សម្តេច​នាយករដ្ឋមន្រ្តី គ្រោង​ជួបពិភាក្សា​ការងារជាមួយ​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​នៅ​ថ្ងៃទី ៨ មេសា​​

859
ចែករម្លែក

ដោយៈតារារិទ្ធ/​ភ្នំពេញៈ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​​តេ​ជោ ហ៊ុន សែន គ្រោង​ជួបពិភាក្សា​ការ ងារ និង ពិសា​របាយ​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​លោកតារ៉ូ កូណូ( Taro Kono) នៅ​ថ្ងៃទី ៨ ខែ មេសា ខាងមុខ ។ នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​របស់​សម្តេច​​នាយករដ្ឋមន្ត្រី​ហ៊ុនសែន​នៅថ្ងៃនេះ ។​

រដ្ឋមន្ត្រីការបរទេស​ជប៉ុន​លោកតារ៉ូ កូណូ( Taro Kono)

សម្តេច​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា​នៅ​ថ្ងៃទី ៨ ខែ មេសា​ខាងមុខ​សម្តេច ត្រូវ​ជួបពិភាក្សា​ការងារ​ជា​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន បន្ទាប់ពី​ជួបពិភាក្សា​ការងារ​រួច​មានការ​ហូបបាយ​ជា មួយ​គ្នា​ផងដែរ ។​

កាលពី​ថ្ងៃទី ២៧ ខែ​មីនា​ក្នុង​ឳ​កាស​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប សម្តេច​តេ​ជោ មានប្រសាសន៍ថា​ “​ថ្ងៃអាទិត្យ​ក្រោយ​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​នឹង​មកជួប​ជាមួយ​សម្តេច ។ ប៉ុន្តែ​មិនមែន​ប្រធាន​បទ​ទាក់ទង​និង​គណបក្សប្រឆាំង ឬ អ្នកនយោបាយ​ប្រឆាំង​នោះទេ​។ សម្តេច​បន្តថា​ជួប​ហើយ​រដ្ឋមន្ត្រី​ការបរទេស​​ទាំង​២​ចុះហត្ថលេខា​ផ្តល់ជំនួយ​របស់​ជប៉ុន​ឲ្យ​កម្ពុជា​បន្ថែមទៀត ។ ជួប​រួចហើយ​ខ្ញុំ​នឹង​ហូបបាយ​ជាមួយនឹង​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​ពិភាក្សា​ប្រធានបទ​ផ្សេង ។ មិនមែន​រឿង​លោក​ឯង​”​។

ប្រភពពី​ក្រសួងការបរទេស​កម្ពុ​ជា​បាន​ឲ្យ​ដឹងថា​ លោក Taro Kono នឹង​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សន​កិច្ច​ផ្លូវការ​នៅ​កម្ពុជា​នៅ​ដើម​ខែមេសា​ខាងមុខនេះ​ដើម្បី​ពង្រឹង​និង​ពង្រីក​បន្ថែមទៀត​នូវ​ទំនាក់ទំនង​មិត្តភាព​និង​កិច្ចសហប្រតិបត្តិកា រ​រវាង​ប្រទេស​ទាំង​២ ។ អំឡុងពេល​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​ជប៉ុន នឹងមាន​ការចុះហត្ថលេខា​លើ​ការផ្ដល់​ជំនួយ​អភិវឌ្ឍន៍​បន្ថែមទៀត​ដល់​កម្ពុជា ។ ទស្សនកិច្ច​នេះ​ក៏​ធ្វើឡើង​ក្នុងឱកាស​ប្រារព្ធ​ពិធី​អបអរ​ខួប ៦៥​ឆ្នាំ នៃ​ចំណង​ការទូត​ប្រទេស​ទាំង​២៕​MN

#