សម្តេច​វិបុល​សេនា​ភក្តី​សាយ ឈុំ ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​គោរព​ជូនពរ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​ត្រូវបាន​ព្រះមហាក្សត្រ​ត្រាស់បង្គាប់​ចាត់តាំង ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​សម្រាប់​អាណត្តិ​ទី​៦

791
ចែករម្លែក
  • 26
    Shares

ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃទី​១៧​ខែសីហា​ឆ្នាំ​២០១៨​បានចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​ចាត់តាំង សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជាសម្រាប់​អាណត្តិ​ទី​៦​។​

​ឆ្លៀត​ក្នុងឱកាស​ដ៏​វិសេស​ថ្លៃថ្លា​នេះ ខ្ញុំបាទនិង តាងនាម​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​នៃ​ព្រឹទ្ធសភា​ទាំងមូល​សូម​គោរព​ជូនពរ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន សូម​សម​ប្រកបដោយ​សុខ​ភាពល្អ​បរិបូរណ៍ កាយ​ពល​មាំមួន​ខ្លាំងក្លា​ជានិច្ច ជន្មាយុ​យឺនយូរ បញ្ញាញាណ​ភ្លឺ​ថ្លា​ដើម្បី​បន្ត​ដឹកនាំ​ប្រទេស​កម្ពុជា​ក្នុង​បេសកកម្ម​ជាតិ​ដ៏​ឧត្ដុង្គឧត្ដម​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា​សម្រាប់​សុខសន្តិភាព​ការអភិវឌ្ឍ​វិបុលភាព​និង​កិត្យា​នុភាព​​​ដ៏​រុងរឿង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ជាថ្មី​ម្ដងទៀត យើងខ្ញុំ​សូម​គោរព​ប្រសិទ្ធពរ​សព្ទសាធុការ​មហា​ប្រសើរ​បំផុត​គ្រប់បែបយ៉ាង គោរព​ជូន សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បុត្រាបុត្រី​និង​ចៅៗ​ទាំងអស់​សូម​ប្រកបដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុ​ខៈ និង​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕​សរន​

#