សម្តេច​ហ៊ុនសែនៈ​ព្រះ​បរម​រតន​កោដ្ឋ បាន​លះបង់​និង​បូជា​ព្រះកាយពល​ដ៏​ធំធេង​បំផុត​ចំពោះ​ជាតិ​មាតុភូមិ​

893
ចែករម្លែក

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជណាចក្រ​កម្ពុជា​និង​ជា​ដៃគូ​ចរចា​ក្នុងការ​ស្វែងរក​សន្តិភាព​នៅ​កម្ពុជា​បង្កើតបានជា​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​២៣​តុលា​ឆ្នាំ​១៩៩១​បាន​សរសេរ​នៅក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​នា​ព្រឹក​ថ្ងៃទី​១៥​ខែតុលា​នេះ​ថា​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៨​នេះ គឺជា​ថ្ងៃ​គម្រប់​ខួប ៦​ឆ្នាំ​គត់​ដែល​សម្តេច​ឪុ​, សម្តេច​តា​, សម្តេច​តា​ទួត ព្រះបិតា​ឯករាជ្យ​ជាតិខ្មែរ ព្រះបាទ​សម្តេចព្រះ ន​រោ​ត្ដម សីហនុ ព្រះអង្គ​បាន​សោយ​ទីវ​ង្គ​ត នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន កាលពី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២​។​

​សម្តេច​បន្តថា “​នៅថ្ងៃនេះ ប្រជារាស្ត្រ​ទូទាំងប្រទេស ព្រមទាំង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ជាន់ថ្នាក់ សូម​សម្តែង​នូវ​ការគោរព​ដឹងគុណ​ដ៏​ខ្ពង់​ខ្ពស់បំផុត​ថ្វាយ​ចំពោះ​ព្រះ​បរម​រតន​កោដ្ឋ​ដែល​ព្រះអង្គ​បាន​លះបង់​និង​បូជា​ព្រះកាយពល​ដ៏​ធំធេង​បំផុត​ចំពោះ​ជាតិ​មាតុភូមិ​កម្ពុជា​”​។​

​សម្តេច​បានបញ្ចប់​សំណេរ​ដោយ​ឃ្លា​ថា កូនចៅ​ប្រជារាស្ត្រ​ទូទាំងប្រទេស និង​មន្ត្រីរាជការ សូម​ថ្វាយ​ព្រះរាជ​កុសល​ព្រះ​វិញ្ញាណ​ក្ខ័​ន្ឋ​ព្រះ​បរមសព ព្រះករុណា​បាទ​សម្តេចព្រះ នរោត្តម សីហនុ សូម​ស្តេចយាង​ប​ដិ​ស​ន្ឋិ​ក្នុង​ព្រះ​បរម​សុគតិភព​កុំបី​ឃ្លាងឃ្លាត​ឡើយ​៕​សរន