ្មាន​កម្មករ​នោះ​។ ចំណែក​កម្មករ វិញ​បើ​គ្មាន​រាជរដ្ឋាភិបាល​អូសទាញ​អ្នកវិនិយោគ​មក​បង្កើត​រោងចក្រ​ទេ កម្មករ​ក៏​គ្មាន​ការងារ​ធ្វើ ហើយក៏​គ្មាន​ប្រាក់ចំណូល​ដែរ​។ ចំណែក​រដ្ឋាភិបាល​ក៏​ដូចគ្នា​បើ​គ្មាន​វិស័យ​ឯកជន និង​គ្មាន​កម្មករ ទេ​ក៏​រដ្ឋាភិបាល មិនអាច​រុញ​ប្រទេស​ឲ្យ​មាន​កំណើនសេដ្ឋកិច្ច​បាន​ដែរ​។ ដូចនេះ​រដ្ឋាភិបាល ពិត​ជាមាន​តួនាទី​សំខាន់ បង្កលក្ខណៈ​អោយ​វិស័យ​ឯកជន និង បង្កលក្ខណៈ ឲ្យ​កម្មករ ការិនី​មានលទ្ធភាព​អា​ចរក​ការងារ​ធ្វើ និង​ទទួលបាន​នូវ​ប្រាក់ចំណូល ដែល​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ចេះ តែមាន​កំណើន​កើនឡើង​ចាប់ពី​៤០ ដុល្លា រ​អាមេរិក ឡើងមក​ដល់ ១៧០ ដុល្លារ​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ ២០១៨ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បន្តទៀតថា ការកើនឡើង​នេះ ក៏​សូមបញ្ជាក់​ទៅ​ក្មួយៗ​ផងដែរ​ថា មិនមែន​កើន​ត្រឹម​ឆ្នាំ ២០១៨ ទេ ឆ្នាំ ២០១៩ នឹង​កើន​, ឆ្នាំ ២០២០ នឹង​កើន​, ឆ្នាំ ២០២១ នឹង​កើន និយាយ​រួម​គឺ​កើន​ជា​រៀងរាល់ឆ្នាំ​តែម្ដង​៕B