សម្តេច​ប្រកាស​ជាថ្មី​ថា​មិន​ចុះហត្ថលេខា​ទូលថ្វាយ​ព្រះមហាក្សត្រ​សុំ​លើកលែង​ឲ្យ​ជន​ដដែល​នោះឡើយ​

437
ចែករម្លែក

ដោយ​:​តារា​រិ​ទ្ធ​/កំពត ៖ ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បានប្រកាស​ជាថ្មី​ថា​នឹងមិន​ប្រើ​ដៃស្ដាំ​របស់​សម្តេច​ចុះហត្ថលេខា​ទូលថ្វាយ​ព្រះមហាក្សត្រ ស្នើសុំ​លើកលែងទោស​ឲ្យ​មនុស្ស​ដដែល​នោះឡើយ​។

​ទី​បី​សម្តេច​មិន​បញ្ចេញ​ឈ្មោះ​ជន​ដែល​បាន​លើក ឡើង​នោះ​ក៏​ដោ​ុ​តែ​គេ​អាច​ដឹងបាន​ថា​ជន​នោះ​សំដៅ​ទៅលើ​ទណ្ឌិត សម រង្ស៊ី ដែលជា​មេខ្លោង​ផែនកា​រដ្ឋប្រហារ ៩​វិច្ឆិកា ហើយក៏​ធ្លាប់​ទទួលបាន​ការលើក លែង​ទោស​ពី​ព្រះមហាក្សត្រ​ច្រើនដង​មកហើយ​ដែរ តាមរយៈ​ការចុះហត្ថលេខា​ទូលថ្វាយ​សុំ​ព្រះមហា ក្សត្រ​លើកលែងទោស ពី​ព្រះមហាក្សត្រ​។​

​សម្តេច​បាន​ថ្លែង​ដូចនេះ​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​រោងចក្រ​ផលិត​ស៊ីម៉ងត៍ របស់​ក្រុមហ៊ុន ថៃ ប៊ុន​រ៉ុង មាន​ទីតាំង​ស្ថិតនៅ​តំបន់ភ្នំ​ល្អាង ឃុំ​ល្អាង ស្រុក​ដងទង់ ខេត្តកំពត នៅ​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​គូសបញ្ជាក់ថា​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ជំនឿ​លើ​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ពិសេស​ក្រោម​ការដឹកនាំ​របស់ ហ៊ុន សែន ក្នុងការ​ថែរក្សា​ការពារ​សុខសន្តិភាព​ស​ម្រា​ប់​ពួកគេ ដូចនេះ​ប្រជាពលរដ្ឋ​នៅតែមាន​ជំនឿ លើស​ម្តេច សម្តេច​នឹង​បន្ត​ដឹកនាំ​ប្រទេស​នេះ​ទៅមុខ​រយ​:​ពេល ១០ ឆ្នាំ​ទៅមុខទៀត៕B/