សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ជាប់​ជា​ប្រធានព្រឹទ្ធសភា នីតិកាល​ទី​៤

1076
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក ម៉ុម ជឹម​ហ៊ុយ ព្រឹទ្ធបុរស​ដែលមាន​វ័យចាស់​ជាងគេ ត្រូវ​ជ្រើសតាំង​ដឹកនាំ​សម័យប្រជុំ នៃ​ព្រឹទ្ធសភា នីតិកាល​ទី​៤ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមេសា នេះ ដើម្បី​ការរៀបចំ​ជ្រើសរើស​ប្រធាន និង​អនុប្រធាន​ទាំង​២ របស់​ព្រឹទ្ធសភា​។​

​ជា​លទ្ធផល សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ត្រូវបាន​សមាជិក សមាជិកា នៃ​ព្រឹទ្ធសភា ទាំង​៦២​រូប បាន​បោះឆ្នោត​ជ្រើសតាំង​ជា​ប្រធានព្រឹទ្ធសភា ដើម្បី​ដឹកនាំ​ព្រឹទ្ធសភា នីតិកាល​ទី​៤ ជា​បន្តទៀត ដោយ​សំឡេង ៦២​សំឡេង​លើ​៦២​សំឡេង​។​

​​ចំណែក​លោក នៃ ប៉េណា ជាប់​ជាអនុ​ប្រធាន​ទី១ នៃ​ព្រឹទ្ធសភា ដោយ​សំឡេង​បោះ​ឆ្នោត​គាំទ្រ​៦២​សំឡេង​លើ៦២​សំឡេង។ រីឯលោក ទេព ងន ជាប់ជាអនុប្រធានទី២ នៃព្រឹទ្ធសភា ដោយសំឡេងបោះឆ្នោត​គាំទ្រ​៦២សំឡេងលើ៦២សំឡេង៕

#