សម្តេច​ពញា​ចក្រី ហេង សំរិន ដឹកនាំ​គណៈប្រតិភូ​ត្រឡប់​មកដល់​កម្ពុជា​វិញ​ហើយ

1068
ចែករម្លែក

(​ភ្នំពេញ​) ៖ សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ដឹកនាំ​គណៈប្រតិភូ​រដ្ឋសភា ត្រឡប់​មកដល់​កម្ពុជា​វិញ​ហើយ​នៅវេលា​ម៉ោង​១០ និង​៥០​នាទី​ព្រឹក​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៧​នេះ ក្រោយ​បញ្ចប់​ទស្សនកិច្ច​ផ្លូវការ និង​មិត្តភាព​នៅ​ប្រទេស​ឡាវ​និង​ប្រទេស​វៀតណាម​រយៈពេល​៥​ថ្ងៃ​។​

​ការ​ត្រឡប់​មកដល់​របស់​ស​ម្ដេច ហេង សំរិន ក៏មាន​ការទទួល​ស្វាគមន៍​ពី​មន្ដ្រីជាន់ខ្ពស់​នៃ​រដ្ឋសភា​និង​មន្ដ្រី​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀតផង​ដែរ នៅ​អាកាស​យាន្ដ​អន្ដរជាតិ​ភ្នំពេញ​។​

​សូមជម្រាបថា ដំណើរ​ទស្សនកិច្ច​រប​ស់ស​ម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅ​ប្រទេស​ឡាវ​នាពេលនេះ​ក្នុង​គោលបំណង​រឹតចំណង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស កម្ពុជា​-​ឡាវ ឲ្យ​កាន់តែ​រឹងមាំ ឡើង​ថែមទៀត​ជាពិសេស​ការពង្រឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ នៃ​ស្ថាប័ន​នីតិប្បញ្ញត្តិ ប្រទេស​ទាំងពីរ​។ សម្តេច ហេង សំរិន បាន​បំពេញ​ទស្សនកិច្ច នៅ​ប្រទេស​ឡាវ ពីថ្ងៃ​ទី​២១​ដល់​ថ្ងៃទី​២៣​មិថុនា​។​

​ដោយឡែក បន្ទាប់ពី​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ផ្លូវការ និង​មិត្តភាព នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា សម្ដេច​ប្រធានរដ្ឋសភា បាន​បន្តដំណើរ​ទស្សន​កិច្ច​ផ្លូវការ និង​មិត្តភាព នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​

​ការបំពេញ​ទស្សនកិច្ច​ផ្លូវការ និង​មិត្ត​របស់​គណៈប្រតិភូ​រដ្ឋ​សភា​កម្ពុជា ទៅកាន់​ប្រទេស​ឡាវ និង​ប្រទេស​វៀតណាម​បញ្ចប់​ទៅដោយ​ភាព​ផ្លែផ្កា​បំផុត​៕

​សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ដឹកនាំ​គណៈប្រតិភូ​រដ្ឋសភា ត្រឡប់​មកដល់​កម្ពុជា​វិញ​ហើយ​នៅវេលា​ម៉ោង​១០ និង​៥០​នាទី​ព្រឹក​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៧​នេះ