សម្តេច​ប្រធានរដ្ឋសភា​អញ្ជើញ​ដាល់​និង​ពិសា​អំបុក​ជាមួយ​ពលរដ្ឋ​ខេត្ត​ត្បូងឃ្មុំ​

307
ចែករម្លែក
សម្តេច​ប្រធានរដ្ឋសភា​អញ្ជើញ​ដាល់​និង​ពិសារ​អំបុក​ជាមួយ​ពលរដ្ឋ​ខេត្ត​ត្បូងឃ្មុំ​

ដោយៈ​សុផល​/ ត្បូងឃ្មុំៈ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​អញ្ជើញ​ទទួលទាន​អំបុក សាមគ្គី អំបុក​ថែ​ជាតិ សាសនា និង​ព្រះមហាក្សត្រ ជាមួយ​ប្រជាពលរដ្ឋ នៅ​ភូមិ​អន្លង់​ជ្រៃ ស្រុក​ពញាក្រែក នា​ខេត្ត​ត្បូងឃ្មុំ យ៉ាង​សប្បាយរីករាយ និង​ស្និទ្ធស្នាល​ជាទីបំផុត នា​ល្ងាច​ថ្ងៃទី​៩ ខែវិច្ឆិកា​នេះ ។​
​ការទទួល​ទាន​អំបុក​នាពេលនេះ គឺ​អំបុក​ដ៏​ឈ្ងុយឆ្ងាញ់​ទើប​ដាល់​ថ្មី ទទួលទាន​ជាមួយ​ចេកទុំ ទឹកដូង និង​ស្ករផែន​។ សម្តេច​ប្រធានរដ្ឋសភា និង​លោកជំទាវ ព្រមទាំង ប្រជាកសិករ នៅក្នុង​ភូមិ​អន្លង់​ជ្រៃ បាន​អញ្ជើញ​ដាល់អំបុក​ដោយផ្ទាល់​។​

   នៅក្នុង​ឱកាស​រីករាយ ដែល​ប្រារព្ធ​ធ្វើ​នៅ​ភូមិកំណើត​ផ្ទាល់ សម្តេច​ប្រធានរដ្ឋសភា បាន​និពន្ធ​កំណាព្យ​ខ្លី​មួយ និយាយ​ពី​អំបុក​សាមគ្គី​នៃ​គ្រួសារ​ខ្មែរ ក្នុងការ​ថែរក្សា​សុខសន្តិភាព ផ្ញើជូន​ជន រួម​ជាតិ កម្សាន្ត​អារម្មណ៍ ទៀតផង​។ ក្នុង​ពិធី​នេះ​សម្តេច​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ ក្នុងការ​ការពារ​សុខ​សន្តិភាព ដែល​កម្ពុជា​ទទួលបាន​ដោយ​លំបាក​កន្លងមក​នោះ​។ 

​សម្តេច​ចក្រី ហេង សំរិន បាន​លើកឡើងថា “​បងប្អូន​ជនរួមជាតិ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស រួមគ្នា​ជា​ធ្លុង​មួយ​ពង្រឹង​សាមគ្គីភាព​ជាតិ ការពារ​ឲ្យ​បាន​នូវ​សុខសន្តិភាព ដែល​យើង​ខិតខំ​រកម​កដោយ​លំបាក និង​រួមគ្នា​អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​កាន់តែ​មានការ​រីកចម្រើន ជា​បន្តបន្ទាប់​ទៀត​”​។

​សម្តេច​ប្រធានរដ្ឋសភា បាន​ជូនពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​សប្បាយរីករាយ មាន​សុភមង្គល​គ្រប់​ក្រុមគ្រួសារ ដោយបាន​គូសបញ្ជាក់​ដូច្នេះ “​បងប្អូន កូនក្មួយ ជនរួមជាតិ​ទាំងអស់​មាន​សុខភាព ល្អ សុភមង្គល និង​វិបុលភាព​ក្នុង​ក្រុមគ្រួសារ​និង​សប្បាយរីករាយ​ក្នុងឱកាស​ឈប់សម្រាក​បុណ្យអុំទូក​បណ្តែតប្រទីប​និង​អកអំបុក សំពះ​ព្រះ​ខែ ដែលជា​ប្រពៃណី​ដ៏​ថ្លៃថ្លា របស់​ជាតិ​យើង​”​។​
​ខ្លឹមសារ​កំណាព្យ​ដែល​សម្តេច​ប្រធានរដ្ឋសភា បាន និពន្ធ មាន​អត្ថន័យ ដូចខាងក្រោម​៖
“​អំបុក​ដូងខ្ចី​ប្រពៃណី​ខ្មែរ ចេកទុំ​ផងដែរ ខែពេញបូណ៌មី​
​កត្តិក​ធ្លាក់​ខ្យល់ ជុំ​ញាតិ​ប្រុស​ស្រី អកអំបុក​ស្រូវ​ថ្មី​សប្បាយ​អឺងកង​។​
​អំបុក​សាមគ្គី អំបុក​សាម​គ្គា អំបុក​ការពារ ប្រជាជាតិ​ខ្មែរ​
​ការពារ​មហាក្សត្រ រាជា​ដែន​ខ្មែរ សន្តិភាព ហូរហែ នគរ​រុងរឿង​”៕​
សរន​

​សម្តេច​ប្រធានរដ្ឋសភា​អញ្ជើញ​ដាល់​និង​ពិសារ​អំបុក​ជាមួយ​ពលរដ្ឋ​ខេត្ត​ត្បូងឃ្មុំ​