សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ជួប​សំណេះសំណាល​ជាមួយ​គណៈប្រតិភូ​នារី ក្នុងឱកាស​អបអរសាទ​រ​ខួប​ទី​១០៨ ទិវា​អន្តរជាតិ​នារី ៨ មីនា (១៩១១-២០១៩)

346
ចែករម្លែក
  • 192
    Shares

ដោយ:គ្រីសម្បត្តិ/​ភ្នំពេញ ៖ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹ​ទ្ឋ​សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួប​សំណេះសំណាល​ជាមួយ​គណៈប្រតិភូ​នារី ក្នុងឱកាស​អបអរសាទ​រ​ខួប​ទី​១០៨ ទិវា​អន្តរជាតិ​នារី ៨ មីនា (១៩១១-២០១៩) នា​រសៀល​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១៩ នៅ​វិមាន​ព្រឹ​ទ្ឋ​សភា ។​

លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋ មន្ត្រី​ក្រសួង​កិច្ចការនារី មាន​ប្រសា​ស​ន៏ បញ្ជាក់ថា​,​ក្រោម​ម្លប់​សន្តិភាព​និង​ការអភិវឌ្ឍ​ន៏​ស្ត្រី​កម្ពុជា បាន​ក្លាយជា​កម្លាំងចលក​រ​ដែល​បានរួម​ចំណែក​​នៃ​កំណើន​សេដ្ឋកិច្ចជាតិ។​ ដោយ​អត្រា​ស្ត្រី​ចូលរួម ក្នុង​កម្លាំង​ពលកម្ម មាន​កម្រិត​ខ្ពស់​៧៨%​។​

លោកស្រីបានបញ្ជាក់​ទៀតថា​ បច្ចុប្បន្ន​ស្ត្រី​កម្ពុ​ជាមាន កាលានុវត្តភាព​ក្នុងការ​អភិវឌ្ឍ​ចំណេះ ដឹង​ជំនាញ​បច្ចេក ទេស​ដែលជា​មូលដ្ឋានគ្រឹះ​នៃ​ការចូលរួម​ប្រកួតប្រជែង​ប្រកបដោយ​សក្តានុពល​ក្នុង​ទីផ្សារ​សេដ្ឋកិច្ច​ហើយក៏​ជា​អ្នកទទួល បាន​ភាគ​ផល​ពី​កិច្ច​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ដែល ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់គេ និង​ក្រុមគ្រួសារ​មាន​ភាពប្រសើរ ដោយ​កាត់បន្ថយ​ភាព​ងាយ​រងគ្រោះ និង​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​កាត់បន្ថយ ភាពក្រីក្រ​។​

មានប្រសាសន៍​សំណេះសំណាល​ក្នុងឱកាស​នោះ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​ថ្លែង​នូវ​ការកោតសរសើរ និង​អបអរសាទរ​ចំពោះ​ជោគជ័យ​ទាំងឡាយ ដែល​លោក​ស្រី ព្រមទាំង​សហការី បាននិងកំពុង​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​ក្នុង​បុព្វហេតុ​ដើម្បី​ស្ត្រី ក៏ដូចជា​ប្រជាជន​កម្ពុជា សំដៅ​ឱ្យ​បងប្អូន​ទទួលបាន​សេចក្តីសុខ សុភមង្គល សម្បូរ​សប្បាយ និង​មាន​ភាពថ្លៃថ្នូរ​ក្នុងសង្គម ។

សម្តេច​គាំទ្រ និង អបអរសាទរ​ទិវា​អន្តរជាតិ​នារី​៨​មិនា ខួប​លើក​ទី​១០៨ ក្រោម​ប្រធានបទ ” លើកកម្ពស់​សមភាព​យេនឌ័រ និង​ការ​គាំពារ​សង្គម ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស​” ដើម្បី​ជំរុញ​បន្ថែមទៀត ក្នុងការ​លើកកម្ពស់​ស្ថានភាព​ស្ត្រី​កម្ពុជា ជា​ម្តាយ ជា​អ្នកដឹកនាំ​គ្រួសារ និង​ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច​និង​សង្គមជាតិ នៅក្នុង​ស្ថាប័នរដ្ឋ ឬ​ឯកជន ប្រកបដោយ​គុណសម្បត្តិ ល្អប្រសើរ ទទួលបាន​ជោគជ័យ​គ្រប់​កិច្ចការ ក្នុងនាម​ជា​ពលរដ្ឋ​ដ៏​ល្អប្រសើរ នៃ​សង្គមជាតិ​យើង។​

ទន្ទឹមគ្នានេះ សម្តេច​ប្រធាន​ព្រឹ​ទ្ឋ​សភា បាន​វាយតម្លៃ​ខ្ពស់​លើ​ប្រធានបទ​ដ៏​សំខាន់​នេះ ដែល​បានលើកឡើង​ស្របតាម​បរិការណ៍​របស់​ប្រទេស​កម្ពុជា ដែល​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ខិតខំ​ប្រឹងប្រែង​ដាក់ចេញ​ជា​សកម្មភាព គន្លឹះ ក្នុងការ​អនុវត្ត​គោលនយោបាយ​ជាតិ គាំពារ​សង្គម​របស់​រា​ជ​រដ្ឋាភិបាល ក្នុង​គោលដៅ​ផ្តោត​សំខាន់​ទៅលើ ការលើកកម្ពស់​សីលធម៌ គុណធម៌ និង​ផ្តល់​តម្លៃ​ដល់​ស្ត្រី​កម្ពុជា នៅ​គ្រប់​កាលៈទេសៈ និង​គ្រប់​ទីកន្លែង។

​តាមរយៈ​ការដាក់ចេញ​គោលនយោបាយ ឈ្នះ ឈ្នះ ឆ្នាំ​១៩៩៨ រាជរដ្ឋាភិបាល​កម្ពុជា បាន​នាំមក​នូវ​ការ បង្រួបបង្រួម​ជាតិ ដែល​ធ្វើឱ្យ​ប្រទេស​កម្ពុជា មាន​សុខសន្តិភាព ស្ថេរភាព ឯកភាព​ជាតិ និង​សន្តិសុខ​សង្គម​។ ទាំងអស់នេះ បាន​បង្កលក្ខណៈ​ងាយ​ស្រួល​ដល់​ប្រទេស​កម្ពុជា​ទទួលបាន​មុខមាត់​ថ្មី ប្រកបដោយ​ភាពរឹងមាំ និង​សុខ​សន្តិភាព​ពេញលេញ​ទូទាំងប្រទេស​។ ប្រទេសជាតិ មានការ​រីកចម្រើន​ជឿនលឿន​ជា​លំដាប់ និង​មានការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​។ ប្រជាជន​កម្ពុជា បាននិងកំពុង​ទទួល​ផ្លែផ្កា​ពី​សុខសន្តិភាព ស្ថេរភាព​នយោបាយ និង​កំណើនសេដ្ឋកិច្ច ដែល​អត្រា​នៃ​ភាពក្រីក្រ​ត្រូវបាន​កាត់បន្ថយ គួរ​ជាទី​កត់សម្គាល់។​
​ ​

សម្តេច​សាយ ឈុំ មានប្រសាសន៍​បន្ថែមថា ប្រធានបទ ” លើកកម្ពស់​សមភាព​យេនឌ័រ និង​ការ​គាំពារ​សង្គម ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស​” មាន​គោលបំណង បន្ត​អនុវត្ត​គោលនយោបាយ​សមភាព​យេនឌ័រ និង​ការ​គាំពារ​សង្គម ដែលជា​ចក្ខុវិស័យ​សម្រាប់​កសាង​ប្រទេស ត្រូវបាន​ច្របាច់​បញ្ចូល​ជា​អាទិភាព​រួម​ក្នុងការ​សម្រេចបាន​កិច្ចអភិវឌ្ឍន៍​ធនធានមនុស្ស ដែល​បានបញ្ជាក់​យ៉ាងច្បាស់​ថា ការលើកកម្ពស់​សមភា​ព​យេនឌ័រ ការពង្រឹង​ភាព​អង់អាច​របស់​ស្ត្រី​និង​ក្មេងស្រី និង​ការ​គាំពារ​សង្គម គឺ​ពិត​ជាមាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ​។ ប្រព័ន្ធ​គាំពារ សង្គម និង​ការពង្រីក​សំណាញ់​សុវត្ថិភាព​សង្គម ពិតជា​រួមចំណែក​យ៉ាងសំខាន់ ក្នុងការ​ការពារ​សិទ្ធិ​ស្រី្ត ការពង្រឹង​អំណាច​ដល់​ស្ត្រី ក្មេងស្រី និង​លើកកម្ពស់​សមភាព​យេនឌ័រ​។​
​ ​

សម្តេច​ប្រធាន​ព្រឹ​ទ្ឋ​សភា បាន​ជម្រុញ​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​នេះ​តទៅទៀត ដោយ​ធ្វើយ៉ាងណា​ពង្រឹង​ការអប់រំ សីលធម៌ សុជីវធម៌ បង្កើន​ចំណេះដឹង​និង​ជំនាញ រួមគ្នា​បន្ត​អនុវត្ត​នូវ​អនុសាសន៍​ថ្មីៗ​ទាំងឡាយ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ក្នុងការ​លើកកម្ពស់​ស​ម​ភាព​យេនឌ័រ និង​ការ​គាំពារ​សង្គម ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស ឱ្យបាន​ទាន់​សភាព​ការណ៍ និង​សម័យកាល​នៅក្នុង​ប្រទេស​ក្នុង​តំបន់ និង​សកលលោក ។

សម្តេច​ប្រធានព្រឹទ្ធសភា បាន​អំពាវនាវ​ដល់​សមាជិក សមាជិកា​ក្រុមប្រឹក្សាឃុំ សង្កាត់​ទាំងអស់ អញ្ជើញ​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក និង​ខណ្ឌ ដែល​នឹង​ប្រព្រឹត្តទៅ​នា​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៩ ខាងមុខនេះ ឱ្យបាន​គ្រប់ៗ​គ្នា ដើម្បី​ចូលរួម​ជ្រើសរើស​អ្នកដឹកនាំ​នៅតាម​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ របស់ខ្លួន ដែលជា​អ្នកដឹង​សុខទុក្ខ​ប្រជាជន មានបទពិសោធន៍ មាន​សមត្ថភាព អាច​បម្រើ​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន​ប្រកបដោយ​ប្រសិទ្ធភាព​៕​B/