សម្តេច​សង្ឃ :​ កត្តា​មនុស្ស​ជា​អ្នក​បំផ្លាញ ដូច្នេះ​មនុស្ស​ត្រូវ​ស្តារ​អភិរក្ស​និង​អភិវឌ្ឍន៍​ព្រៃឈើ​ទើប​ជួយ​ទប់​ការឡើង​កំដៅ​ផែនដី

230
ចែករម្លែក
  • 5
    Shares

ដោយ:ភ្នំ​ស្វាយ/បន្ទាយមានជ័យ : សម្តេច​អគ្គ​មហា​សង្ឃ សម្តេច​សង្ឃរាជ​មហា និកាយ​មានបន្ទូលថា កត្តា​មនុស្ស​ជា​អ្នក​បំផ្លាញ ដូច្នេះ​មនុស្ស​ត្រូវ​ស្តារ អភិរក្ស​និង​អភិវឌ្ឍន៍​ព្រៃឈើ​ឡើងវិញ ទើប​អាចជួយ​ទប់​ការឡើង​កំដៅ​ផែនដី។

សម្ដេច​អគ្គ​មហាសង្ឃរាជ​ឧទ្ទេស​គតិបណ្ឌិត ទេព វង្ស ព្រះអង្គ​ព្រះអង្គ​មាន​ព្រះបន្ទូល​ដូច្នេះ​កាលពី​ថ្ងៃទី​២០​ខែមីនា​ឆ្នាំ​២០១៩ ក្នុង​ពិធីបុណ្យ​ឆ្លង​នឹងដាក់​សម្ភោ​ធ​អោយប្រើ​ប្រាស់​នូវ​សាលា​ពុទ្ធិកបឋមសិក្សា​១​ខ្នង​វត្ត​ថ្ម​គ​អន្លង់​សារ ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

គណ​:​កម្ម​ការ​វត្ត​ឲ្យដឹងថា​ ​អគារ​ពុទ្ធិក​​បឋមសិក្សា​នេះ មាន​ទំហំ​ទទឹង​១១​ម៉ែត បណ្ដោយ​​២០​ម៉ែត កំពស់​២​ជាន់ សង់​អំពី​ថ្ម បេតុង ត្រូវ​ចំណាយ​ថវិការ​សរុប ៩០,៥០០ ដុល្លា​សរ​អា ជា​អំណោយ​របស់​ប្រជា​ពុទ្ធបរិស័ទ សប្បុរសជន​ក្នុង​និង​ក្រៅប្រទេស។​

លោកស្រី ប៉ុក ណា​ឌី អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​កោតសរសើរ ដ៏​ស្មោះ​ចំពោះ សប្បុរសជន​នានា ដែល​បាន​ចំណាយ​ទ្រព្យធន​ផ្ទាល់ខ្លួន ដើម្បី​ចូលរួម​កសាង​សមិទ្ធផល​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា។

សម្ដេច​អគ្គ​មហាសង្ឃរាជ​ឧទ្ទេស​គតិបណ្ឌិត ទេព វង្ស មាន​ព្រះបន្ទូល​ថា ទី​វត្ត​អារាម​នៅតែ​បានរួម​ចំណែក​ក្នុង​ការកសាង​សង្គមជាតិ​មួយ​ប្រកបដោយ​សីលធម៌ ចរិយា​ធម៌ គុណធម៌ និង​ជាទី​កន្លែង​ដែល​រក្សាទុក​នូវ​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ មរតក​បុព្វបុរស​ខ្មែរ​។

ឆ្លៀត​ក្នុងឱកាស​នោះ ​និង​ជាការ​ឆ្លើយតប​បម្រែបម្រួល​អាកាសធាតុ​លើ​ពី​ភព​លោក​និង​នៅ​ប្រទេស​កម្ពុជា​នោះ សម្តេច​អគ្គ​មហា​សង្ឃ សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​កូនចៅ​ពុទ្ធបរិស័ទ សូម​ចូលរួម​ថែរក្សា​ដើមឈើ ដាំ​ឡើងវិញ​និង​ដាំ​បន្ថែម ដាំ​កន្លែង​ថ្មី​នៅលើ​ដី​មិនបាន​ប្រើប្រាស ដី​តាម​ភ្លី​ស្រែចម្ការដី​ព្រំដី ដី​ទីសាធារណៈ​និង​ឯកជន..​រួមទាំង​ដី​បរិវេណ​វត្ត​អារាម​នានា៕B/