សម្តេច​ហ៊ុនសែន​ទំលាយ​អា​ថ៍កំ​បាំង​ចំនួន​៣ ដែល​អាច​សម្លាប់​ជីវិត​របស់​សម្តេច​ឬ​ស​ម្លា​ប់​ជីវិត​នយោបាយ​របស់​ស​ម្តេច​បាន​

1259
ចែករម្លែក

ភ្នំពេញ​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ទំលាយ​ចេញ​នូវ​អា​ថ៍កំ​បាំង​ចំនួន ៣​ចំណុច​នៅក្នុង រយៈពេល ៤០ ឆ្នាំ​នៃ​ការតស៊ូ​ដឹកនាំ​ប្រទេស​នាំ​ពេលកន្លងមក​ហើយ​កិច្ចការ​ទាំងអស់នោះ​សុទ្ធតែ​យក​ជីវិត​ទៅ​ប្តូរ ។​នេះ​ជា​លើកដំបូង​ហើយ ដែល​សម្តេច​បាន​ថ្លែង​ដោយ​ចំហរ​ក្នុង​គោលបំណង​ផ្តល់​ជា​បទពិសោធន៍​សម្រាប់​មេដឹកនាំ​យុវជន​ដែល​នឹងត្រូវ​បន្តវេន​នាពេល​អនាគត​ឲ្យ បាន​យល់​ច្បាស់លាស់​ថា​ការឯកភាព​ផ្ទៃក្នុង​គឺជា​ចំណុច​សំខាន់​ខ្លាង​ណាស់ មិន​ថា​ប្រទេសមួយ គណបក្ស​មួយ ឬ អង្គការ​ចាត់តាំង​មួយ ប្រសិនជា​មិនមាន​ការឯកភាព​ផ្ទៃក្នុង​ទេ​គឺ​ត្រូវតែ​ស្លាប់ ។
​ ​
​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ទំលាយ​អា​ថ៍កំ​បាំង​នេះ​នៅ​ចំពោះមុខ​យុវជន​ប្រមាណ​ជាង ៣.៥០០ នាក់​ដែលជា​សមាជិក​សមា​ជី៏​កា​នៃ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​នៅក្នុង​ពិធី​បិទ​សន្និបាត​បូល​សរុប​ការងារ​កាលពី​ល្ងាច​ថ្ងៃទី ២៧ ខែ វិច្ឆិកា នៅ​សណ្ឋាគារ​សុខ​ភ្នំពេញ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា​៖​ខ្ញុំ​សុំ​បង្ហាញ​គ្រោះថ្នាក់​បីយ៉ាង​ដែល​ត្រូវ​សង្កត់​មកលើ​ខ្ញុំ សូម​និយាយ​ចំហ​គឺ​ដើម្បី​ចែក​រំ​លែ ក​អោយ​អ្នក​ទាំងអស់​បានដឹងថា​ដំណើរ​ដឹកនាំ​ប្រទេស​៤០​ឆ្នាំ​មិនមែនជា​រឿង​ងាយស្រួល​ហើយ​ដំណើរការ​កែទម្រង់​រដ្ឋ​ដំណើរ​ធ្វើអោយមាន ការផ្លាស់ប្ដូរ​ដោយ​រក្សាទុក​នូវ​ការ​សាមគ្គីភាព​ឯកភាព​ក្នុង​បក្ស​និង​ដំណើរ​ជឿនលឿន​ទៅមុខ​មិន​ថយក្រោយ​ដោយ​មិនចាំបាច់​មាន​បក្ស​ណា​មក​ជំនួស​យើង​ធ្វើអោយមាន​ការផ្លាស់ប្ដូរ​បាន​។

​សម្តេច​តេ​ជោ​មានប្រសាសន៍ថា​៖«​កម្លាំង​សង្កត់ ៣​យ៉ាង​ដែល​អាច​សម្លាប់​ជីវិត​របស់ខ្ញុំ​ឬ​សំលាប់​ជីវិត​នយោបាយ​របស់ខ្ញុំ​បាន​» ។ កម្លាំង សង្កត់​ទាំង​៣​នោះ​រួមមាន​ទី​១.​ផ្ទៃក្នុង​ខ្លួនឯង​មិនបាន​យល់​នោះ​ទេតើ​ប៉ុន្មាន​នាក់​ទៅ​ដែល​យល់​អំពី​សេដ្ឋកិច្ច​ទីផ្សារ​?​ប៉ុន្មាន​នាក់​ទៅ​ដែល​យល់​អំពី​ការចរចា​? សម្តេច​បាន​លើកឡើងថា​ពេលនោះ​បើ​គ្រាន់តែ​សួរ​យោបល់​ទៅរ​ដម​ន្ត្រី​ក្រសួងការពារជាតិ​។​ស្រាប់​រដ្ឋមន្ត្រីក្រសួង​ការពារ ជាតិ​បាន​បញ្ជូន​យោបល់​ត្រឡប់មកវិញ​ថា​ការផ្លាស់ប្ដូរ​ណាមួយ​គឺជា​ការបំផ្លាញ​នូវ​សមិទ្ធផល​ទាំងឡាយ​របស់​ជាតិ ។ សម្តេច​បាន​បន្ត​ឲ្យ ដឹងថា​ហេតុ​ដូច្នេះហើយ​បានជា​មានការ​ផ្លាស់ប្ដូរ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិដោយ​ដកយក​លោក ទៀ បាញ់ ពី​រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន​មក ជំនួស​លោក កុយ ប៊ុន​ថា ហើយ​ក្រោយមក​ត្រូវបាន​ឡើង​ធ្វើជា​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​វិញ ។ ជាមួយគ្នា​នោះ​សម្តេច​ក៏បាន​វិល​ទៅកាន់​ការ ងារ​ជា​រដ្ឋមន្ត្រីការបរទេស​ផងដែរ ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា​៖​ផ្ទៃក្នុង​របស់​យើង​មិន​យល់​ពី​រឿង​កើតឡើង ដឹង​តែ​ពី​វ៉ៃ​គ្នា​ហើយ​មិន​យល់​ពី​ការចរចា​នោះទេ ។ ប៉ុន្តែ មុន​ពេលដែល​សម្តេច​ដាក់ចេញ​គោលការណ៍​ទាំងអស់នេះ ។ សម្តេច​ក៏បាន​សិក្សា​អំពី​សង្គ្រាម​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការចរចា​ដោយ​សម្តេចលើកឡើងថា​សូម្បីតែ​សង្គ្រាមលោកលើកទីពីរ​ក៏មាន​ការចរ ចា​គ្នា​ដែរ ។ សម្តេច​បន្ត​លើក​ជា​សំណួរ​ទៀតថា​លើ​បញ្ហា​សេដ្ឋកិច្ច​ប៉ុន្មាន​នាក់ទៅ​ដែល​យល់​ពី​បញ្ហា​សេដ្ឋកិច្ច​ខ្លះបើ​ម្នាក់​ស្គាល់​សហករណ៍ស្គាល់​តែ​ក្រុមសាមគ្គី ហើយ​មិន​ចូលចិត្ត​វិស័យ​ឯកជន តើ​មាន​ប៉ុន្មាន​នាក់​? នោះ​ហើយ​ជា​មូល​ហេតុដែល​គេ​ឃើញ​វត្តមាន​របស់​សម្តេច​នៅតាម​បណ្ដា​ខេត្ត ។ គោលដៅ​របស់​សម្តេច​គឺ​សម្តេច​ចង់​ធ្វើ​ពី​ខាងក្រោម​ឡើងមកលើ​វិញដោយ​ផ្លាសប្តូរ​ពី​ការធ្វើ​រួម​មកជា​ការធ្វើជា​ក្រុម​ប្រវាស់ដៃ ។ ដោយ​សម្តេច​បាន​និយាយ​នៅក្នុង​រដ្ ឋសភា​ប្រមាណ​១ម៉ោង​ដើម្បីពន្យល់ថា​ប្រសិន​មិន​ប្រគល់​កម្មសិទ្ធិ​ជូន​ប្រជាជន​ទេ​ផ្ទះ​នៅក្នុង​ទីក្រុង​ភ្នំពេញ​និង​ទីក្រុង​ទាំងអស់​នឹងត្រូវ​ពុកផុយ​ព្រោះ​ប្រជាជន​មិនដឹងថា​ផ្ទះ​អស់នេះ​ជា​ផ្ទះ​កម្មសិទ្ធិ​របស់គាត់​ផង​តើ​រឿង​អី​គាត់​យកលុយ​មក​ជួសជុលផ្ទះ​អស់នេះ (​សូម​មើលសៀវភៅ ១០​ឆ្នាំ​នៃ​ដំណើរ​ជាតិ​កម្ពុជា ត្រង់ចំណុច​ដែល​និយាយ​អំពី​ប្រជាពលរដ្ឋ​មិន​ហ៊ាន​លើកភ្លឺស្រែ មិន​ហ៊ាន​ដាក់​ជី​ដោយសារ​គាត់​គិតថា​ដី​ទាំងអស់នោះ​មិនមែនជា​ដី​របស់ គាត់​ទេ )​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា​រឿងនេះ​ហើយ​ជា​រឿង​ដែល​សម្តេច​មាន​ហេតុផល​ទៅ​ចរចា​ជាមួយ​មេដឹក នាំ​វៀតណាម​ឲ្យ​ដក​ជំនាញការ​វៀតណាម​អស់​តាំងពី​ខែមិថុនា​ឆ្នាំ​១៩៨៨​នៅត្រង់ថា​៧​មករា​ឆ្នាំ​១៩៨៨​បន្ទាប់ពី​ត្រឡប់​មកពី​ការចរចា​សីហនុ ហ៊ុនសែន ២ ធ្នូ​១៩៨៧​។ សម្តេច​បានធ្វើ​ដំណើរ​ទៅ​ខេត្តកំពត​ពេលនោះ​បាន​ចុះ​ជួប​ប្រជាពលរដ្ឋ​នៅ​ម្តុំ​រ៉ា​រទេះភ្លើង អង្គុយ​និយាយ​លេង​ជាមួយ​ពួកគាត់​ប្រជាពលរដ្ឋ គាត់​ថា លោក​ប្រធាន (​សម្តេច ហ៊ុន សែន​)​បើ​ធ្វើស្រែ​ជា​លក្ខណៈ​ឯកជន​ប្រហែលជា​ម៉ោង​៤ ម៉ោង​៥ ភ្លឺ​គឺ​ចុះទៅ​ស្រែ​អស់​បាត់​ហើយ​។​ប៉ុន្តែ ធ្វើ​ដូច​រាល់ថ្ងៃនេះ​(​ក្រុមសាមគ្គី​)​ថ្ងៃ​រះ​ដល់​ណា​ណី ទើប​ចុះ​ស្រែ​ហើយ​ទៅមួយ​ភ្លែត​មិនទាន់​ទាំង​ក្តៅ​ខ្នង​ផង​វិល​ត្រឡប់មកផ្ទះ​វិញ​បាត់ ។

​សម្តេច​បន្តថា​ក្នុងការ​ធ្វើដំណើរ​ទៅ​ចរចា សីហនុ ហ៊ុនសែន នៅ​ប្រទេស​បារាំង​លើក​ទី​២ សម្តេច​ក៏បាន​ជួប​អគ្គលេ ខាធិការ​បក្សកុម្មុយនិស្ត​​វៀតណាមលោក ង្វៀង វ៉ាន់​លិញ សម្តេច​ក៏បាន​ស្នើ​ឲ្យ​វៀតណាម​ដក​ជំនាញការ​ចេញពី​កម្ពុ ជា​ព្រោះ​គ្រូនិង​សិស្ស​ធ្វើ​មិនត្រូវ​គ្នា​ទេ ។សម្តេច​បាន​បន្តថា​សម្តេច​បាន​និយាយ​ទៅកាន់​អគ្គលេខាបក្ស​វៀតណាម​ថា​«​បង​ឯង​ធ្វើ​បែប​សហករណ៍​គឺ​សេដ្ឋកិច្ច​ផែនការ​ចំណែក​ខ្ញុំ​ធ្វើ​សេដ្ឋកិច្ច​ទីផ្សារជា​ភ័ព្វសំណាង​ពេលនោះ​ដែរ​លោង្វៀង វាន់​លិញ បាន​យល់ស្រប​ជាមួយ​ការលើកឡើង​របស់​សម្តេច »ចុះបើ​វៀតណាម​មិន​យល់ស្រប តើ​ហ៊ុនសែន​មិន​ច្បាស់​ជា​ត្រូវ​ចូល​គុក។អញ្ចឹង​សរុបមក​វិញ​សូមបញ្ជាក់​ជូន​ថា​ផ្ទៃក្នុង​ខ្លួនឯង​មិន​យល់​គឺជា​គ្រោះថ្នាក់​ខ្លាំងណាស់​។ ប៉ុន្តែ ​ជា​ភ័ព្វសំណាង​សម្តេច​ទទួលបាន​ការគាំទ្រ​ជាពិសេស​ពី​លោក សាយ ភូ​ថង​,​សម្តេច ហេង សំរិន​,​ពីស​ម្តេច ជា ស៊ីម ឲ្យ​ធ្វើ​នូវ​កិច្ចការ​ដ៏​​សំខាន់​ដែល​កាន់តែ​អស្ចារ្យ​នោះ​គឺ​ដំណោះស្រាយ​នយោបាយ​ជាការ​បើកផ្លូវ​នូវ​កំណែទម្រង់​នយោ បាយ​ដ៏​ធំ​និង​ជំរុញ​ទិសដៅ​សេដ្ឋកិច្ច​ដោយ​យក​ផលប្រយោជន៍​ជាតិ​ជាធំ ។ នេះ​ជា​គ្រោះថ្នាក់​ទី​១​ដែល​សម្តេច​បាន​ឆ្លង​ផុត​តាមរយៈ​នៃ​ការគាំទ្រ​របស់​អ្នក​ទាំងអស់គ្នា​។ ចំណេះ​និង បទពិសោធ​មួយ​នេះ​គឺ​ត្រូវ​ព្យាយាម​ធ្វើអោយ​ផ្ទៃក្នុង​យល់​ទើប​សម្រេចបាន​ជោគជ័យ ។​

​កម្លាំង​សង្កត់​ទី​២​ជា​អ្វី​ត្រូវ​ដឹងថានៅពេល​មាន​កំណែទម្រង់​នយោបាយនិងកំណែទម្រង់សេដ្ឋកិច្ច​ក​ងទ័ព​វៀតណាម​ នៅ​កម្ពុ​ជាមាន​ប្រមា ណ​១០​ម៉ឺន​នាក់​។​ដូចនេះ​វា​មិនមែនជា​ការងាយស្រួល​ទេ​កងទ័ព​វៀតណាម​នៅ​កម្ពុជា​ប្រមាណ​១០​ម៉ឺន​នាក់​ក្នុងពេលដែល​ប្រទេស​វៀតណាម​មិនទាន់មាន​ការកែទម្រង់​ហៅថា​ដូ​យ​ម៉ឺ​យ​នោះទេ ។ យើង​ទៅ​ចរចា​យើង​កែទម្រង់សេដ្ឋកិច្ច​របស់​យើង​ទៅ​សេដ្ឋកិច្ច​ទីផ្សារ​ក្នុងពេលដែល​វៀតណា​ម​ធ្វើ​សហករណ៍។ក៏ប៉ុន្តែ​ជា​ភ័ព្វសំណាង​វៀតណាម​បាន​គោរព​អធិបតេយ្យភាព​របស់​យើង​វត្តមាន​របស់​កងទ័ព​វៀតណាម​នៅ​កម្ពុជា​គឺការពាrការវិលត្រឡ ប់នៃ​របប​ប៉ុលពត។ ក៏ប៉ុន្តែ​រឿង​សេដ្ឋកិច្ច​ឬ​ការសម្រេចចិត្ត​ការធ្វើ​សេដ្ឋកិច្ច​បែបណា​អាស្រ័យ​លើ​កម្ពុជា​។ដូច្នេះ​បញ្ហា​ការ ខុសគ្នា​លើ​បញ្ហា​សេដ្ឋកិច្ច​និង​នយោបាយ​រវាង​កម្ពុជា​និង​វៀតណាម​មិនមែនជា​ឧបសគ្គ​លើ​ដំណើរ​ឈានទៅ​មុខ​របស់​ហ៊ុនសែន​នោះទេ ។ សម្តេច​តេ​ជោ ហ៊ុន សែន បន្តថា​ប្រសិន​ពេលនោះ​វៀតណាម​មិន​គោរព​ការសម្រេចចិត្ត​របស់​ប្រជាជន​កម្ពុជា​ទេ វៀតណាម​អាច​នឹង​ធ្វើបាប សម្តេច ។ ប៉ុន្តែ​អរគុណ​ចំពោះ​មេដឹកនាំ​វៀតណាម​ដែល​បាន​គោរព​ការសម្រេច​របស់​ប្រជាជន​កម្ពុជា នៅក្នុង​ពេលដែល​កងទ័ព​វៀតណាម មាន ១០ ម៉ឺន​នាក់​នៅក្នុង​ប្រទេស​កម្ពុជា​នៅឡើយ ។

​កំលាំង​សង្កត់​ទី ៣​ប្រហែលជា​ទាំងអស់គ្នា​បានដឹង​ហើយ​ដំណាក់​កាលនោះ​ជំនួយ​របស់​យើង​មកពី​សូ​វៀត​និង​អតីត​អឺរ៉ុប​ខាងកើត​ហើយ​ពេ ល​នោះ​សូ​វៀត​មិនទាន់មាន​ប៉េ​រេ​ស្ត្រូ​ការ​ទេ​។ សម្តេច​បាន​បន្តថា​ពេលនោះ​គេ​ដឹង​ហើយ​ថា អា​ហ្គា​នី​ស្ថា ម៉ុង​ហ្គោ​លីនិងឆេ​ក ធ្លាប់​ទទួលបាន អន្តរាគមន៍​ទម្លាក់​មេដឹកនាំ​ដោយ​ទីក្រុង​ម៉ូស្គូ​។ ពេលនោះ​ប្រភព​ជំនួយ​ធំ​មកកាន់​កម្ពុជា​គឺ​សភា​សូ​វៀត​និង​អឺរ៉ុប​ខាងកើត​។ពេលនោះ​ប្រសិនបើ​សូ​វៀតបាន​មើលឃើញ​សភាពការ ណ៍​កម្ពុជា​ដើរ​ខុស​ទិសដៅ​របស់គេ​ព្រោះ​អ្វីដែល​គេ​បាន​ខិតខំ​គឺ​ប្រមូល​ប្រទេស​ឲ្យ​បាន​ច្រើន​ទៅក្នុង​ប្លុកសង្គមនិយម​ប្រហែលជា​ហ៊ុនសែន​ត្រូវ​ចូល​គុក ។ ប៉ុន្តែ​ជា​ភ័ព្វសំណាង​យើង​មិនបាន​ជួប​បញ្ហា​ទាំងអស់នេះ​ទេ ។​

​នេះ​ជា​ចំណុច​ដែល​សម្តេច​បាន​ចែករំលែក​សម្រាប់​មេដឹកនាំ​យុវជន​ថា​ពេលចេញ​ដំណើរ​ត្រូវ​កំណត់​គោលដៅ​ឲ្យ​បានច្បាស់លាស់​ថា​ចង់បាន​អ្វី។ សម្តេច​បន្តថា​គោលដៅ​របស់​សម្តេច​ទី ១ គឺ​ចង់​បញ្ចប់សង្គ្រាម​ដើម្បី​នាំមក​នូវ​សន្តិភាព​និង​ការបង្រួបបង្រួម​ជាតិ ។​ទី ២​គឺ​ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម​អោយបាន​លឿន​។ អញ្ចឹង​ដាក់ចេញ​គោលដៅ​ហើយ​ត្រូវតែ​ចាប់ផ្ដើម​ឲ្យ​មាន​សកម្មភាព ។ សម្តេច​តេ​ជោ​បន្តថា​៖​សម្តេច​គិត ថា​គ្មាន​មហាវិទ្យាល័យ​ណា​នៅលើ​លោកិយ​នេះ​អាច​នឹងមាន​ឯកសារ​នេះ​ទេ បើ​សម្តេច​មិន​និយាយ​គឺ​អត់ មាន​អ្នកណា​ដឹង​នោះទេ ។​

​សម្តេច​តេ​ជោ​បន្តថា​នេះ​គឺជា​បទពិសោធន៍​អំពី​ដំណើរ​ជីវិត​នៃ​ការដឹកនាំ​ក្នុង​រយៈពេល​ជាង​៣០​ឆ្នាំ​ឬ​អាច​និយាយបានថា​ជាការ​រួមចំណែក ជាង ៤០​ឆ្នាំ​នៅក្នុង​ដំណើរការ​ជាតិ​កម្ពុជា ។​សូម្បីតែ​ដំណើរការ​កែទម្រង់​នយោបាយ​និង​សេដ្ឋកិច្ច​ក៏​យក​ជីវិត​ធ្វើ​ដើមទុន​ដែរ​ព្រោះ​ប្រសិនជា ផ្ទៃក្នុង​របស់ខ្លួន​មិន​យល់​ទៅហើយនោះ​គឺ​យើង​មិនអាច​ទៅ មុខ​រួច​ទេ ៕