សម្តេច​តេ​ជោ ៖ ច​រិ​ករ​បស់​ហ៊ុនសែន​គឺភាពក្លាហាននិងការលះបង់​ ដើម្បី​សេចក្តីសុខ​របស់​ប្រជាជន​

519

ដោយ : តារារិទ្ធិ / ​ព្រះវិហារ ​៖​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ​ហ៊ុន សែន បាន​ប្រាប់​ប្រជាពលរដ្ឋ​របស់​ស្តេច​ដោយ​ភាពច្បាស់លាស់​ថាច​រិ​ក​របស់​សម្តេច​គឺ “​ភាពក្លាហាន និង ការលះបង់​” ។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ ក៏បាន​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ថ្លឹងថ្លែង​ពិត​ប្រាក​ដ៏ និង ផ្តល់​ភាព​យុ​ត្តិ​ធ៌​ម​ចំពោះ​ការដឹកនាំ​របស់​សម្តេច​នៅក្នុង​ការដឹកនាំ​ប្រទេស​ជាង ៣០ ឆ្នាំ​មកនេះ ។​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានលើកឡើង​បែបនេះ​នៅក្នុង​ពី​ធី​ដាំ​ដើមឈើ​នៅ​ឧទ្យាន​រា​ជប​ណ្ឌិ ត​សភា​កម្ពុជា តេ​ជោ​សែន ប្ញ​ស្សី​ត្រឹប ដែល​ស្ថិតនៅ​ឃុំ​ឆែប​២ ស្រុក​ឆែប ខេត្តព្រះវិហារ នា​ព្រឹក​ថ្ងៃទី ១៨ ខែ ឧសភា នេះ​។​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​មានប្រសាសន៍ថា ​៖ …​ឥឡូវនេះ​គ្រាន់តែ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ថ្លឹងថ្លែង​ពិតប្រាកដ​មួយ​ថា ការចាប់ផ្តើម​ដែល​ដឹកនាំ​របស់​តេ​ជោ សែន ថា​មាន​ចំណុច​ត្រូវមាន​ប៉ុន្មាន ចំណុច​ខុស​មាន​ប៉ុន្មាន ?…” ។ សម្តេច​តេ​ជោ​បាន​បន្តថា ​ការ​ព​ន្ត​ល់​ភ្លើងសង្គ្រាម មិនមែនជា​បញ្ហា​តូចតាច​ទេស​ម្តេច​បាន​យក​ជីវិត​ធ្វើជា​ដើមទុន​ដំណាក់កាល​ទីមួយ​គឺ​យក​ជីវិត ​ដើម្បី​រំដោះ​ប្រជាពលរដ្ឋ​ចេញពី​របប​ប៉ុលពត ។ ក៏ប៉ុន្តែ​នៅ​ដំណាក់កាល​ចុងក្រោយ​នេះ​ គឺជា​ការប្រថុយប្រថាន​ហួស​ហេ​ត​ពេក​ហើយ​ក្នុងឋានៈ​ជា​នាយករដ្ឋមន្ត្រី ​ធ្វើដំណើរ​ចូលទៅក្នុង​តំបន់​ខ្មែរក្រហម ដើម្បី​ធ្វើ​សមាហរណកម្ម​កម្លាំង​ខ្មែរ ក្រហម ។

សម្តេច​បន្តថា ​មេដឹកនាំ​នៅក្នុង​ប្រទេស​ដ៏​ទៃ​ជា​រឿង​ជ្សេ​ង តែ​មេដឹកនាំ​នៅ​កម្ពុជា​ច​រិ​ករ​បស់​អ្នកណា សម្តេច​មិន​យល់​ទេ ប៉ុន្តែ​អ្វីដែល​សម្តេច​យល់​ពិតប្រាកដ​គឺ​ច​រិ​ក​របស់​សម្តេច គឺ​សេចក្តីក្លាហាន និង ការលះបង់ របស់​សម្តេច​ដើម្បី​សេចក្តីសុខ​របស់​ប្រជាជន ។​

​សម្តេច​តេ​ជោ​បាន​រំលឹកថា ២២ឆ្នាំ​នៃ​ការធ្វើសមាហរណ៍កម្ម​នៅ​ឳ​រ៉ា​ល់ ប៉ៃលិន គំ​រៀង សំពៅ​លូន និង បើ​គិត​នៅ​អន្លង់វែង គឺ ២០ ឆ្នាំ រួចទៅហើយ ។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា ​ប្រសិន បើ​សម្តេច​មិន​ពន្លត់​ភ្លើងសង្គ្រាម តើ​មាន​ផ្លូវ​មាន​ស្ពាន និង អ្នក​ទាំងអស់គ្នា​មានលទ្ធភាព​ទៅ​កាប់​ព្រៃ​នៅ​តំបន់​នេះ តំបន់​នោះ និង ប្រកបរ​បរក​ទទួល​ទាន​មានបាន​គ្រប់គ្នា ។ ប្រសិនបើ​សង្គ្រាម​មិនត្រូវ​បានបញ្ចប់​ទេនោះ​គឺ​ប្រជាជន​គ្មាន​ឳ​កាស​បែបនេះ​ទេ ប្រជាជន​នៅតែ​បន្ត​ស្លាប់ និង ហូរឈាម​បន្តទៀត ។

សម្ដេចបានសង្កត់ធ្ងន់ជាចុងក្រោយថា បងប្អូន​អាច​ពិចារណា​មើលទៅ​គ្រាន់តែ​ហេដ្ឋារចនាសម្ព័ន្ធ​វិស័យ​អប់រំ​នៅក្នុង​ខេត្តព្រះវិហារ​មួយ​នេះ យើង​បាន​ចំណាយ​ថវិកា​អស់​ជាង​១០ លាន​ដុល្លារ​អាមេរិក ។ សម្តេច​បន្ត​ថាបើ​ធ្វើ​ប៉ុណ្ណឹង ហើយ​នៅតែ​ខុស​ទៀត​នោះ តើ​អ្នកណា​ទៀ​តទៅ​ដែល​អាច​ធ្វើបាន​បែបនេះ​ទៀត បើ​រក​សន្តិភាព​ក៏​ខុស ជំរុញ​ការអភិវឌ្ឍ និង ផ្តល់​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ក៏​ខុស​នោះ ប៉ុន្តែ​សម្តេច​ជឿថា​ប្រជាពលរដ្ឋ​កម្ពុជា​ពិតជា​មានការ​វិនិច្ឆ័យ​បាន​ត្រឹមត្រូវ ៕​B