សម្តេច​តេ​ជោ ៖ បើ​គ្មាន​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​បច្ចុប្បន្ន តើ​មាន​អ្វីៗ​ដូច​សព្វថ្ងៃនេះ​ទេ​?

1124
ចែករម្លែក

(​ភ្នំពេញ​) ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​លើ​ជា​សំណួរ​ថា បើ​គ្មាន​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​សព្វថ្ងៃនេះ​ទេ តើ​ប្រជាពលរដ្ឋ កម្មករ កម្មការិនី អាចមាន​ជីវភាព ប្រកបការងារ និង​ធ្វើការ​នៅក្នុង​រោងចក្រ សហគ្រាស​ឬ​តំបន់​សេដ្ឋកិច្ច​ដូច​សព្វថ្ងៃ​​នេះ​ទេ​?​។​


​ ​
​ការលើកឡើង​របស់​ស​ម្ដេច​បែបនេះ គឺធ្វើឡើង​ក្នុង​ពិធី​សំណេះសំណាល ជាមួយ​កម្មករ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៧​។​
​ ​
​ក្រៅពី​សម្ដែង​ការ​នឹករលឹក និង​សាកសួរ​សុខទុក្ខ​របស់​កម្មករ កម្មការិនី​នៅ​ព្រឹក​នេះ សម្ដេច​តេ​ជោ បាន​លើក​ចំណោទ​ថា​“…​អ្វីៗ​ដែល​​យើង​មាន​ដូច​សព្វថ្ងៃនេះ តើ​ចេញពី​ត្រង់ណា​មក​…​មុននឹង​ក្មួយៗ​មកកាន់​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​…​មុននឹង​ក្មួយៗ ចៅៗ​មកកាន់​​តំបន់​រោងចក្រ ឬ​តាម​បណ្ដា​សណ្ឋាគារ តើ​ក្មួយ​ស្ថិត​នៅទីណា​…​ច្បាស់​ណាស់ ប្រទេស​កម្ពុជា​បាន​ឆ្លងកាត់​នូវ​សោកនាដកម្ម​រាប់មិនអស់ សង្គ្រាម​ដែល​ពួក​ចក្រពត្តិ​បាន​ឈ្លានពាន​ប្រទេស​របស់​យើង​… បន្ទាប់​ទៅ​របប​ប្រល័យពូជសាសន៍​បានមក​ដល់ តែ​យើង​ប្រឹងប្រែង​រស់ ធ្វើ​យ៉ាណា ធានា​ឲ្យ​សិទ្ធិ​នៃ​ការរស់រានមានជីវិត​ឡើងវិញ ត្រូវ​បានទទួល​គ្រប់ៗ​គ្នា​…”​។​
​ ​
​សម្ដេច​បន្ដថា “…​តាមរយៈ​នៃ​ការខិតខំ​ប្រឹងប្រែង​រប​ស់​យើងទាំងអស់គ្នា យើង​បាន​នាំមក​នូវ​សន្ដិភាព ការ​បង្រួប​ប​ម្រួ​ម​ជាតិ​និង​ឯក​​ភាព​ទឹកដី តាមរយៈ​នៃ​ការអនុវត្តន៍​នយោបាយ​ឈ្នះ ឈ្នះ​…​ក្មួយៗ​ចៅៗ​មួយចំនួន​អាច​កើត​មិនទាន់​សម័យកាល​នេះ​ទេ​តែ​អាច​សួរ​ជីដូន​ជីតា​របស់ខ្លួន​…​ទោះបីថា ប្រទេស​យើង​ត្រូវបាន​រំដោះ​ហើយក៏​ដោយ ក៏ប៉ុន្តែ​សង្គ្រាម​ផង និង​សន្ដិភាព​ផង​វា​បាន​នាំមក​នូវ​ភាព​ខ្ទេចខ្ទាំ​…បើទោះបីថា សន្ដិភាព​បានកើត​ឡើង​នៅ​តំបន់​ភាគច្រើន ឯ​សង្គ្រាម​បានកើត​ឡើង​នៅ​តំបន់​ខ្លះ ក៏​ប៉ូ​ន្តែ​វា​នៅមាន​ឥទ្ធិពល​អាក្រក់ សម្រាប់​ការកសាង​ប្រទេស​ឡើងវិញ​…​យើង​បាន​បំបាត់ចោល​នូវ​ស្ថានភាព​ប្រទេសមួយ តំបន់​ត្រួតត្រា​ច្រើន ឲ្យ​ទៅជា​ប្រទេសមួយ​ដែល​​មាន​តំបន់​ត្រួតត្រា​តែមួយ ដូចដែល​នៅក្នុង​តំបន់​នេះ ខ្ញុំ​គិតថា កម្មករ​រោងចក្រ​មួយចំនួន​ប្រាកដជា​អាចយ​ល់ហើយ​ក៏មាន​មួយចំនួន​​បាន​ចាក​ចេញពី​តំបន់​ដែល​ធ្លាប់មាន​សង្គ្រាម​នោះមក​ធ្វើការ​នៅ​កន្លែង​នេះ​…​នយោបាយ​ឈ្នះ​-​ឈ្នះ​អនុញ្ញាត​ឲ្យ​យើង​បាន​បង្រួបបង្រួម​​ប្រទេស ឯក​ភាពជា​លើកដំបូង នៅក្នុង​ក្របខណ្ឌ​រដ្ឋធម្មនុញ្ញ​មួយ ព្រះមហាក្សត្រ​មួយ រាជរដ្ឋាភិបាល​មួយ​និង​កងកម្លាំង​ប្រដាប់​​អាវុធ​មួយ​…”​។​
​ ​
​សម្ដេច​បាន​បញ្ជាក់ថា នេះ​ជា​ឱកាស​មាស ឱកាស​ពេជ្រ ដែល​កម្ពុជា​ទទួលបាន​ពិតមែន តែ​ជោគជ័យ​នេះ​គឺ​មិនបាន​ធ្លាក់​មកពី​លើ​មេឃ​ទេ តែ​នោះ​គឺ​ដោយសារ​ការខិតខំ ដើម្បី​បង្កើតឡើង​នូវ​សន្ដិភាព ៖ “…​បើ​យើង​គ្រាន់តែ​ក្រឡេកមើល​ក្រោយ​បន្ដិច​ក្នុង​រង្វង់​ឆ្នាំ​១៩៩៧ មកដល់​បច្ចុប្បន្ន ស្ថានភាព​វា​បាន​ផ្លាស់ប្ដូរ​យ៉ាង​ឆាប់រហ័ស ដែល​ស្ថានភាព​នៅពេលនោះ​យើង​មាន​រោងចក្រ​ត្រឹមតែ​៦៤​រោង​​ចក្រ​តែប៉ុណ្ណោះ ហើយ​យើង​មាន​កម្មករ​ត្រឹមតែ​៨​ម៉ឺន​២​នាក់​តែប៉ុណ្ណោះ​…​តម្លៃ​នៃ​ការនាំចេញ របស់​យើង​នៅពេលនោះ​ក៏មាន​ត្រឹមតែ​ចំនួន​​ជាង​២​រយ​លាន​ដុល្លារ តែប៉ុណ្ណោះ​…​ប៉ុន្តែ​នៅពេលនេះ យើង​មាន​រោងចក្រ​សហគ្រាស​ទាំងអស់​នៅ​ទូទាំងប្រទេស​ដែល​ចុះបញ្ជី​នៅ​ក្រសួង​​ការងារ ១១ ១៦៨​រោងចក្រ ដែលមាន​កម្ម​១ ១៨៧ ២២៧​នាក់​ក្នុង​គ្របដណ្ដប់​លើ​ស្ដ្រី​មាន​ចំនួន​ជាង​៨​ម៉ឺន​នាក់​…​ដោយឡែក​ក្នុង​វិស័យ​​កាត់ដេរ ដែល​មុននេះ​ត្រឹមតែ​៦៤​រោងចក្រ ឥឡូវ​យើង​មាន​រោងចក្រ​១ ១០៧​រោងចក្រ ដែល​គ្របដណ្ដប់​កម្មករ​ជិត​៧៤​ម៉ឺន​នាក់​តម្លៃ​​នៃ​ការនាំចេញ ដែល​កាលពី​ពេលមុន​នោះ គឺមាន​ត្រឹមតែ​ជាង​២​រយ​លាន ឥឡូវ​តម្លៃ​នៃ​ការនាំចេញ​របស់​យើង​គឺ​បាន​ឈានទៅដល់​ជាង​៧០០០​លាន​ដុល្លារ​រួចទៅហើយ បន្ថែម​លើ​ទំនិញ​នាំចេញ​ដទៃទៀត​កម្ពុ​ជាមាន​មានលទ្ធភាព​អាច​នាំចេញ​រហូតដល់​ជាង​១២​ពាន់​​លាន​ដុល្លារ ក្រោយពី​ប្រទេស​មាន​សន្ដិភាព​…​អតីតកាល​យើង​ធ្លាប់​នាំចេញ ក៏ប៉ុន្តែ​យើ​ា​ង​ត្រឹមតែ​និយាយ​ពាក្យ​រាប់សិប​លាន ឬ​រាប់រយ​លាន ក៏ប៉ុន្តែ​ឥឡូវនេះ​យើង​មានលទ្ធភាព​និយាយ​ដល់​រាប់ពាន់​លាន​ដុល្លារ​…”​។​
​ ​
​សម្ដេច​បន្ថែមថា នេះ​ជា​ទំហំ​ឧស្សា​កម្ម​ដែល​រាជរដ្ឋាភិបាល​បាន​ខំប្រឹង និង​ជំរុញ ដែល​មិន​គ្រាន់តែ​វិស័យ​កាត់​ដែរ​ដែលមាន​ទំហំ​នាំចេញ​​ដល់​ជាង​៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​នោះទេ តែ​រាជរដ្ឋាភិបាល​ក៏​កំពុង​តម្រង់​ឆ្ពោះទៅ​ការអនុវត្តន៍​នយោបាយ​ឧស្សាហកម្ម​២០១៥-២០២៥ ដែល​ទាញ​អ្នកវិនិយោគ មកកាន់​កម្ពុជា ដើម្បី​មក​វិនិយោគ​កែច្នៃ​វត្ថុធាតុដើម​ដែលមាន​ស្រាប់ សម្រាប់​បន្ថែម​តម្លៃ​កែច្នៃ​ហើយ​រាជ​​រដ្ឋាភិបាល​ក៏​ចង់បាន​ឧស្សាហកម្ម​ជាន់ខ្ពស់​បន្ថែ​ម​ទៀត​។​
​ ​
​មកដល់​ត្រង់ចំណុច​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ហ៊ុន សែន ក៏បាន​ចោទ​សំណួរ​ថា “​តើ​ក្មួយៗ ចៅៗ​ដែលមាន​ការងារ​ធ្វើ​ដោយសារ​អ្នក​​ណា​…​នេះ​ជា​ចំណុច​ដែល​យើង​ត្រូវ​ដឹង យើង​ត្រូវ​យល់​…​យើង​មាន​ប្រភេទ​មនុស្ស​២​ក្រុម​…​ក្រុម​មួយ គឺ​ក្រុម​៣​សុំ និង​ក្រុម​មួយទៀត​គឺ​ក្រុម​៣​កុំ​…​ក្រុម​៣​កុំ​គឺជា​ក្រុម​ដែល​ក្បត់​នូវ​ផលប្រយោជន៍​ជាតិ​សាសន៍​ឯង​តែម្ដង​…​សម្លាប់​ជាតិ​សាសន៍​ឯង​តែម្ដង​…​កុំ​ទី​១.​គឺ​កុំ​ផ្ដល់ជំនួយ​ឲ្យ​កម្ពុជា​, កុំ​ទី​២.​គឺ​កុំ​វិនិយោគ​មកកាន់​កម្ពុជា ឯ​កុំ​ទី​៣. គឺ​ទៅ​ស្នើសុំ​បរទេស កុំ​ឲ្យ​ទិញ​ទំនិញ​ពី​កម្ពុជា​…​ដូច្នេះ​៣​កុំ​នេះ យកទៅ​ពិចារណា​ផ្គួប​ផ្សំគ្នា ថា​តើ នេះ​ជា​ទង្វើ​ស្នេហា​ជាតិ ឬ​ជា​ទង្វើ​ជន​ក្បត់ជាតិ​…​ចំណែក​៣​សុំ គឺ​សុំ​ទី​១.​សុំ​ឲ្យ​គេ​ផ្ដល់ជំនួយ​, សុំ​ទី​២.​គឺ​សុំ​ឲ្យ​គេ​មក​វិនិយោគ​នៅ​កម្ពុជា ឯ​សុំ​ទី​៣.​គឺ​សុំ​ឲ្យ​គេ​ទិញ​ទំនិញ​ពី​កម្ពុជា​…​ដូច្នេះ​បងប្អូន​គិត​មើលទៅ​…​មួយ​៣​សុំ មួយ​៣​កុំ អ្នកណា​ជោគជ័យ​ជាង​…”៕​ដោយៈ​វិបុល​/sn