សម្តេច​ប្រធានព្រឹទ្ធសភា​ប្រទាន​ភ្លើង​បូជាសព​លោកស្រី​ស៊ឹង​ស៊ី​យុ​ត​

423
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​សម្តេច​វិបុល​សេនា​ភក្តី​សាយឈុំ​ប្រធានព្រឹទ្ធសភា​បាន​ប្រទាន​ភ្លើង​បូជាសព លោកស្រី ស៊ឹង ស៊ី​យុ​ត​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​១៣​រោច​ខែអាសាឍ​ឆ្នាំកុរ​ឯកស័ក​ព​.​ស​.២៥៦៣​ត្រូវ​នឹង​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ឈាបនដ្ឋាន​នា​សួនច្បារ ទីវាល​មុខ​វត្ត​បទុម​វ​ត្តី​ក្នុង​រាជធានី​ភ្នំពេញ​។​

​លោកស្រី​ស៊ឹង​ស៊ី​យុ​ត​សមាជិក​ព្រឹទ្ធសភា​និង​ជា​លេខាធិការ​គណៈកម្មការ​អប់រំ​យុវជន​កីឡា​ធម្មការ​សាសនា​វប្បធម៌​វិចិត្រសិល្បៈ​និង​ទេសចរណ៍​នៃ​ព្រឹទ្ធសភា​បានទទួល​មរណភាព​កាលពី​ព្រឹក​ថ្ងៃទី​២៧​ខែកក្កដា​ឆ្នាំ​២០១៩​វេលា​ម៉ោង​១០:០០​នាទី​ក្នុង​ជន្មាយុ​៧១​ឆ្នាំ​ដោយ​រោគាពាធ​។​ពិធី​បូជាសព​លោកស្រី​មានការ​យាង​និង​អញ្ជើញ​ចូលរួម​ពី​សំណាក់​ឥស្សរជន​សំខាន់ៗ​នៃ​ព្រះបរមរាជវាំង​ស្ថាប័នព្រឹទ្ធសភា​រដ្ឋសភា និង​រាជរដ្ឋាភិបាល ។​

​សូមជម្រាបថា​មុន​ជា​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤​នេះ​លោកស្រី​ស៊ឹង​ស៊ី​យុ​ត​ជា​ថ្នាក់ដឹកនាំ​សំខាន់​មួយរូប​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​។​ក្នុង​រយៈពេល​ដែល​បម្រើ​ការងារ​នៅ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ លោកស្រី ស៊ឹង ស៊ី​យុ​ត បាន​កសាង និង​បន្សល់ទុក​នូវ ស្នាដៃ​ជាច្រើន សម្រាប់​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ ៕S/

​ចំណងជើង​រូបថត​៖​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បាន​ប្រទៀន​ភ្លើង​បូជាសព លោកស្រី ស៊ឹង ស៊ី​យុ​ត នៅ​ព្រឹក ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ឈាបនដ្ឋាន​នា​សួនច្បារ ទីវាល​មុខ​វត្ត​បទុម​វ​ត្តី ក្នុង​រាជធានី​ភ្នំពេញ​