សម្តេច​តេ​ជោ ៖ ពួក​អ្នក​និយាយ​អាក្រក់​បំផ្លើសការពិត​អំពី​ប្រទេស​ខ្លួនឯង គឺជា​អ្នក​ច្រណែន

640
ចែករម្លែក

(​ភ្នំពេញ​) ៖ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​កនៅ​ព្រឹក​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានលើកឡើង ថា​អ្នក​ដែល​តែង​តែ​និយាយ​អាក្រក់ ហើយ​បំផ្លើសការពិត​អំពី​ប្រទេស​កម្ពុជា គឺជា​អ្នក​ច្រណែន​នឹង​សមត្ថភាព និង​ស្នាដៃ​កសាង​ប្រទេស​របស់​សម្តេច​។​
​ ​
​សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ “​វា​ជា​រឿង​ធម្មតា​ទេ ចំពោះ​បុគ្គល​មួយចំនួន ដែល​គ្មាន​សមត្ថភាព​ធ្វើបាន​ដូច សម្តេច​តេ​ជោ ហ៊ុន សែន គឺ​ពួកគេ​តែងតែ​ច្រណែន​នឹង​ស្នាដៃ​ដឹកនាំ​កសាង​ប្រទេស​របស់​សម្តេច​។​ពួកគេ​គ្មានអ្វី​ក្រៅ​អំពី​ការ​រិះរក​វិធី​និ​​យាយ​អាក្រក់​ពី សម្តេច​ប្រមុខ​ដឹកនាំ​និង​និយាយ​អាក្រក់​បំផ្លើសការពិត​អំពី​ប្រទេសជាតិ​ខ្លួនឯង​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​ក្នុង​និង​​ក្រៅប្រទេស​កាន់តែ​អស់ជំនឿ​ទុកចិត្ត​”​។​
​ ​
​សម្តេច​តេ​ជោ​បាន​បន្តទៀតថា ជោគជ័យ​ដ៏​ធំធេង​អំពី​ការបោះឆ្នោត​ឃុំ​សង្កាត់​កន្លងមកនេះ បានបង្ហាញ​កាន់តែច្បាស់​ថា​សន្ទុះ​នៃ​កំណើន​គាំទ្រ​ពី​ប្រជាពលរដ្ឋ​គឺមាន​កាន់តែខ្លាំង​ឡើង​ចំពោះ​សម្តេច​។​
​ ​
​សម្តេច​បញ្ចា​ក់ថា “​ជ័យជំនះ​នេះ គឺ​ស្តែង​ឲ្យ​ឃើញច្បាស់​ថា ប្រជាពលរដ្ឋ​ភាគច្រើន​លើសលប់​បំផុត​នៅតែ​គាំទ្រ និង​បោះឆ្នោត​ឲ្យ​សម្តេច​​តេ​ជោ ហ៊ុន សែន បន្ត​ដឹកនាំ​កសាង​ប្រទេស កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​ទៅមុខ​។ នេះ​គឺជា​សញ្ញា​បង្ហាញ​កាន់តែច្បាស់​ថា​គណបក្ស​​ប្រជាជន​កម្ពុជា នឹង​ឈ្នះ ឆ្នោត​នៅ​ឆ្នាំ ២០១៨ ជា​បន្តទៀត​”​។​

​ការខិតខំ​ប្រឹងប្រែងរ​បស់ សម្តេច​តេ​ជោ ហ៊ុន សែន គឺ​មិនដែល​បានគិត​អំពី​ការនឿយហត់​សូម្បី​បន្តិច​ណា​ឡើយ ទោះបី​យប់​ឬ​ថ្ងៃ​ក៏ដោយ គឺ​ដើម្បី​ថែ រក្សា​ការពារ​សន្តិភាព​ដល់​ប្រជា​ពល​បាន​រដ្ឋ​រស់នៅ​សុខសាន្ត​។ ល​ទ្ឋ​ផល​នៃ​ការខិតខំ​ប្រឹងប្រែង​រប​ស់ សម្តេច​តេ​ជោ​គឺ​បានធ្វើ​​អោយ​កម្ពុជា​ក្លាយជា​ប្រទេស​ដែលមាន​សុខសន្តិភាព​ពេញលេញ​យូរអង្វែង និង​មានការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​។​ច្បាស់​ណាស់​គឺ​ប្រជា​ពល​​រដ្ឋ​បានឃើញ​ពិត​នូវ​ការរីកចម្រើន​ពិតប្រាកដ​របស់​ប្រទេសជាតិ​៕ ដោយ ៖វិបុល