សម្តេច​ពិជ័យ​សេនា​ដឹកនាំ​កម្លាំងចម្រុះ​ចុះ​ពិនិត្យ​បង្គោលព្រំ​ដែនកម្ពុជា​-​ថៃ

82
ចែករម្លែក

ដោយ​បាយ័ន​/​ឧ​ត្ត​រ​មានជ័យ​:​សម្តេច​ពិជ័យ​សេនា​ដឹកនាំ​កម្លាំងចម្រុះ​ចុះ​ពិនិត្យ​បង្គោលព្រំ​ដែនកម្ពុជា​-​ថៃ និង​ចុះសួរសុខទុក្ខ​កម្លាំង​ដែល​ឈរជើង​នៅ​វរ​ការពារ​ព្រំដែន​លេខ​៤០២ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​ការចុះ​សាកសួរ​សុខទុក្ខ កម្លាំង​ដែល​ឈរជើង​នៅ​វរ​ការពារ​ព្រំដែន​លេខ​៤០២ បានធ្វើ​ឡើង​នៅ​ថ្ងៃទី​៦ ខែមីនា​ឆ្នាំ​២០២០​ដោយមាន​ការចូលរួម​ពីស​ម្តេច​ពិជ័យ​សេនា​ទៀ​បាញ់​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ​និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តសៀមរាប​និង​លោក​នាក់​ណេ​រ៉ុ​ន​អភិបាលរង​តំណាង​លោក ទៀ សីហា អភិបាលខេត្ត ។​

​សម្តេច​ពិជ័យ​សេនា​ទៀ​បាញ់​បានធ្វើការ​ផ្តាំផ្ញើ​ដល់​កម្លាំង​យើង​ទាំងអស់​ដែល​ប្រចាំការ​នៅតាម​បន្ទាត់​ព្រំដែន ត្រូវបង្កើត​នូវ​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​ភាគី​ថៃ ធ្វើយ៉ាងណា​ឱ្យ​ព្រំដែន​យើង​មាន​សន្តិសុខ ជៀសវាង​ការប្រើប្រាស់​អាវុធ​ក្នុងការ​ដោះស្រាយ​បញ្ហា​។​ម្យ៉ាងទៀត​បើសិន​ជាមាន​ជំលោះ​ដោយ​ប្រការ​ណាមួយ​ត្រូវ​ព្យាយាម​ដោះស្រាយ​តាម​សន្តិវិធី​ដោយ​ទុក្ខ​លទ្ធភាព​ឱ្យ​គណៈកម្មការ​ព្រំដែន​ប្រទេស​ទាំងពីរ​កំណត់​ជាមួយគ្នា​។


​ក្រោយពី​បញ្ចប់​ពី​សំណេះសំណាល ជាមួយ​កម្លាំង​ដែល​ប្រចាំការ​នៅ​វរ​ការពារ​ព្រំដែន​លេខ​៤០២ សម្តេច​ពិជ័យ​សេនា​និង​ប្រតិភូ​អមដំណើរ​បាន​បន្តដំណើ​រ​ទៅពិនិត្យ​ទីតាំង​គម្រោង​សាងសង់​ស្តូប​ឈ្នះ​នៅ​ពយ​តា​ម៉ុក​នា​ស្រុក​អន្លង់វែង​។​ក្រោយពី​ពិនិត្យ​ទីតាំង​រួច​សម្តេច​បញ្ជាក់​ស្តូប​ឈ្នះ​នេះ​ហ្នឹង​លេច​រូបរាង​ឡើង​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ នៅលើ​ទីតាំង​ប្រវត្តិសាស្ត្រ​នេះ​៕S/