សម្តេច​ភក្តី សាយ ឈុំ និង​គណ​:​ប្រតិភូ អញ្ជើញ​ទស្សនកិច្ច​មជ្ឈមណ្ឌល​ផ្តល់​សេវា​សហគមន៍​ក្រុង​ប៉េកាំង

610
ចែករម្លែក

​​ដោយ : គ្រី សម្បត្តិ​/ភ្នំពេញ-ប៉េកាំង ៖ ​ក្នុងឱកាស​ស្នាក់អាស្រ័យ និង​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​សាធារណរដ្ឋ​ប្រជាមានិត ចិន នា​រសៀល​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៨​នេះ គណ​:​ប្រតិភូ​ជាន់ខ្ពស់​ព្រឹទ្ធសភា ដែល​ដឹកនាំ​ដោយ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទស្សនកិច្ច​មជ្ឈមណ្ឌល​ផ្តល់​សេវា​សហគមន៍​ក្រុង​ប៉េកាំង​។​

​សូមបញ្ជាក់ថា មជ្ឈមណ្ឌល​ផ្តល់​សេវា​សហគមន៍​ក្រុង​ប៉េកាំង​នេះ មាន​តួនាទី​ផ្តល់​សេវាកម្ម និង​សុខភាព​ជូន​ដល់​ប្រជាជន ជាពិសេស​ផ្តល់នូវ​ទីតាំង ផ្តល់នូវ​សេវាកម្ម កីឡា ការលេង​បទ​ភ្លេង ការលេង​កីឡា​យូ​ហ្គា និង​ការ​គូរគំនូរ ជាដើម​។ មជ្ឈមណ្ឌល​នេះ បានទទួល​នូវ​ការគាំទ្រ ពី​សំណាក់​ប្រជាជន​ដែល​រស់នៅក្នុង​តំបន់​នេះ ដោយ​ទឹកចិត្ត​សប្បាយរីករាយ​ផងដែរ​…​៕B