សម្តេច​ប្រមុខរដ្ឋស្តីទី អនុញ្ញាត​ឲ្យ​ឯកអគ្គរដ្ឋទូត​តួ​ក​គី​ ​ចូល​ជូន​សារតាំង​

561

ភ្នំពេញៈកាលពី​ព្រឹក​ថ្ងៃ​ពុធទី​១៤ ខែមីនាសម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឲ្យ​លោកស្រី Ayda Ünlü ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​តួ​ក​គី ចូល​ជូន​សារតាំង និង​សម្តែង​ការគួរសមនៅវិមានព្រឹទ្ធសភា។
លោកស្រី​ត្រូវបានតែងតាំង​ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​តួ​ក​គី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ។ក្នុងឱកាសនោះលោកស្រីរដ្ឋទូតបានសម្តែងនូវការអរគុណចំពោះសម្តេចភក្តីដែលបានចំណាយពេលវេលាសម្រាប់និងបានកត់សម្គាល់អំពីការរីចម្រើនរបស់កម្ពុជា៕MN/ដោយៈសុផល