សម្តេច​សង្ឃរាជ​ទេព វង្ស​ ៖ ប្រធាន​សហគម​ន៍ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ អនុវត្ត​គម្រោង​មជ្ឈមណ្ឌល​វប្ប​ធ​ម៌សន្តិភាព​ឲ្យ​បាន​ជោគជ័យ

296
ចែករម្លែក
  • 53
    Shares

ដោយ:​អង្គរតូច​/​សៀមរាប​ ៖ សម្តេច​សង្ឃរាជ​ទេព វង្ស មាន​ព្រះបន្ទូល​ថា ប្រធាន​សហគម​ន៏​ប្រើប្រាស់​ទំនប់​អាងទឹក​ជ្រាវ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន អនុវត្ត​គម្រោង​មជ្ឈមណ្ឌល​វប្ប​ធ​ម៏​សន្តិភាព​ឲ្យ​បាន​ជោគជ័យ ទោះ​មាន​ដៃគូ​សហការ​ឬ​មិនមាន​ក៏ដោយ​។​

សម្តេច​សង្ឃរាជ​មាន​ព្រះបន្ទូល​នេះ គឺ​កាលពី​រសៀល​ថ្ងៃទី​១៩​ខែមីនា នៅ​ចំណុច​សាលាឆទាន​ទំនប់ទឹក​៧៨ ក្នុង​សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខណៈ​សម្តេច​យាង​ទៅពិនិត្យ​ការដ្ឋាន​សាងសង់​មជ្ឈមណ្ឌល​វប្ប​ធ​ម៏​សន្តិភាព ឬ បារាយ​ណ៏​សិប្បនិម្មិត​។ សម្តេច​បន្តថា ក្រោយពី​គម្រោង​នេះ​ចាប់ដំណើរការ ក៏​លេចឮ​ពាក្យ​ថា សម្តេច​ផ្ទាល់​បានចេញ​លិខិត​និ​រាករ ដោយសា​តែ​អ្នកអនុវត្ត​គម្រោង​នេះ​ជីក​យក​អាច​ម៏​បាត​បារាយ​ណ៏​លក់​។ ចឹ​ង​ទេ​ចាំបាច់​ត្រូវតែ​ចុះមក​ពិនិត្យ ហើយ​ផ្តល់​ព័​ត៏​មាន​ដល់​អ្នកកាសែត ដើម្បី​ផ្សព្វផ្សាយ​កុំ​ឲ្យ​ខុស​ការពិត​។​

សម្តេច​បញ្ជាក់ថា រឿង​សាងសង់​មជ្ឈមណ្ឌល​វប្ប​ធ​ម៏​សន្តិភាព ឬ​បារាយ​ណ៏​សិប្បនិម្មិត គឺ​គ្មាន​ពាក្យ​ថា និ​រាករ​នោះឡើយ​។ ប្រធាន​សហគម​ន៏​បឹង​ពារាំង និង​ជា​ប្រធាន​សហគម​ន៍​ទំនប់​ទឹង​ជ្រាវ រួមទាំង​លោក​ចៅសង្កាត់​ជ្រាវ ត្រូវ​សហការ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ និង​អាជ្ញាធរ បន្ត​អនុវត្ត​គម្រោង​នេះ​ឲ្យ​បាន​ជោគជ័យ ទោះបី​មាន​ដៃគូ​បរទេស​មក​សហកា​រ ឬ​មិនមាន​ក៏ដោយ​។ សុំ​កុំ​ធ្វើ​អ្វី​ខុសពី​ការពិត ហើយក៏​សុំ​កុំ​ធ្វើ​អ្វីដែល​មិន​ចំណេញ​។ ចំពោះ​អ្នក​ដែល​និយាយ​ខុស​ការពិត ឬ​ផ្សព្វផ្សាយ​ខុស​ការពិត អាច​ទទួល​បាបកម្ម​។ ព្រះករុណា​ខ្ញុំ​មាន​ព្រះជន្ម​៨៨​ឆ្នាំ​ហើយ ពុំមាន​លទ្ធភាព​រកថ​វិការ​មក​កសាង​បារាយ​ណ៏​នេះ​ទេ​។ ដូច្នេះហើយ​អ្នកអនុវត្ត ត្រូវ​ចេះ​ប្រើ​វិធី​ណា​ដែលមាន​ផល​ប្រ​យោ​ជ​ន៏ ដែល​ចំណេញ គឺ​យក​ស្លឹកត្នោត ខ្ចប់​ស្ក​ត្នោត​។ ពីព្រោះថា គម្រោង​នេះ នឹងមាន​គ្រប់យ៉ាង​ដូចជា សាលារៀន មន្ទីរពេទ្យ ភោជនីយដ្ឋាន​។​ល​។ ចឹ​ង​ទេ​កូនចៅ​ជំនាន់​ក្រោយ អាចមាន​ឪ​កាស​រក​ចំណូល​ដើម្បី​ផ្គត់ផ្គង់​គ​រួ​សារ តាមរយៈ​ភ្ញៀវទេសចរ​ណ៏​ជាតិ និង​អន្តរជាតិ មក​កំសាន្ត​ក្នុង​តំបន់​ទេសចរ​ណ៏​ថ្មី ដែល​ស្ថិតក្នុង​សង្កាត់​ជ្រាវ ក្រុង​សៀមរាប​នេះ​។​

ក្រៅពី​បង្កើត​មជ្ឈមណ្ឌល​វប្ប​ធ​ម៌សន្តិភាព ឲ្យ​ក្លាយជា​តំបន់​ទេសចរ​ណ៍​ថ្មី​ហើយ ត្រូវ​រួមគ្នា​ធ្វើ​ផ្លូវ​ចូលទៅ​តំបន់​ទេសចរ​ណ៍ វប្ប​ធ​ម៌​ធម្មជាតិ​បឹង​ពារាំង ឲ្យ​បាន​ធំ​ទូលាយ​ដើម្បី​ងាយស្រួល​អ្នកទេសចរ​ណ៍ ចូលទៅ​ទស្សនា​ព្រៃ​លិច​ទឹក និង​សត្វ​ស្លាប​ទឹក ព្រមទាំង​ជីវចម្រុះ នៅក្នុង​តំបន់​នោះ​។ ជាមួយគ្នា​នោះ សម្តេច​សង្ឃរាជ​ទេព វង្ស ក៏បាន​ទិញ​កូនឈើ​ចំនួន​៥០០០​ដើម ត្រៀម​ដាំ​នា​ដើមរដូវ​វស្សា ក្នុងភូមិ​សាស្ត្រ​សង្កាត់​ជ្រាវ​ផងដែរ​៕​B/

#