សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ជួប​សវនាការ​ជាមួយនឹង​លោក Andrei Klimov អនុប្រធាន គណៈកម្មាធិការ​កិច្ចការបរទេស​នៃ​ក្រុមប្រឹក្សា​សហព័ន្ធរុស្ស៊ី​

223
ចែករម្លែក

ដោយ:សម្បត្តិ/ភ្នំពេញ ៖ ​នា​រសៀល​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៦:០០​នាទី នៅ​សណ្ឋាគារ Angkor Palace Resort សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុ​ញ្ញា​ត្តិឲ្យ​គណៈប្រតិភូ​បក្ស​រួបរួម​រុស្ស៊ី ដឹកនាំ​ដោយ​លោក Andrei Klimov អនុប្រធាន​គណៈកម្មាធិកា​រ​កិច្ចការ​បរទេស​នៃ​ក្រុមប្រឹក្សា​សហព័ន្ធ និង​ជា​ប្រធាន​គណៈកម្មការ​នៃ​គណៈអចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​ទូទៅ​របស់​គណបក្ស​រួបរួម​រុស្ស៊ី “United Russia” ស្តីពី​សកម្មភាព​អន្តរជាតិ ចូលជួប​សម្តែង​ការគួរសម ក្នុងឱកាស​ដែល​ឯកឧត្តម​ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​២៧ នៃ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក និង​ក្នុងឱកាស​ការប្រកាស​ប​ង្កើ​ត​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី ដែល​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​១៤ ដល់​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៩ នៅ​ខេត្តសៀមរាប​។​

ក្នុងនាម​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្នុងនាម​សម្តេច​ផ្ទាល់ សម្តេចបាន​សម្តែង​នូវ ការស្វាគមន៍​ដ៏​កក់ក្តៅ​ចំពោះ​លោក និង​គណៈប្រតិភូ​ដែល​បាន​អញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ លើក​ទី​២៧ នៃ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក (APPF) និង​ក្នុងឱកាស​ការប្រកាស​ប​ង្កើ​ត​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​។ នេះ​គឺជា​ការលើកទឹកចិត្ត​ដល់​ប្រទេស​កម្ពុជា​ដែល​ធ្វើជា​ម្ចាស់ផ្ទះ និង​ជាការ​ចូលរួមចំណែក​ដ​ល់​ការពង្រឹង​ពង្រីក​ទំនាក់​ទំនង​មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស និង​ប្រជាជន​ទាំងពីរ កម្ពុជា​-​រុស្ស៊ី​។

លោក Andrei Klimov បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែល​បាន​ចំណាយពេល​ដ៏​មានតម្លៃ ទទួល​ជួប​សវនាការ ក្នុងឱកាស​ដែល​ឯកឧត្តម​ដឹកនាំ​គណៈប្រតិភូ​គណបក្ស​រួបរួម​រុស្ស៊ី អញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​២៧ នៃ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក និង​ក្នុងឱកាស​ការប្រកាស​ប​ង្កើ​ត​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​។​

លោក​ប្រធាន​គណៈប្រតិភូ បាន​ជម្រាបជូន​សម្តេច​ប្រធានព្រឹទ្ធសភា​ថា គណៈប្រតិភូ​នៃ​ប្រទេស​រុស្ស៊ី អញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​២៧ នេះ​មាន​ពីរ​ក្រុម គឺ​ក្រុម​សមាជិកសភា នៃ​សភា​សហព័ន្ធរុស្ស៊ី និង​គណៈប្រតិភូ​មកពី​គណបក្ស​រួបរួម​រុស្ស៊ី​។ ជាមួយគ្នានេះ​ឯកឧត្តម បាន​ពាំ​នាំនូវ​ការផ្ញើ​សាកសួរ​សុខទុក្ខ​ពី​អគ្គលេខាធិការ និង​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​រួបរួម​រុស្ស៊ី​ជូន​ចំពោះ​សម្តេច​ប្រធានព្រឹទ្ធសភា​ផងដែរ​។​

​លោក​ប្រធាន​គណៈប្រតិភូ បាន​រំលឹក​អំពី​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រជាជន និង​ប្រទេស​ទាំងពីរ បាន​វិវត្តន៍​រីកចម្រើន​ក្នុង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយនេះ ជាពិសេស​ក្រោយពេល​ជំនួប​រវាង​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​រុស្ស៊ី និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក​ប្រធាន​គណៈប្រតិភូ​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ភាគី​កម្ពុជា បាន​បញ្ជូន​គណៈប្រតិភូ​កម្ពុជា​ទៅ​ចូលរួម​កិច្ចប្រជុំ នៅ​ទីក្រុង​ម៉ូស្គូ កាលពី​ខែតុលា ឆ្នាំ​២០១៨​កន្លងទៅ​។​

លោក​ប្រធាន​គណៈប្រតិភូ បាន​បញ្ជាក់ថា ប្រទេស​រុស្ស៊ី និង​ប្រទេស​កម្ពុជា គឺជា​ដៃគូ​ដ៏​ល្អ​នៅក្នុង​តំបន់​អាស៊ី ប៉ា​ស៊ី​ហ្វី​ក ហើយ​នៅពេល​ខាងមុខនេះ លោកជំទាវ​ប្រធាន​ក្រុមប្រឹក្សា​សហព័ន្ធ នៃ​សភា​សហព័ន្ធ​នៃ​សហព័ន្ធរុស្ស៊ី នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​ជួប​ថ្នាក់ដឹកនាំ​កំពូលៗ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​នឹង​ចូលគាល់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

លោក​ប្រធាន​គណៈប្រតិភូ បាន​បញ្ជាក់ថា ទំនាក់ទំនង​សាមគ្គីភាព មិត្តភាព​ណ​និង​កិច្ច​សហ​ប្រតិការ​រវាង​ប្រជាជន និង​ប្រទេស​ទាំងពីរ បាន​ឆ្លើយតប​ទៅនឹង​តម្រូវ​ការរួម ព្រម​ទាំង​បានរួម​ចំណែក​ពង្រឹង​ដល់​ឯករាជភាព អធិបតេយ្យភាព និង​ការប្រឆាំង​ចំពោះ​ការជ្រៀតជ្រែក​ពីរ​ប្រទេស​ខាងក្រៅ​។ លោក​ប្រធាន​គណៈប្រតិភូ​សង្ឃឹមថា នៅក្នុង​ខែឧសភា​ខាងមុខនេះ ប្រទេស​កម្ពុជា និង​ប្រទេស​រុស្ស៊ី នឹង​រៀបចំ​ប្រារ​ព្វេ​ទិវា​វប្បធម៌​កម្ពុជា​-​រុស្ស៊ី ហើយ​នៅ​ខែឧសភា​នេះដែ​r ប្រទេស​រុស្ស៊ី នឹង​រៀបចំ​វិ​ទិ​កា​ម៉ា​រ៉ា​តុង​អា​តា​ឡង់​ទិ​ក​-​ប៉ា​ស៊ី​ហ្វី​ក ឯកឧត្តម​សង្ឃឹមថា​ប្រទេស​កម្ពុជា​នឹង​ប​ញ្ជូ​ល​គណៈប្រតិភូ​ចូល​រូ​ម​វេទិការ​នេះដែរ​។​

​ក្នុងនាម​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្នុងនាម​សម្តេច​ផ្ទាល់ សម្តេច​វាយតម្លៃ​ខ្ពស់​ចំពោះ​ទាក់​ទំនង មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ដែល​កាន់តែ​រីកចម្រើន និង​រឹងមាំ​ជា​បន្តបន្ទាប់ និង​មានការ​គាំទ្រ​គ្នា​ទៅវិញទៅមក នៅក្នុង​ក្របខណ្ឌ​អន្តរជាតិ​។​ សម្តេច​ប្រធានព្រឹទ្ធសភា បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ប្រទេស​រុស្ស៊ី​ដែល​បាន​បញ្ជូន​អ្នក​សង្កេត​មក​សង្កេតការណ៍​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ និង​ផ្តល់​បទពិសោធន៍​ជាច្រើន​នៅក្នុង​វិស័យ​គ្រប់គ្រង​សន្តិសុខ និង​សង្គម​។

ជាមួយគ្នានេះ សម្តេច​ប្រធានព្រឹទ្ធសភា បាន​ជម្រាប់ជូន​គណៈប្រតិភូ​អំពី​សភាពការណ៍​នៅ​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​រយៈពេល​ជាង​មួយ​ទសវត្ស​ចុងក្រោយ​នេះ កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា គឺ​ទទួល​បានជា​មធ្យម​៧%​ក្នុង​មួយឆ្នាំ ជាពិសេស​ក្នុង​ឆ្នាំ​២០១៨​នេះ​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជាមាន​រហូត​ទៅដល់​៧,៣%​។ បច្ចុប្បន្ន​កម្ពុជា​បាន​ចាកចេញ​ផុតពី ប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប ទៅជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល ធ​ម្យ​ម កម្រិត ទាប ហើយ​នៅពេល​ខាងមុខ នឹង​ក្លាយទៅជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ​២០៣០​។​

សម្តេច​ប្រធានព្រឹទ្ធសភា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល​សហព័ន្ធ​រុស្សី ដែល​បាន​ជួយ​គាំទ្រ និង​ជួយ​ជ្រោមជ្រែង​កម្ពុជា​លើ​គ្រប់​វិស័យ​ក្នុង​កាលៈ​ទេសៈ​លំបាក​បន្ទាប់ពី​កម្ពុជា រំដោះ​រួច​ចេញពី​របប​ប្រល័យ ពូជសាសន៍ ប៉ុល ពត​៕B/​