សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ជួប​សំណេះសំណាល​ជាមួយ​អតីតយុទ្ធជន​ជិត​២​ពាន់​នាក់ ទូទាំង​ខេត្តសៀមរាប​

1690
ចែករម្លែក
  • 83
    Shares

ដោយ​: គូលែន / សៀមរាប​: នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៨​នេះ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តសៀមរាប បានរៀបចំ​ប្រជុំ​និង​ជួប​សំណេះសំណាល​ជាមួយ​អតីតយុទ្ធជន ក្រោម​អធិបតីភាព​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ សមាជិក​គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្តាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា អ្នកតំណាងរាស្ត្រ​មណ្ឌល​សៀមរាប និង ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល ចុះជួយ​ខេត្តសៀមរាប និង​លោក​ឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប ដែលមាន​អតីតយុទ្ធជន​ចូលរួម​ចំនួន​១៨៥៥​នាក់​។

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ សមាជិក​គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្តាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា អ្នកតំណាងរាស្ត្រ​មណ្ឌល​សៀមរាប និង ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល ចុះជួយ​ខេត្តសៀមរាប បាន​បញ្ជាក់ថា ប្រទេសជាតិ​យើង​បាន​ជួប​សង្គ្រាម​អស់​រយៈពេល​២៨​ឆ្នាំ រហូតមកដល់​ឆ្នាំ​១៩៩៨ ដោយសារ​សម្តេច​តេ​ជោ ហ៊ុន សែន មាន​គោលនយោបាយ​ឈ្នះៗ​ទើប​ប្រទេសជាតិ​យើង​មាន​សន្តិភាព​ពេញលេញ និង​មានការ​អភិវឌ្ឍន៍​រីកចំរើន​រហូតមកដល់​សព្វថ្ងៃនេះ​។

​សម្តេច​ពិជ័យ​សេនា បាន​មានប្រសាសន៍​បន្តថា​រូបខ្ញុំ​និង​ក្រុមគ្រួសារ​បាន​រស់រានមានជីវិត ហើយ​រក​ទទួលទាន​មានបាន​ដល់​សព្វថ្ងៃ តែងតែ​នឹកឃើញ​ដល់​ប្រទេសជាតិ​យើង ពី​អតីត​កាលដែល​ជួប​សង្គ្រាម​បណ្តាល​ឲ្យ​អតីតយុទ្ធជន​យើង​ពលី​ជីវិត ពិការ ហើយ​បន្សល់ទុក​ស្ត្រី​មេ​មា​យ ក្មេង​កំព្រា ។​ល​។ គុណបំណាច់​របស់​អតីតយុទ្ធជន​ទាំងអស់ ខ្ញុំបាទ​និង​ក្រុមគ្រួសារ សូម​ចងចាំ​ជា​រៀងរហូត​និង​សូម​បួងសួង​សូម​ឲ្យ​វត្ថុ​សាក​សិទ្ធិ​ក្នុង​លោក សូមជួយ​បីបាច់​ថែរក្សា​អតីតយុទ្ធជន​យើង​ដែល​នៅ​រស់រានមានជីវិត​សូម​ឲ្យ​ជួបតែ​នឹង​សេចក្តីសុខ សេចក្តីចំរើន និង​សុភមង្គល​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​លោក​ឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប ក៏មាន​ប្រសាសន៍ថា រូបខ្ញុំ​បាទ​និង​ក្រុមគ្រួសារ​មានការ​គោរព​និង​ដឹងគុណ​ជានិច្ច ចំពោះ​អតីតយុទ្ធជន​ទាំងអស់​ដែល​បាន​លះបង់​អាយុជីវិត ដើម្បី​ការពារ​ប្រជាជន​និង​មាតុភូមិ​យើង​។ ក្នុង​ពិធី​នោះដែរ ក៏មាន​ការបំពាក់​មេដាយ​ជូន​ដល់​អតីតយុទ្ធជន​ចំនួន ១៨៥៥​នាក់ ផងដែរ​៕ ល​