សម្តេច​ពិជ័យ​សេនា​!​រឿង​ឱ្យ​សម្រេចចិត្ត​យក​ងារ​ឧកញ៉ា​និង​មុខតំណែង​កំពុងតែ​ក្តៅគគុក​

528
ចែករម្លែក

ដោយៈ វង្ស​សុភាព​/​ភ្នំពេញៈ​សម្តេច​ពិជ័យ​សេនា​ទៀ​បាញ់​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ បាន​ថ្លែងថា ការកែទម្រង់​ដ៏​ធំ​មួយ​ពាក់ព័ន្ធ​ជាមួយនឹង​កម្លាំងប្រដាប់អាវុធ​ទាំង​កងយោធពល​ខេមរភូមិន្ទ ក៏ដូចជា​ខាង​នគរបាលជាតិ​ផងដែរ​។​គឺ​គោ​រម្យ​ងារ​ជា​ឧកញ៉ា​និង​មុខតំណែង​គឺ​គ្រប់​បណ្តា​អង្គភាព​ទាំងអស់​ត្រូវ​រៀបចំ​ឱ្យបាន​ឆាប់រហ័ស និង​ប្រុងប្រយ័ត្ន ដើម្បី​ឱ្យគេ​សម្រេចចិត្ត​ជ្រើស​រើសយក​មួយណា​។ តាម​តម្រូវការ គឺ​ឲ្យ​ទុក​តែមួយ​ទេ​។​

​ការ​ថ្លែង​របស់​ប្រមុខ​ការពារជាតិ​ខាងលើនេះ​បាន​ធ្វើឡើង​នៅក្នុង​ពិធី​សម្ពោធ​បន្ទាយ​និង​អគារ​ស្នាក់នៅ​របស់​កង​ឯកភាព​កងកិត្តិយស​ត្រែទ័ព​នៅ​សង្កាត់​ឈ្មួញ​ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី​៣​ខែកញ្ញា​ឆ្នាំ​២០១៩​។​សម្តេច​ពិជ័យ​សេនា​ទៀ​បាញ់​បាន​បញ្ជាក់ថា​“​យើង​និយាយ​គ្នា​ឱ្យ​ច្បាស់​តាម​តម្រូវការ​គឺ​ឱ្យ​ទុក​តែមួយ​ទេ​។​ងារ​ជា​ឧកញ៉ា​យើង​នេះ​ឃើញថា​វា​ក៏​កិត្តិយស​ខ្ពង់ខ្ពស់​ដែរ​គឺ​បើ​យើង​ទុក​ទទួលយក​ងារ​ឧកញ៉ា គឺ​ត្រូវតែ​លះបង់​មុខតំណែង​នៅក្នុង​កងទ័ព ឬ​ឋានន្តរស័ក្តិ​នៅក្នុង​កងទ័ព​។

តាម​ខ្ញុំ​ដឹង​គឺ​ទុក​តែមួយ​ទេ​ត្រូវ​គិតគូរ​យកមែន​ទែន​រហូត​ដល់​សម្តេចនាយក​រដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​រៀបចំ​បែបបទ​បញ្ឈប់​នូវ​មុខតំណែង​នោះ​រួចជាស្រេច​ទៅហើយ​។​ខ្ញុំ​បាន​ប្រាប់​ទៅខាង​បុ​គ្គិ​លហើយ​ឱ្យ​ទាក់ទង​គ្នា​ទាំងអស់​ធ្វើ​ទិន្នន័យ​ឲ្យ​ច្បាស់លាស់​ពី​បណ្តា​បុគ្គលិក​ទាំងអស់​។​

​ឥឡូវ​គឺ​ធំជាងគេ​នៅ​ក្រសួង​នៅ​អគ្គបញ្ជាការ​នៅ​បញ្ជាការដ្ឋាន​អង្គរក្ស​និង​ប៉េអឹម​ខ្លះ​ដែរ​អង្គភាព​តូចៗ​បើ​មាន​ក៏មាន​តិច​ដែរ​។​ពីមុន​ធ្លាប់មាន​តែមួយ​ទេ​គឺ​ងារ​ឧកញ៉ា​ផង​ងារ​ជាទី​ប្រឹក្សា​ផង​ចុះទៅ​រាតត្បាត​នៅ​ភូមិភាគ​៥ ដូចជា​សា​រ៉េ​អស់ហើយ​។ តាម​នៅ​ធំៗ​ដែរ នៅ​គ្រាក់ៗ​ដែរ​នឹង មិនធម្មតា​ទេ​”​។​

​ជាមួយគ្នានេះ សម្តេច​ពិជ័យ​សេនា​បាន​បន្តថា ខាង​បុ​គ្គិល គឺ​ត្រូវតែ​ជួប​អ្នក​ដែលមាន​ងារ​ជា​ឧកញ៉ា ដើម្បី​ពិគ្រោះ​យោបល់​យក​យក​ការជ្រើសរើស​យក​មួយ​គឺ​យក​ងារ​ជា​ឧកញ៉ា​ឬមួយ​មុខតំណែង​នៅក្នុង​កងទ័ព​ឯកភាពគ្នា​ហើយ​ទើប​រៀបចំ​បែបបទ​។​សូមកុំ​ឱ្យមាន​ហេតុការណ៍​ក្លែង​ទៅជា​ថ្នាំងថ្នាក់​។

សូម​ឲ្យ​គ្រប់​បញ្ជាការ​ទាំងអស់​ត្រូវ​ធ្វើ​ស្ថិតិ​ចំនួន​អ្នក​ដែលមាន​ងារ​ជា​ឧកញ៉ា​ឡើងវិញ​ឲ្យ​បានច្បាសលាស់​និង​ជួប​ជាមួយ​អ្នក​ដែលមាន​ងារ​ពីរ​គឺ​ឲ្យ​សម្រេចចិត្ត​ជ្រើស​រើសយក​តែមួយ​ដើម្បី​ក្រសួងការពារជាតិ ធ្វើ​បែបបទ​ទៅ​ប្រមុខ​រដ្ឋាភិបាល​។

​ប្រមុខ​ការពារជាតិ​បាន​បញ្ជាក់ថា​“​ខ្ញុំ​មាន​អារម្មណ៍​ថា​ច្បាស់​ណាស់​មិនអាច​ជៀសផុត​ពី​ការ​ប៉ះពារ​ខ្លះ​ហើយ ខ្ញុំ​និយាយ​នេះ គឺ​ចង់​និយាយ​អ្នក​ដែល​គេ​សុខចិត្ត​។​ត្រូវតែ​ជួប​ផ្ទាល់​ជាមួយ​អ្នក​ទាំងនោះ (​អ្នកមាន​ងារ​ឧកញ៉ា​)​ឲ្យ​គេ​សម្រេចចិត្ត​ជ្រើសរើស​ថា​តើ​យក​មួយណា​ទុក​មួយណា​?​ព្រោះ​អ្នកខ្លះ​មាន​តំណែង​គួរសម​ដែរ ដូច្នេះ​បើ​ទៅយក​ឧកញ៉ា គឺ​មុខតំណែង​ឋានន្តរស័ក្តិ ត្រូវតែ​លា​ដែរ​”​។

​ដោយ​សម្តេច​បាន​សង្កត់​ធ្ងន់​ថា​រឿងនេះ​គឺ​មិនមាន​ការរើសអើង​ឬ​ការប្រកាន់​អ្វី​ទេ​ប៉ុន្តែ​ចង់​កែសម្រួល​ឲ្យ​វា​មាន​សណ្តាប់ធ្នាប់​មាន​របៀបរៀបរយ​គឺ​ឲ្យ​មាន​មុខងារ​តែមួយ​រួមផ្សំ​នៅក្នុង​ការកែទម្រង់​នាពេល​ថ្មីៗ​នេះ​ផងដែរ​។ ហើយ​កិច្ចការ​ទាំងនេះ វា​កំពុងតែ​ក្តៅគគុក​នៅក្នុង​ការដោះស្រាយ​៕S/​

#