សម្តេច​ប្រធានរដ្ឋសភា​ទស្សនកិច្ច​វៀ​ត​ណា​ម​និង​ឡាវ​

755
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​គណៈប្រតិភូ​ជាន់ខ្ពស់​ស្ថាប័ន​នីតិបញ្ញត្តិ​កម្ពុជា​នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​និង​ឡាវ​នា​ដើម​សប្តាហ៍​ក្រោយនេះ​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ រឹតចំណង​មិត្តភាព​និង​បង្កើន​ទំនាក់ទំនង​ជាមួយ​ប្រទេស​ទាំងពីរ​នេះ​ក្នុង​ក្របខណ្ឌ​សភា​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​

សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គលេខា​ធិ​ការដ្ឋាន​រដ្ឋសភា​បានឱ្យដឹងថា​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង​សំរិន​ប្រធានរដ្ឋសភា​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​និង​មិត្តភាព​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។

​ចាប់ពី​ថ្ងៃទី​២៨​ដល់​ថ្ងៃទី​៣០​ខែឧសភា តប​តាម​ការអញ្ជើញ​របស់​ស្រី ង្វៀន ធី​គិ​ម​ងិន​(NGUYEN THI KIM NGAN) ប្រធានរដ្ឋសភា​វៀតណាម​។​បន្ទាប់មក​និង​បន្តដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​និង​មិត្តភាព​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ចាប់ពី​ថ្ងៃទី​៣០​ខែឧសភា​ដល់​ថ្ងៃទី​១​ខែមិថុនា​តប​តាម​ការអញ្ជើញ​របស់លោក​ស្រី​ផានី​យ៉ា​ថ​ទូ​(PANY YATHOTOU) ប្រធានរដ្ឋសភា​ឡាវ​។​

​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​នេះ​បាន​បន្តថា​នៅក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​និង​មិត្តភាព​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​កម្ពុជា​គ្រោង​នឹង​ចូលជួប​ពិភាក្សា​ការងារ​ទ្វេភាគី​និង​សម្តែង​ការគួរសម​ជាមួយ​ថ្នាក់ដឹកនាំ​សំខាន់ៗ​របស់​ភាគី​វៀតណាម​។​

មានដូចជាលោកស្រីង្វៀនធីគីមងិន(NGUYENTHIKIMNGAN)​ប្រធានរដ្ឋសភា​វៀតណាម​លោក​ង្វៀន​ភូ​ជុង​(NGUYENPHUTRONG)​អគ្គលេខាធិការ​ម​ជ្ឈឹ​ម​បក្ស​កុម្មុយនីស្ត​វៀតណាម​និង​ជា​ប្រធាន​រដ្ឋ​វៀតណាម​ឯកឧត្តម​ង្វៀន​ស៊ុន​ហ្វ៊ុ​ក​(NGUYEN XUAN PHUC)​នាយករដ្ឋមន្ត្រី​វៀតណាម​ឯកឧត្តម​ជិន​ថា​ញ់​មិន​(TRAN THANH MAN) ប្រធាន​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​រណសិរ្ស​មាតុភូមិ​វៀតណាម​និង​ឯកឧត្តម​វូ​ម៉ៅ​(VU MAO) ប្រធាន​សមាគម​មិត្តភាព​វៀតណាម​–​កម្ពុជា​។​

ជាមួយគ្នានេះ​ក៏​នឹងមាន​ការចុះហត្ថលេខា​លើ​ឯកសារ​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋសភា​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​នៃ​រដ្ឋសភា​ទាំងពីរ​។​ដោយឡែក​នៅ​ប្រទេស​ឡាវ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​កម្ពុជា​គ្រោង​នឹង​ចូលជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​៖​លោកស្រី​ផានី​យ៉ា​ថ​ទូ​(PANYYATHOTUO)​ប្រធានរដ្ឋសភាឡាវលោកប៊ុនញ៉ាំងប៉ូរ៉ាឈីត(BOUNHANGVORACHITH)​ប្រធានាធិបតី​ឡាវ​ព្រមទាំង​ចូលរួម​ក្នុង​កិច្ចប្រជុំ​ផ្លាស់ប្តូរ​បទពិសោធន៍រ​វាង​អគ្គលេខាធិការ​រដ្ឋសភា​ប្រទេស​ទាំងពីរ​ផងដែរ​៕S/

​ចំណងជើង​រូបថត​៖​សម្តេច​ប្រធានរដ្ឋសភា​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ក្រៅប្រទេស​នាពេល​កន្លងមក

#