សម្តេច​តេ​ជោ ហ៊ុន សែន ៖ វិនិយោគ​ចិន​នៅ​កម្ពុជា​គឺជា​ភ័​ព្ធ​សំណាង​របស់​កម្ពុជា

783
ចែករម្លែក

ដោយៈ​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា​នៅ​យប់​ថ្ងៃទី​២៤​ខែ មិថុនា បាន​ថ្លែង​ពី​កន្លែង​បាក់​រលំ​អគារ​នៅ​ខេត្ត​ព្រះសីហនុ ដោយបាន​ផ្តល់​ការពារ​ភាពត្រឹមត្រូវ​នៃ​ការវិនិយោគ​របស់​ចិន​នៅក្នុង​ប្រទេស​កម្ពុជា​ថា​៖​វត្តមាន​របស់​វិនិយោគិន​ចិន​ជា​ភ័ព្វសំណាង​របស់​កម្ពុជា​និង​បានប្រកាស​ថ្កោលទោស​អ្នក​រិះគន់​ដែល​បាន​ចោទ​រដ្ឋាភិបាល​កម្ពុជា​ថា​ជា​អាយ៉ង​របស់​ចិន​និង​លក់​ដី​ឲ្យ​ចិន​។

ឆ្លើយតប​នឹង​សំណួ​របស់​អ្នកកាសែត​នៅក្នុង​សន្និសីទកាសែត​បិទ​បញ្ចប់​ប្រតិបត្តិ​ការរុករក​ជន​រងគ្រោះ​ដោយសារ​ការបាក់​អគារ​នៅក្នុង​ខេត្ត​ព្រះសីហនុសម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើកឡើងថា​៖«​បញ្ហា​នេះ​វា​បាន​ក្លាយទៅជា​បញ្ហានយោបាយ​របស់​ពួក​ប្រឆាំង អស់ លោក​គិត​មើល​ចិនឬអាមេរិកឬអង់គ្លេសឬបារាំងមក​វិនិយោគ​បើសិន​ជាមាន​ឧបទ្ទវហេ តុ​វា​ដូច​តែ​គ្នា​ទេ​ដូច្នេះ​សុំ​កុំ​ចោទ​ជាតិ​ណា​ឬ​ជាតិ​ណាគឺ​បញ្ហា​ធំ​យើង​ត្រូវ​ប្រមូល​អ្នក​វិ​និ​យោ គ​ទាំងអស់​ចូលក្នុង​ប្រទេស​កម្ពុជា​ប៉ុន្តែ​ត្រូវអនុវត្ត​តាមច្បាប់​រប​ស់​កម្ពុជា​តែ​ប៉ុណ្ណឹង​ទេ​» ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា​៖«​ខ្ញុំ​បាន​ស្តាប់ឮ​ច្រើនពេក​ហើយ​ដែលថា​ចិន​មក​ដាក់​អាណានិគម​តាមរយៈ​ការដាក់​វិនិយោគ​ក៏ប៉ុន្តែ​សូមបញ្ជាក់​អ្នក​ទាំងអស់គ្នា​ថា​ឥឡូវ​ពិភពលោក​កំពុង​ត្រូវការ​អ្នកវិនិយោគ​ចិន​ចូលទៅ​វិនិយោគ​នៅក្នុង​ប្រទេស​របស់គេ តែ​យើង​មាន​ភ​ព្វ​សំណាង​ដែល​យើងបាន​ទាញ​អ្នកវិនិយោគ​ចិន​ចូលក្នុង​ប្រទេស​របស់​យើ ង។ប៉ុន្តែ​អ្នក​ដែល​មិន​ចង់ឱ្យ​យើង​មានការ​រីកចម្រើន​គេ​ថា​នេះ​គឺជា​អន្ទាក់​បំណុល​របស់​ចិន​នេះ ជា​អាណានិគម​របស់​ចិន​នេះ​ជា​កន្លែង​លក់​ដី​ឱ្យ​ចិន​។​ ប៉ុន្តែ​ខ្ញុំ​សូម​គូសបញ្ជាក់ថា​អ្នក​ដែល​នៅ​ក្រុងព្រះសីហនុ​បានទទួល​ផលប្រយោជន៍​ប៉ុណ្ណា​ពី​ការវិនិយោគ​នេះ​។ ពិត​មែនហើយ​នៅពេលដែល​ចាប់ផ្តើម​ការសាងសង់​មានការ​ខូច​ផ្លូវ ប៉ុន្តែ​នៅពេលដែល​មានការ​សាងសង់​រួចហើយ​ទីក្រុង​ព្រះសីហនុ វា​នឹង​ក្លាយទៅជា​ប៉ូល​សេដ្ឋកិច្ច​ដ៏​ធំ​ដែល​មិន​ដូច​ការគិត​របស់គេ​» ។​

​ការលើកឡើង​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន ធ្វើឡើង​ក្រោយពី​អ្នក​រិះគន់​មួយចំនួន​បាន​បរិហារ​ទៅលើ​អ្នកវិនិយោគ​របស់​ចិន​ដែល​មក​វិនិយោគ​នៅ​កម្ពុ ជា​ថា​មិនបាន​គោរព​ច្បាប់​របស់​កម្ពុជា​ទើប​បណ្តាលឱ្យ​ជនជាតិខ្មែរ​រងគ្រោះ​ស្លាប់ និង របួស​ជាច្រើន​នាក់​បែបនេះ ។ ប៉ុន្តែ​អ្វី​ជាការ​កត់សម្គាល់​ការរិះគន់​លើ​ការវិនិយោគ​របស់​ចិន​នេះ​មិនមែនជា​រឿង​ថ្មីថ្មោង​នោះទេ ។ កន្លងមក​មាន​ទាំង​ក្រុម​អតីត​បក្សប្រឆាំង អ្នកវិភាគ ព្រមទាំង​អ្នកឃ្លាំមើល​បញ្ហា​សង្គម ជាពិសេស អ្នក​និយម​លេង​បណ្ដាញ​សង្គម​តែម្តង​បាន​រិះគន់ថា​ចិន​កំពុង​ធ្វើ​អាណានិគម​លើ​កម្ពុជា​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​លក់​ដី​ឱ្យ​ចិន​និង​កំពុង​ធ្លាក់​ក្នុង​អន្ទាក់​បំណុល​របស់​ចិន​ជាដើម​។​

​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​បាន​បដិសេធ​ចំ​បោះ​ការរិះគន់​នេះ ដោយបាន​ប្រកាស​ថ្កោលទោស​អ្នក​ទាំងនេះ​ដែល​បាន​យក​ការវិនិយោគ​របស់​ចិន​មក​ចោទ រាជរដ្ឋាភិបាល​កម្ពុជា​ថា​ជា​អាយ៉ង​របស់​ចិន​លក់​ដី​ឱ្យ​ចិន ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​អំពាវនាវ​កុំឱ្យ​យក​បញ្ហា​ដែល​កើតឡើង​នៅក្នុង​ខេត្ត​ព្រះសីហនុ​នេះ​ធ្វើជា​បញ្ហា​ធំ​បំផ្លាញ​នូវ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​ចិន និង បំផ្លាញ​បរិយាកាស​វិនិយោគ​របស់​ចិន​នៅ​កម្ពុជា​។ សម្តេចនាយក​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់​ថាបើ​អ្នកវិនិយោគ​ចិន​ធ្វើ​ខុស​គឺ​ត្រូវ​ចាត់ការ​តាមច្បាប់​របស់​កម្ពុជា ៕​