សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ជូនពរ​តេ​ជោ ហ៊ុន សែន ដែល​ត្រូវបានតែងតាំង​ជា​«​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​ពិភពលោក​សម្រាប់​​វិស័យ​ទេសចរណ៍ និង​គោលដៅ​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​»

192

(​ភ្នំពេញ​)៖​សារលិខិត​អបអរសាទរ​របស់​ស​ម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​ដែល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ត្រូវបាន​ជ្រើសតាំង​ដោយ​ក្រុមប្រឹក្សា​ទេស​​ចរណ៍ និង​ពាណិជ្ជកម្ម​អឺរ៉ុប ជា​ឯកអគ្គរដ្ឋទូត​សុ​ឆន្ទៈ​ពិភពលោក សម្រាប់​វិស័យ ទេសចរណ៍ និង​គោលដៅ​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ។​

​សូមបញ្ជាក់ថា​ ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវបានតែងតាំង​ជា​«​ឯកអគ្គ​​រដ្ឋទូត​សុច្ឆន្ទៈ​ពិភពលោក​សម្រាប់​វិស័យ​ទេសចរណ៍ និង​គោលដៅ​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​» ។ ​តាមរយៈ​ការទទួលបាន​កិត្តិយស​ពី​សំណាក់​ក្រុមប្រឹក្សា​ទេសចរណ៍​និង​ពាណិជ្ជកម្ម​អឺរ៉ុប​នេះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ជំរុញ​ឲ្យ​មានការ​ពង្រឹងសមត្ថភាព​បន្ថែមទៀត​ក្នុងការ​គោរព​និង​អនុវត្ត​វិធាន​នានា​របស់​អង្គការ​យូណេស្កូ​ដើម្បី​លើកកម្ពស់​កិត្យានុភាព​លើ​វិស័យ​វប្បធម៌​​និង​ទេសចរណ៍ ។​សម្តេច​លើកឡើងថា​ធ្វើយ៉ាងណា​កុំ​ឲ្យ​វិស័យ​ទេសចរណ៍​បំពាន​ទៅលើ​វិស័យ​វប្បធម៌ ។​

​ថ្លែង​ក្នុង​ពិធី​ជ្រើសតាំង និង​ទទួល​ជ័យលាភី​កាលពី​ព្រឹក​ថ្ងៃទី​៩ ធ្នូ​នៅ​វិមាន​សន្តិភាព​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​​កម្ពុជា​បានកំណត់​តម្លៃ​ទេសចរណ៍​របស់ខ្លួន​ជា​ទេសចរ​វប្បធម៌ និង​ធម្មជាតិ ។​យើង​ត្រូវធ្វើ​កិច្ចការ​ទាំងឡាយ​ដើម្បី​អភិរក្ស​នូវ​កេរ​ដំ ណែ​ល​ប្រវត្តិសាស្ត្រ​កុំ​ឲ្យ​បាត់​លក្ខខណ្ឌ​ដែល​កំណត់ដោយ​អង្គការ​យូណេស្កូ​។​បើ​មិន​ដូច្នោះ​អ្វីៗ​ដែល​យើង​បានដាក់​បញ្ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​រួចហើយ​អាច​នឹង​បាត់បង់​លក្ខណៈសម្បត្តិ​របស់​វា ។​

​សម្តេច​តេ​ជោ​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​នៅ​ទូទាំងប្រទេស​និង ការអភិវឌ្ឍ​ក្នុង​វិស័យ​ឯកជន​ទាំងអស់​សូម​គោរព​នូវ​បទដ្ឋាន​គតិយុត្តិ​ធ្វើយ៉ាងណា​កុំ​ឲ្យ​វិស័យ​ទេសចរណ៍​បំពាន​ទៅលើ​វិស័យ​វប្បធម៌​។​សម្តេច​បន្តថា​ផ្ទុយទៅវិញ​ត្រូវ​ឲ្យ​វិស័យ​ទេសចរណ៍ រីកចម្រើន​ដោយ​យក​វិស័យ​វប្បធម៌​និង​ធម្មជាតិ​ជា​គោលដៅ​នេះ​ទើប​យើង​មាន​និរន្តរភាព​និង​ចិ​រ​ភាពមិន​ត្រឹមតែ ២០៣០ ទេ​យើង​អាចឈាន​ទៅដល់​ឆ្នាំ ៣.០០០ ក៍​អាច​ថា​បាន ។​​យើង​ត្រូវ​ប្រឹងប្រែង​រួមគ្នា​ដើម្បី​ងើបឈរ​ឡើង​ដើម្បី​ដំណើរការ​ទៅ​អ​នា​គត់​ទាំងអស់គ្នា ។​

​សម្តេច​តេ​ជោ​បាន​ដាក់ចេញ​គន្លឹះ​សំខាន់ៗ​ចំនួន​បី ក្នុងការ​អនុវត្ត​ទេសចរណ៍​កម្ពុជា​ឲ្យ​មាន​ចិ​រ​ភាព​ឆ្ពោះទៅ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចិ​រ​ភាព​ឆ្នាំ ២០៣០​។​

​ទី ១.​សុខសន្តិភាព​គឺជា​កត្តា​កំណត់​លើ​ការរីកលូតលាស់​លើ​គ្រប់​វិស័យ​។​ជាការ​ពិត​ការទទួលស្គាល់​ជា​អន្តរជាតិ​នៅពេលនេះ បាន​ប្រារព្ធ​ឡើង​នៅក្នុង​ប្រទេសមួយ​ដែល​ធ្លាប់​ឆ្លងកាត់​សង្គ្រាម​រ៉ាំ​រៃ​ការសម្លាប់​រង្គាល​នៅ​របប​ប្រល័យពូជសាសន៍​និង​ការបែកបាក់​ផ្ទៃក្នុង​ជាច្រើន​ទសវត្សរ៍​ដែល​កើតចេញពី​ការជ្រៀតជ្រែក​ពី​សំណាក់​មជ្ឈដ្ឋាន​ខាងក្រៅ​មក​ក្នុងសង្គម​កម្ពុជា​ពិសេស​ពី​មនោគមន៍វិជ្ជា​នៃ​នយោបាយ​សង្គ្រាមត្រជាក់ ទំរាំ​ទទួលបាន​នូវ​សុខសន្តិភាព​ការបង្រួបបង្រួម​ជាតិ​និង​សុខដុមរមនា​ពេញលេញ ដូច​ពេលនេះ ។ ទឹកដី​និង​ប្រជាជាតិ​ដ៏​កម្សត់​មួយ​នេះ​បាន​ឆ្លងកាត់​នូវ​ពលី​កម្ម​ការបាត់បង់​ទុក្ខវេទនា​និង សោកនាដកម្ម​ដ៏​ធំធេង​ច្រើន​លើសលប់​ដែល​មិនអាច​ពណ៌នា​ឱ្យអស់​បានទេ ។ ដូចនេះ​កត្តា​សន្តិភាព​គឺជា​ចំណុច​សំខាន់បំផុត ។

​ទី​២.​ការបន្ត​រួមគ្នា​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ដែលជា​ចលករ​ជំរុញ​កំណើនសេដ្ឋកិច្ច​ជាតិ​ជារួម​យើង​ចាំបាច់​ត្រូវ​គ្រប់គ្រង​វិស័យ​ទេសចរណ៍​ឲ្យ​បាន​ត្រឹមត្រូវ​និង​ម៉ត់ចត់​ដើម្បី​ទាញយក​នូវ​គុណ​ប្រ​យោ​ជ​ន៏​ពី​វិស័យ​ទេសចរណ៍​នេះ​ឲ្យ​បានជា​អតិបរិមា​និង​បែងចែក​ផល​ពី​កំណើន​ក្នុង​វិស័យនេះ​ឲ្យ​បាន​សមធម៌ សំដៅ​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ទាំង​នៅក្នុង​កិច្ច​អភិវឌ្ឍ​និង​បង្កើន​ផលប្រយោជន៍​ពី​វិស័យ​ទេសចរណ៍​។​សម្តេច​ឯកភាព​ឲ្យ​ក្រសួងទេសចរណ៍​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទេសចរណ៍​៣២០១៨-២០៣០ ។

​អម​ជាមួយនិង​ការរៀបចំ​ឱ្យមាន​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​នៅតាម​តំបន់​គោលដៅ​ទេសចរណ៍​សំខាន់ៗ របស់​កម្ពុជា​និង​ឯកភាព​ពង្រឹង​រចនាសម្ព័ន្ធ​នៃ​គណៈកម្មការ​អភិវឌ្ឍ​ទេសចរណ៍​រាជធានី​ខេត្ត​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត ដោយ​ជំរុញ​ឲ្យ​មានការ​ចូលរួម​ពី​វិស័យ​ឯកជន​នៅតាម​មូលដ្ឋាន ។ ​ពីព្រោះថា​អភិបាលកិច្ច​ក្នុង​វិស័យ​ទេសចរណ៍​នៅក្នុង​រាជធានី​ខេត្ត​គឺជា​មូលដ្ឋាន​នៃ​ការ​ទ្រទ្រង់​ការអភិវឌ្ឍ​ទេសចរណ៍​ប្រកប ដោយ​ចិ​រ​ភាព ។

​ទី​៣ .​បន្ត​ធានា​ឲ្យ​បាន​នូវ​ទំនាក់​ទំនងជា​វិជ្ជមាន​រវាង​វិស័យ​ទេសចរណ៍​និង​ភពផែនដី​ភព ឆ្ពោះទៅ​ឆ្នាំ ២០៣០ ធ្វើ​ឲ្យ​អនាគត​កាន់​បៃតង ។ ក្រសួងទេសចរណ៍​ត្រូវ​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​វិស័យ​ឯកជន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បញ្ជ្រាប​ការយល់ដឹង​អំពី​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ប្រកបដោយ​ចីរភាព ។​

​សម្តេច​តេ​ជោ​បាន​បន្តថា​ទំនាក់ទំនង​នៃ​វិស័យ​ទេសចរណ៍​និង​ការអភិវឌ្ឍ​និង​ការថែរក្សា​ធន​ធា ន​ធម្មជាតិ​បរិស្ថាន​បៃតង ការអភិរក្ស​វប្បធម៌ ប្រពៃណី និង ប្រពៃណី​ប្រជាជន​មូលដ្ឋាន​ជារួម​ត្រូវ​លើកកម្ពស់​ការគោរព​ធ​ម្ម​ជាតិ គោរព​វប្ប​ធ៍​ម ការបង្កើន​ការយល់ដឹង​អំពី​ឧស្សាហកម្ម​ទេសចរណ៍ ទៅលើ​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ។​ការជំរុញ​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អជា​ដើម​។​

​សម្ដេច​បាន​បន្តថា​ធានា​ធ្វើយ៉ាងណា​កុំឱ្យ​ទេសចរ​បំពាន​ទៅលើ​វប្បធម៌ ចំណុច​នេះ​គឺជា​ចំណុច​ដែល​យើង​តែងតែ​រំលឹក​ដាស់តឿន​ថា​បេតិកភណ្ឌ​ពិភពលោក​ដូចជា​ប្រាសាទ​អង្គរ ប្រាសាទព្រះវិហារ​ប្រាសាទ​សំបូរ​ព្រៃ​គុប មិនត្រូវ​បាន​បំពាន​ណាមួយ​នោះទេ​យើង​ត្រូវគោរព​តាម​លក​ខណ្ឌ​ទាំងឡាយណា​របស់​យូណេស្កូ​ដែល​បានកំណត់​ឲ្យ​ធ្វើ ។​

​សម្តេច​តេ​ជោ​បាន​បន្តថា​ការទទួលបាន​កិត្តិយស​មួយ​នេះ ដោយសារតែ​មានការ​អនុវត្ត​បាន​ត្រឹមត្រូវ​ពី​សំណាក់​មន្ត្រី​រដ្ឋាភិបាល​ស្របតាម​គោលនយោបាយ​ច្បាស់លាស់ ក្នុងទិសដៅ​អភិវឌ្ឍ​ប្រទេសជាតិ​។

​ជាមួយគ្នានេះ​ប្រមុខ​រាជរដ្ឋាភិបាល​សន្យាថា​កម្ពុជា​នឹង​ខិតខំ​បំពេញការងារ​បន្ថែមទៀត​លើ​វិស័យ​វប្បធម៌ និង ទេសចរណ៍​នេះ​ដើម្បី​ឲ្យ​សក្តិសម​នឹង​កិត្តិយស​ដែល​ក្រុមប្រឹក្សា​ទេសចរណ៍​និង​ពាណិជ្ជកម្ម​អឺរ៉ុប​ផ្ដល់​សេចក្តីទុកចិត្ត​នេះ​។ សម្តេច​មានប្រសាសន៍ថា​៖«​ខ្ញុំ​នឹង​ខិតខំ​ធ្វើ​អ្វីៗ​គ្រប់​យ៉ាងដូច​ឯកឧត្តម​(Anton Caragea)​ចង់បាន » ។

​បន្ថែម​ពីនេះ​សម្តេច​តេ​ជោ​ក៏​មិន​ភ្លេច​ពី​ការ​រំ​ឮ​ក​ដល់​ស្នាដៃ​បុព្វបុរស​ខ្មែរ​ដែល​បាន​កសាង​ប្រាសាទបុរាណ​បន្សល់ទុក​វប្បធម៌​ដ៏​មានតម្លៃ​ដូចជា ប្រាសាទ​អង្គរ ដែលជា​សម្បត្តិ​បេតិកភណ្ឌ​របស់​មនុស្សជាតិ​និង ជា​អច្ឆរិយ​ពិភពលោក​, ប្រាសាទព្រះវិហារ ដែលមាន​តម្លៃ​វប្បធម៌​ជាស​កល និង​ពុំ​ឤ​ច​កាត់ថ្លៃ​បាន​របស់​មនុស្សជាតិ​, ប្រាសាទសំបូរព្រៃគុក និង ប្រាង្គ​ប្រាសាទបុរាណ​រាប់ពាន់​នៅ​ទូទាំងប្រទេស​និង​ធនធានធម្មជាតិ​ដ៏​សំបូរបែប​និង​ប្លែកៗ​នៅតាម តំបន់ឆ្នេរ​សមុទ្រ ដែល​ត្រូវបាន​ពិភពលោក​ទទួលស្គាល់​ជា​ឆ្នេរសមុទ្រ​ដែល​ស្អាត​ជាងគេ​បំផុត​លើ​សកលលោក សត្វ​ផ្សោត​ទន្លេមេគង្គ តំបន់​អេកូ​ទេសចរណ៍ ទាំង​ខាង​ភូមិភាគ​ឦ​សាន្ត និង​និរតី បឹង​ទន្លេសាប​ទំនៀមទម្លាប់​ប្រពៃណី និង​ភាព​រួសរាយ​រាក់ទាក់ របស់​ប្រជាជន​កម្ពុជា គួបផ្សំ​ជាមួយនឹង​កត្តា​សន្តិសុខ​សុវត្ថិភាព នៅ​ទូទាំងប្រទេស គឺជា​កម្លាំង​ទាក់ទាញ​ភ្ញៀវទេសចរ​យ៉ាងខ្លាំង​ឱ្យមក​ទស្សនា​កម្ពុជា​ដែល​កត្តា​ទាំងអស់នេះ គឺ​ស័ក្តិសម​នឹង​ការ​ប្រសិទ្ធ​នាម​កម្ពុជា ជា​លក្ខណៈ​អន្តរជាតិ​ថា «​កម្ពុជា​៖ ព្រះរាជាណាចក្រ​អច្ឆរិយៈ​»៕​ដោយ​៖​តារា​រិ​ទ្ធ​-​វាសនា​