សម្តេច​ពិជ័យ​សេនា ចុះសួរសុខទុក្ខ​អ្នក​ជម្ងឺ​ចំនួន​៤១០​នាក់ និង​ផ្តល់​គ្រែ​សម្រាក​ព្យាបាល​ជំងឺ​ចំនួន​៥០​ដល់​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​

446
ចែករម្លែក

ដោយ​:គូលែន​/​សៀមរាប ៖ ក្នុងឱកាស​អបអរសាទ​រ​ខួប​លើក​ទី​៤០ នៃ​ថ្ងៃ​ជ័យជម្នះ ៧​មករា ១៩៧៩~២០១៩ រសៀល​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៩ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ អ្នកតំណាងរាស្ត្រ​មណ្ឌល សៀមរាប និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​មូលដ្ឋាន​ខេត្ត សៀមរាប ដឹកនាំ​ប្រតិភូ​រួម ប្រតិភូ​ក្រសួងការពារជាតិ លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​ចុះសួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ និង នាយទាហាន ពល ទាហាន ដែលមាន​ជម្ងឺ​កំពុង​សម្រាក់​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប និង​មន្ទីរពេទ្យ​យោធភូមិភាគ​ទី​៤ សរុប​ចំនួន ៤១០​នាក់​។​

ក្នុងឱកាស​ចុះ​សួ​សុខទុក្ខ​អ្នក​ជម្ងឺ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បានផ្តល់​នូវ​គ្រែ​អ្នក​ជម្ងឺ​ចំនួន​៥០​គ្រែ​សម្រាប់​បម្រើការ​នៅ​មន្ទីរពេទ្យ​។

ក្នុង​ការចុះ​សួ​សុខ ទុក្ខ​នេះដែរ​សម្តេច​ពិជ័យ​សេនា បាន​នាំយក​អំណោយ​ជូន​ដល់​អ្នក​ជម្ងឺ​កំពុង​សម្រាក់​នៅក្នុង​មន្ទីរពេទ្យ ដោយ​ម្នាក់​ទទួលបាន ទឹកដោះគោ ស្កសរ មី និង ថវិកា​មួយចំនួន ព្រមទាំង​បានធ្វើការ​ផ្តាំផ្ញើ​ដល់​បងប្អូន​អ្នក​ជម្ងឺ​ទាំងអស់ ត្រូវតែ​ខិតខំ​ថែរក្សា​ខ្លួន និង​ស្តាប់​នូវ​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ ដើម្បី​ឆាប់​ឲ្យ​បានជា​ផ្សះ​ស្បើយ​ពី​ជម្ងឺ និង បាន​វិលត្រឡប់​ទៅកាន់​អង្គភាព លំនៅដ្ឋាន​របស់ខ្លួន ធ្វើការ​បង្កបង្កើនផល បំពេញការងារ​ស្នូល​របស់ខ្លួន​៕B/