សម្តេច​ប្រមុខរដ្ឋស្តីទី សាយ ឈុំ ចូលរួម​រំលែក​ទុក្ខ​ជូន​លោកស្រី ជួន គឹម ចំពោះ​ការទទួល​មរណភាពរ​បស់ នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត ឯម សំអាន​

1414
ចែករម្លែក

ដោយៈ​សុផល / ភ្នំពេញ​៖ ប្រមុខរដ្ឋស្តីទី សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ក្នុងនាម​ប្រជាពលរដ្ឋ​កម្ពុជា និង​សម្តេច​ផ្ទាល់ សូម​ចូលរួម​រំលែក​ទុក្ខ​ជូន លោកស្រី ជួន គឹម ចំពោះ​ការទទួល​មរណភាពរ​បស់ នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត ឯម សំអាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៨​នេះ ក្នុង​ជន្មាយុ​៧១​ឆ្នាំ ដោយ​ជរាពាធ​។​

​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​ចាត់ទុកថា «​មរណភាព​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត ឯម សំអាន ជាការ​បាត់បង់​អ្នកដឹកនាំ​ដ៏​ឆ្នើម​មួយរូប ដែល​លះបង់​អស់កម្លាំង​កាយ​ចិត្ត ប្រាជ្ញា ស្មារតី​ពុះពារ ជំនះ​រាល់​ឧបសគ្គ​គ្រប់បែបយ៉ាង ចូលរួម​ចលនា​តស៊ូ​រំដោះ​ប្រទេសជាតិ និង​ចូលរួម​បម្រើ​មាតុភូមិ ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍ​»​។​

​គួរ​ជម្រាប​ថា​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត ឯម សំអាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បានទទួល​មរណភាព​ជន្មាយុ​៧១​ឆ្នាំ នៅ​ម៉ោង​៦៖៤៥​នាទី ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៤ ខែមីនា ឆ្នាំ​២០១៨​នេះ ដោយ​រោគាពាធ នៅ​មន្ទីរពេទ្យ​បំ​រ៉ុង​រ៉ាត់ ទីក្រុង​បាងកក ប្រទេស​ថៃ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ឯម សំអាន ក៏​ជា​ឥស្សរជន​នយោបាយ​ជាន់ខ្ពស់​មួយរូប ដែល​បាន​កៀក​ស្មា​ជាមួយ​ឥស្សរិយ​ជន​នយោបាយ​ជាន់ខ្ពស់​កម្ពុជា​ដទៃទៀត តស៊ូ​ប្រយុទ្ធ​រំដោះជាតិ​ពីរ​បប​ប្រល័យពូជសាសន៍ និង​ជា​បន្ដបន្ទាប់​ប្រឹង​ស្រោចស្រង់ និង​អភិវឌ្ឍន៍​ជាតិ​កម្ពុជា ពី​ស្ថានភាព​ដ៏​សែន​លំបាក ឆ្ពោះ​មករក​វឌ្ឍនភាព​មកដល់​ពេល​បច្ចុប្បន្ន​៕L