សម្តេចសង្ឃកាតូលិក ប៉ាប ហ្វ្រង់ស៊ីស (Pope Francis) បានទទួលស្គាល់ការពិតគួរឱ្យ ភ្ញាក់ផ្អើលជាលើកដំបូងកាលពីថ្ងៃអង្គារ ទី៥ ខែកុម្ភៈថា ព្រះវិហារកាតូលិករ៉ូម៉ាំង (Roman Catholic Church) មានបញ្ហារ៉ាំរ៉ៃ នោះគឺការបៀតបៀនផ្លូវភេទពីសំណាក់បព្វជិត និងសូម្បីមេព្រះវិហារ (bishop) ទៅលើដូនជី។
ដូនជីកាតូលិកបានចោទប្រកាន់បព្វជិតថា បានបៀតបៀនផ្លូវភេទពួកគេក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុកក្រោយនេះដូចជានៅប្រទេសឥណ្ឌា អាហ្វ្រិក និងអ៊ីតាលី ហើយទស្សនាវដ្ដីមួយរបស់ បុរីវ៉ាទីកង់ កាលពីសប្តាហ៍មុនបានចេញផ្សាយថា ដូនជីបានរម្លូត ឬសម្រាលកូនរបស់បព្វជិត។
ប៉ុន្តែសម្តេច ប៉ាប ហ្វ្រង់ស៊ីស មិនដែលបានលើកឡើងពីរឿងអាស្រូវនេះឡើយ។ សម្តេច ប៉ាប ទើបតែលើកឡើងអំពីបញ្ហានេះតាមសំណើសុំការអត្ថាធិប្បាយអំឡុងសន្និសីទព័ត៌មានប៉ុណ្ណោះ ក្រោយពីវិលត្រលប់ពីដំណើរទស្សនកិច្ចពីប្រទេសអារ៉ាប់រួមអេមីរ៉ាត កាលពីថ្ងៃអង្គារ។
សម្តេច ប៉ាប បានទទួលស្គាល់ដោយផ្ទាល់ថា “វាជាការពិត បព្វជិត និងមេព្រះវិហារខ្លះពិតជា បានធ្វើទង្វើលាមកបែបនោះមែន”៕ ប្រែសម្រួល: ខុម