សម្តេច​តេ​ជោ ឧ​ប​ត្ត​ម្ថ​កីឡាករ​បាល់ទាត់​កម្ពុជា​ម្នាក់ ១.០០០​ដុល្លារ ក្រោយ​ឈ្នះ​ហ្វីលីពីន​១-០

727

(​ភ្នំពេញ​)៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ឧបត្ថម្ភ​ថវិកា​ដល់​កីឡាករ​បាល់ទាត់​និង​គ្រូបង្វឹក​ក្រុម​U23​ម្នាក់ៗ​ ១.០០០​ដុល្លារ សរុប​ចំនួន ៣៣.០០០​ដុល្លារ​អាមេរិក​ ​ក្រោយ​យកឈ្នះ U23​ហ្វីលីពីន ១-០​កាលពី​យប់​ថ្ងៃអាទិត្យ​ទី​២៣​កក្កដា​ក្នុងការ​​ប្រកួត​នៅ​ពហុ​កឡា​ដ្ឋា​ន​អូឡាំពិក​។​

​ភ្លាមៗ​ក្រោយ​ចប់​ការប្រកួត​សម្តេច​តេ​ជោ​បានបង្ហាញ​ចំណាប់អារម្មណ៍​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា​«​ខ្ញុំ​សូម​អបអរសាទរ​ក្រុម​កីឡាករ​បាល់ទាត់​កម្ពុ​ជា​ដែល​បាន​ប្រកួត​ឈ្នះ​ក្រុមកីឡា​ប្រទេស​ហ្វីលីពីន (​កម្ពុជា Vs ហ្វីលីពីន​) ក្នុង​លទ្ធផល ១-០ ក្នុងការ​ប្រកួត​បាល់ទាត់​វគ្គ​ជម្រុះ AFC U-23 Championship Qualifiers 2018 (Group J) ដែល​ទើបបាន​បញ្ចប់​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​នៅមុននេះ​បន្តិច​។​

​ខ្ញុំ​សូម​កោតសរសើរ​ចំពោះ​សមត្ថភាព​ក្មួយៗ​កីឡាករ​ជម្រើសជាតិ​កម្ពុជា​ដែល​បាន​ខិតខំ​លេង​បាន​យ៉ាង​ល្អ​។​ខ្ញុំ​សូម​ឧបត្ថម្ភ​លើកទឹកចិត្ត​ដល់​ក្រុមកីឡា​ជម្រើសជាតិ​កម្ពុជា រួមទាំង​គ្រូបង្វឹក​នូវ​ថវិកា​ម្នាក់ $1,000 (​មួយ​ពាន់​ដុល្លារ​)​។ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា នឹង​ផ្តល់នូវ​ថវិកា​នេះ​ជូន​ដល់​ក្មួយៗ ក្រុម​កីឡាករ​ទាំងអស់​។

​អរគុណ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​វិស័យ​កីឡា​ជាពិសេស​ក្មួយៗ​ដែល​បាន​ចូលរួម​ទស្សនា​ផ្ទាល់​នៅ​ពហុកីឡាដ្ឋាន តាម​ទូរទស្សន៍ និង​តាម Facebook ខ្ញុំ​។ សូម​ជូនពរ​កីឡាបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ទទួល​បាន​ជោគជ័យ​ជា​បន្តបន្ទាប់​ក្នុងការ​ប្រកួត​លើក​​ក្រោយៗ​ទៀត​»៕​ដោយ​៖​វាសនា​