សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ អនុញ្ញាត​ឲ្យ​ក្រុមនិស្សិត​កម្ពុជា​ចំនួន​១៦​រូប​ចូលជួប​

803
ចែករម្លែក

(​ភ្នំពេញ​)៖​នា​ព្រឹក​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៧ វេលា​ម៉ោង​០៩:០០​នាទី នៅ​វិមាន​ព្រឹទ្ធសភា​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋ​​ស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឲ្យ​ក្រុមនិស្សិត​កម្ពុជា​ចំនួន​១៦​រូប ដែល​បានទទួល​អាហារូបករណ៍ Chevening​ពី​រាជ​រដ្ឋាភិបាល​អង់គ្លេស ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​សម្រាប់​ឆ្នាំ​២០១៧-២០១៨​នៅតាម​សាកលវិទ្យាល័យ​នានា​ក្នុង​ចក្រ​​ភព​អង់គ្លេស ដឹកនាំ​ដោយ​លោក ឡេង សុខ​ជា តំណាង​ក្រុម និស្សិត​ជ័យលាភី Chevening ចូលជួប​សម្តែង​ការគួរសម​ក្នុង​គោល​​បំណង ដើម្បី​ទទួលបាន​នូវ​បទពិសោធន៍ និង​អនុសាសន៍​ដ៏​មាន​អត្ថន័យ​ខ្លឹមសារ​ព​របស់​សម្តេច​ប្រមុខរដ្ឋស្តីទី ។​

​សម្រាប់​ឆ្នាំ​សិក្សា​២០១៧-២០១៨​នេះ ក្រុមនិស្សិត​កម្ពុជា​ចំនួន​២​រូប ដែល​បានទទួល​អាហារូបករណ៍ Chevening​នេះ​ដែលជា​កម្មវិធី​​អាហារ​រូបករណ៍​សាកល​របស់​រាជរដ្ឋាភិបាល​អង់គ្លេស​។ កម្មវិធី​នេះ​ត្រូវបាន​បង្កើតឡើង​ដំបូង​នៅ​ឆ្នាំ​១៩៨៣​។ ​ព្រះរាជាណាចក្រ​កម្ពុជា​ចាប់ផ្តើម​ទទួល​អាហារូបករណ៍ Chenening នេះ ចាប់ពី​ឆ្នាំ​១៩៩៣ រហូតមកដល់​ឆ្នាំ​២០១៧​នេះ​មាន​និស្សិត​​កម្ពុជា​ប្រមាណ​ជាង​២០០​រូប ហើយ​ដែល​ទទួល​អាហារូបករណ៍ Chenening៕​ដោយ​៖​វាសនា​

#