សម្តេច​​នាយករដ្ឋមន្ត្រី​អញ្ជើញ​បិទ​វគ្គ និង បើក​វគ្គ​បណ្តុះបណ្តាល សិស្សសាលា​ភូមិន្ទ​រដ្ឋបាល​

1046
ចែករម្លែក


ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​សម្តេច​អគ្គមហាសេនាបតី ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​ប្រគល់​សញ្ញាបត្រ វិញ្ញាបនបត្រ​ជូន​សិស្ស​មន្ត្រី ជាន់ខ្ពស់ សិស្ស​មន្ត្រី​ក្រមការ កម្មសិក្សាការី ឆ្នាំ ២០១៧ និង ពិធី​បើក​វគ្គ​បណ្តុះបណ្តាល ឆ្នាំ ២០១៨ របស់​សាល​ភូមិន្ទ​រដ្ឋបាល នៅ​វី​ទ្យា​ស្ថាន​ជាតិ អប់រំ​នា​ព្រឹក​ថ្ងៃទី ៥ ខែ មិថុនា នេះ ។​

លោក ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​បាន​ឲ្យ​ដឹងថា​សិស្ស​មន្ត្រីជាន់ខ្ពស់ សិស្ស​មន្ត្រី​ក្រមការ កម្មសិក្សាការី​ជាន់ខ្ពស់ និង មធ្យម ឆ្នាំ ២០១៧ ចំនួន ៥៦៧ នាក់ និង ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​សិស្ស​មន្ត្រីជាន់ខ្ពស់​ជំនា​ន់ទី​១០ វគ្គ​វិ​ក្រិ​ត្យ​ការ​កម្មសិក្សាការី​មន្ត្រីជាន់ខ្ពស់ មន្ត្រី​មធ្យម​ឆ្នាំ ២០១៨ ចំនួន ៤៦១ នាក់ ៕​មន​