សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បំពាក់​មេដាយ ជូន​ដល់​កង​យោធា​មួក​ខៀវ​

1017
ចែករម្លែក

ដោយ​: យោធិន / ភ្នំពេញ​: រសៀល​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៨ នា​វិមាន​មិត្តភាព ទីស្តីការគណៈរដ្ឋមន្ត្រី សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​គណៈអធិបតី​ពិធី​ទទួល​ដំណើរ​មាតុភូមិនិវត្តន៍​របស់​កង​យោធា​មួក​ខៀវ​កម្ពុជា ដែល​បានបញ្ចប់​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ​(​អ​.​ស​.​ប​) រួមមានៈ កងវិស្វកម្ម​ព្រលានយន្តហោះ​លេខ​១៨៩ កង​កម្ទេច​គ្រាប់​មិនទាន់​ផ្ទុះ​លេខ​១២៣ និង​កងរាជអាវុធហត្ថ​លេខ​៦១៨ ដែល​បានបញ្ចប់​បេសកកម្ម​ថែរក្សា​សន្តិភាព​របស់ អ​.​ស​.​ប នៅ​សាធារណរដ្ឋ​ម៉ាលី និង​ស៊ូដង់​ខាងត្បូង​។​

សម្តេច​ពិជ័យ​សេនា​ទៀ បាញ់​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ​បំពាក់​គ្រឿង​ឥស្សរិយយស​និង​មេដាយ ជូន​ដល់​ទង់​ប្រចាំ​កង និង​យោធា​មួក​ខៀវ​កម្ពុជា​ដែល​បានបញ្ចប់​បេសកកម្ម របស់ អ​. ស​.​ប​។ – រូប​: យោធិន​

​តាម​ប្រសាសន៍​ស្វាគមន៍ និង​របាយការណ៍​ពី​សំណាក់ នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព បាន​ថ្លែង​បញ្ជាក់​ឲ្យ​ដឹងថាៈ រយៈពេល​១២​ឆ្នាំ​នៃ​ការបញ្ជូន​កងកម្លាំង​ក្រោម​ឆត្រ​របស់​អ​.​ស​.​ប កម្ពុជា​បន្ត​រក្សាបាន​នូវ​ស្នាដៃ​នាំ​កិត្តិយស​ជូន​ជាតិ​មាតុភូមិ រីឯ​ទង់ជាតិ​កម្ពុជា​បន្ត​បង្ហោះ​ស្មើមុខ ស្មើ​មាត់ ស្មើ​សិទ្ធិ​ស្មើភាព ជាមួយ​បណ្តា​ប្រទេស​បរិច្ចាគ​កងកម្លាំង​ក្នុង​គ្រប់​តំបន់​បេសកកម្ម ដែលមាន​វត្តមាន​រប​ស់​កងទ័ព​មួក​ខៀវ​កម្ពុជា បី​កម្ពុជា​បន្ត​ប្រឈម​នឹង​ហានិភ័យ​ដូចជាៈ គ្រឿងផ្ទុះ​កែច្នៃ ព្យុះ​ខ្សាច់ ជម្ងឺគ្រុនចាញ់ នៅ​ប្រទេស​ម៉ាលី ការ​ស្អប់ខ្ពើម​រវាង​ជនជាតិភាគតិច​និង​ការកាប់សម្លាប់​រវាង​ក​ហ​រុម​កុលសម្ព័ន្ធ​នៅ​ប្រទេស​ស៊ូដង់​ខាងត្បូង​ក៏ដោយ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី បាន​បន្តថា មកទល់នឹង​ពេលនេះ​កម្ពុជា​បាន​បញ្ជូន​ក​ម្លាំ​សរុប​ចំនួន​៥.៥៧១​នាក់​ក្នុងនោះ​នារី​ចំនួន​២៦៧​នាក់ លើ​ជំនាញ​បោសសម្អាត​មីន វិស្វកម្ម​សំណង់​ផ្តេក -​សំណង់​បញ្ឈរ អាវុធហត្ថ ម​ន្រ​ពេទ្យ​កម្រិត​២ វិស្វកម្ម​ព្រលានយន្តហោះ កម្ទេច​គ្រាប់​មិនទាន់​ផ្ទុះ នាយទាហាន​សេនាធិការ និង​សង្កេតការណ៍​យោធា ទៅកាន់​បេសកកម្ម​ចំនួន​១០ ក្នុងប្រទេស​ចំនួន​៨ រួមមានៈ សាធារណរដ្ឋ​ស៊ូដង់ ឆាដ អាហ្វ្រិក​កណ្តាល ស៊ូដង់​ខាងត្បូង លី​បង់ ម៉ាលី ស៊ី​រី និង​សាយ​ប្រឺស​។ បច្ចុប្បន្ន​កម្លាំង​កម្ពុជា​បាននិងកំពុង​បំពេញបេសកកម្ម​នៅ​ប្រទេស​ចំនួន​៥ រួមមានៈ សាធារណរដ្ឋ​ស៊ូដង់​ខាងត្បូង ស៊ូដង់ លី​បង់ ម៉ាលី និង​អាហ្វ្រិក​កណ្តាល​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍​សែម​សុវណ្ណនី ក៏បាន​បញ្ជាក់​បន្ថែមថា ជាមួយនឹង​ប្រសាសន៍​វាយតម្លៃ​ខ្ពស់​នូវ​បណ្តា​សមិទ្ធផល​ស្នាដៃ​ធំធេង ដែល​កង​យោធា​មួក​ខៀវ​កម្ពុជា​សម្រេចបាន​ក្នុងអំឡុងពេល​បំពេញបេសកកម្ម អស់​រយៈកាល​មួយឆ្នាំ នៅ​ទ្វិ​ប​អាហ្វ្រិក​ក្រោម​ឆត្រ​របស់ អ​.​ស​.​ប កន្លងទៅនេះ ។​

​សម្តេច​ពិជ័យ​សេនា​ទៀ បាញ់ ក្នុងនាម​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បំពាក់​គ្រឿង​ឥស្សរិយយស​ជូន​ដល់​ទង់​ប្រចាំ​កងឯកភាព​ទាំងពីរ និង​បំពាក់​មេដាយមាស​ការងា​រ​ជូន​ដល់​កង​យោធា​មួក​ខៀវ​ដែល​ទើប​វិល​មកកាន់​មាតុភូមិ​កម្ពុជា​ផងដែរ​៕