សម្តេច​ហ៊ុនសែន​កត់សំគាល់ថា​ការរីក​ច​ម្រើ​របស់​ប្រទេសជាតិ​មិនអាច​កាត់ផ្តាច់​ពី​ការចូលរួម​របស់​សារព័ត៌មាន​នោះឡើយ

456
ចែករម្លែក

​ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បានចេញ​នូវ​សា​រន​យោ បាយ​មួយ​តាមរយៈ​ផេ​ក​ហ្វេ​ស​បុក​ផ្ទាល់​របស់​សម្តេច​ដោយបាន​ធ្វើការ​កត់សំគាល់ថា​ការរីកចម្រើន​របស់​ប្រទេសជាតិ​គឺ​មិនអាច​កាត់ផ្តាច់​ពី​ការចូល រួម​របស់​អ្នកសារព័ត៌មាន​បានឡើយ ។

​សារ​នយោបាយ​នេះ​ត្រូវបាន​បង្ហោះ​នា​ព្រឹក​ថ្ងៃទី ១០​ខែមករា គឺ​មុន​មួយថ្ងៃ​នៃ​ពិធី​ជួប​សំណេះសំណាល​និង​ពិសារ​អាហារ​សាមគ្គី​ជាមួយ​អ្នក​សារ ព័ត៌មាន​ជា​លើក​ទី​៣ ដែល​ប្រព្រឹត្តធ្វើ​នៅ​កោះ​ពេជ្រ​នា​ល្ងាច​ថ្ងៃទី ១១ ខែ មករា ២០១៩ ដែលមាន​អ្នកសារព័ត៌មាន​ចូលរួម​ប្រមាណ​៥០០០​នាក់ ។​

​សារ​នយោបាយ​មាន​ខ្លឹមសារ​ទាំងស្រុង​ថា​៖«​នៅ​ល្ងាច​ថ្ងៃ​សុក្រ​ស្អែក​ទី ១១ មករា នេះ​ខ្ញុំ​នឹង​ជួប​បងប្អូន​និង​ក្មួយៗ​អ្នកកាសែត​នៅក្នុង​កម្មវិធី​បាយ សាមគ្គី​នៅ​កោះ​ពេជ្រ​។​ពិតប្រាក ដ​ណាស់​ការរីក​ច​ម្រើ​របស់​ប្រទេសជាតិ​គឺ​មិនអាច​កាត់ផ្តាច់​ពី​ការចូលរួមរ​បស់បង​ប្អូន​និង​ក្មួយៗ​អ្នកសារព័ត៌មាន បានឡើយ​»​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តទៀតថា​៖ «​យើង​បាន​បាត់បង់​ឱកាស​កសាង​ប្រ ទេស​ជាច្រើន​ឆ្នាំ​មកហើយ​ដោយសារ​សង្គ្រាម​។​ក្រោយពី​ប្រ​ទេ ស​ជាតិ​មាន​សុខសន្តិភាព​ពេញលេញ​គឺ​យើង​ត្រូវការ​ទេសចរ ពាណិជ្ជករ និង អ្នកវិនិយោគទុន​បរ​ទេស​ជាច្រើន​មក​វិនិយោគ​នៅ​កម្ពុជា​។​ដូច្នេះ​ការ ចូលរួម​ផ្សព្វផ្សាយ​ព័ត៌មាន​វិជ្ជមាន​ពិត​ប្រាក​គឺ​កាន់តែ​ផ្តល់នូវ​ទំនុកចិត្ត​ដល់​ទេសចរ​បរទេស​និង​វិនិយោគ​គិ​នប​រទេស​»​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​អរគុណ​អ្នក​សារពទ៌មាន​ជាតិ​និង​អន្តរជាតិ​ទាំងអស់​រួមទាំង​បណ្តាញ​ព័ត៌មាន​អន​ឡាញ​( Online News )​និង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ទាំងអស់ (Social Networks) ដែល​បាន​ចូលរួម​ផ្សព្វផ្សាយ​អំពី​កម្ពុជា​ទៅកាន់​ពិភព លោក​ក្នុង​ផ្លូវ​វិជ្ជមាន ដើម្បី​ប្រទេសជាតិ​យើង​កាន់តែ​រីកចម្រើន​លឿន​ទៅមុខ​។ សម្តេច​តេ​ជោ​ក៏បាន​ជូនពរ​ដល់​អ្នកសារព័ត៌មាន​ក្នុង​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​ទទួលបាន​ជោគជ័យ ក្នុង​ភា​កិច្ចការងារ​និង​មាន​សុខ​សុភមង្គល​ក្នុង​ក្រុមគ្រួសារ​គ្រប់ៗ​គ្នា​។​

​លោក ផុស សុវណ្ណ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន​និង​សោតទស្សន៍​ក្រសួង​ព័ត៌មាន​បាន​ប្រាប់​អ្នក សារព័ត៌មាន​នៅថ្ងៃនេះ​ថា​ជំនួប​រវាង​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​និង​អ្នកសារព័ត៌មាន​នៅ​ឆ្នាំនេះ​មាន​អ្នកសារព័ត៌មាន ៤.៦០០​នាក់​ហើយ​បាន​ចុះ បញ្ជី​សុំ​កាត​ចូលរួម ។ ចំនួន​នេះ​អាចមាន​ការកើនឡើង​ព្រោះ​នៅមាន​អ្នកសារព័ត៌មាន​មួយចំនួនទៀត​កំពុងធ្វើការ​ស្នើសុំ​ជា​បន្ដបន្ទាប់​ប៉ុន្ដែ​ចំនួន ដែល​ក្រសួង​កំណត់​នោះ​គឺ​ក្នុង​រង្វង់​ត្រឹម ៥.០០០​នាក់​ដោយហេតុថា​ទីតាំង​ប្រារព្ធ​ពិធី​អាចដាក់​អ្នក​ចូលរួមបាន​ត្រឹម ៥.០០០​នាក់​ប៉ុណ្ណោះ​។​
​ ​
​សូម​រំលឹក​ជូន​ថាស​ម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ជួប​សំណេះសំណាល​ជាមួយ​អ្នកសារព័ត៌មាន​លើក​ទី​១ កាលពី​ថ្ងៃទី ១៤ខែមករាឆ្នាំ ២០១៧ នៅ​សណ្ឋាគារ​សុខា ​រាជធានី​ភ្នំពេញ និង ជំនួប​លើក​ទី​២​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២១​ខែមករា​ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​ស​ន្និ បាត​កោះ​ពេជ្រ​៕BR

សម្តេចតេជោ ហ៊ុន​ សែន ជួបអ្នកសារព័ត៌មានលើកទី២ កាលពីឆ្នាំ ២០១៨ នៅកោះពេជ្រ ។ (រូបថត ឯកសារ)
សម្តេចតេជោ ហ៊ុន​ សែន ជួបអ្នកសារព័ត៌មានលើកទី២ កាលពីឆ្នាំ ២០១៨ នៅកោះពេជ្រ ។ (រូបថត ឯកសារ)