សម្តេច​ហ៊ុនសែន​បបួល​ពួក​ប្រឆាំង​ស្បថ​ឲ្យ​ងាប់​គ្រប់​ទម្រង់​ទាំងអស់​បើ​ចំនួន​ប្រជាជន​ទៅ​បោះឆ្នោត​ជាង ៨២ ភាគរយ​មិនមែនជា​តួលេខ​ពិត​

679
ចែករម្លែក

ភ្នំពេញ​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន នាយករ​រដ្ឋមន្ត្រី​កម្ពុជា​បាន បបួល​ពួក​មេបក្ស​ប្រឆាំង​ស្បថ ដើម្បី​បង្ហាញ​ការពិត ថា​ប្រជាជន​កម្ពុជា​ប្រមាណ​ជាង ៨២ ភាព​រយ​បាន​ទៅ​បោះឆ្នោត​ពិតប្រាកដ ដែល​បញ្ហា​នេះ​ពួក​ប្រឆាំង​លើកឡើងថា​ជាការ​បំប៉ោង​តួលេខ​និងមាន ការ​គំរាម​គំហែង​និង​កៀបសង្កត់​ពលរដ្ឋ​ឲ្យ​ទៅ​បោះឆ្នោត ។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បបួល​ពួក​ប្រឆាំង​ស្បថ​ឲ្យ​​ងាប់គ្រប់​ទម្រ​ង់ទាំង អស់ ដែល​អាច​ស្លាប់​ទៅបាន​ ដើម្បី​បញ្ជាក់ថា​ភាពស្មោះត្រង់​តែបើ​ពួក​ប្រឆាំង​មិន​ហាន​ស្បថ​ទេ​បានន័យថា​ការនិយាយ​របស់​ពួកគេ​គឺជា​ការ បោក​ប្រាក់​ប្រជាជន ហើយ​មានន័យ​ស្មើ​និង​គេ​ទទួលស្គាល់​ការពិត​ថា​មាន​ប្រជាជន​ទៅ​បោះឆ្នោត​ជាង ៨២ ភាគរយ​មែន ។

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​បាន​បួ​យល​បែបនេះ​នៅក្នុង​ឳ​កាស​អនុញ្ញាត​ឲ្យ​ប្រតិភូ​កីឡា​កម្ពុជា​ចូលជួប​សំណេះសំណាល​មុន​ចេញទៅ​ចូលរួម​ប្រកួត​កីឡា Asain Games នៅ​ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ព្រឹក​ថ្ងៃទី ០៦ ខែ សីហា​នេះ​នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយករដ្ឋមន្ត្រី ។​

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​បាន​បួ​យល​បែបនេះ​នៅក្នុង​ឳ​កាស​អនុញ្ញាត​ឲ្យ​ប្រតិភូ​កីឡា​កម្ពុជា​ចូលជួប​សំណេះសំណាល​មុន​ចេញទៅ​ចូលរួម​ប្រកួត​កីឡា Asain Games នៅ​ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ព្រឹក​ថ្ងៃទី ០៦ ខែ សីហា​នេះ​នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយករដ្ឋមន្ត្រី ។​
​ ​
​ ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​៖ ពួក​ប្រឆាំង​នៅសល់​តែមួយ​ទេ​ដែល​គេ​ខំ​ស្រែក​បំប៉ោង​នៅពេលនេះ​គឺ លួច​បន្លំ បំភ័ន្ត​ភ្នែក ប្រជាពលរដ្ឋ​ត្រូវគេ​បំភិតបំភ័យ ចំណែក​អាដេ​ក​ផ្ទះ​ឈ្នះ​ឯង​នោះ​វា​បាន​បរាជ័យ​បាត់ទៅហើយ ។ ដូចនេះ​វា​នៅសល់​តែមួយ​នេះឯង ដែល​វា​តែង​បានធ្វើ​ស្ទើរតែ​គ្រប់​អណ​ត្តិ​ទាំងអស់ ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ផ្ញើ​សារ​ទៅ​ពួក​ប្រឆាំង​ថា ពួកអ្នកឯង​ហ៊ាន​ស្បថ អោយ​ងាប់​ទេ ងាប់​តាម​រៀប​ណាក៏ដោយ​ឲ្យ​តែ​ងាប់ អ្នកឯង​ហាន​ទេ ។ សម្តេច​បាន​ស្បថ​មុន​ថា ឲ្យ​សម្លេច​ស្លាប់​តែ​ហោង ស្លាប់​ដោយ​គ្មាន​ដី​កប់​បើសិនជា​មានរឿង​ដូច​អ្វីដែល​អ្នកឯង​បានលើកឡើង ។ ប៉ុន្តែ​អ្នកឯង​ក៏ត្រូវ​តែ​ស្បថ​ដូច​ខ្ញុំ​ដែរ​តាម​ហ្វេ​ស​បុក និង ឡាយ​តាម​ហ្វេ​ស​បុក​ឲ្យ​ប្រជាជន​បានឃើញ​ដូច​ខ្ញុំ​កំពុង​ស្បថ​នេះ ។ បើ​អ្នកឯង​មិន ហាន​ស្បថ​ទេ បើ​អ្នកឯង​មិន​ហាន​ស្បថ​បានសេចក្តីថា​អ្វីដែល​អ្នកឯង​លើកឡើង​នោះ​វា​មិនមែនជា​ការពិត​ទេ ។ ការពិត​គឺ​ប្រជាជន​កម្ពុជា​បាន​បោះ ឆ្នោត​ចំនួន​ជាង ៨២ ភាគរយ​មែន ។ ការធ្វើ​បែបនេះ​ដើម្បី​កុំ​ឲ្យ​ពួកនេះ​ពូកែ​ខាង​បោក​ប្រា​សើ​ប្រជាពលរដ្ឋ​បន្តទៅទៀត​។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្តថាការស្បថ មិនមែនជាអបិយជំនឿនោះទេ ព្រោះនៅលើពិភពលោកនេះសូម្បីតែប្រធានាធិបតី ដូណាល់ត្រាំ ក៏ស្បថចូលកាន់តំណែងដែរ គឺគ្រប់ប្រទេសនៅលើពិភពលោកនេះគឺស្បថគឺជាការកំណត់អំពីភាពស្មោះត្រង់ ចំពោះជាតិចំពោះប្រជា ជន និង ចំពោះព្រះមហាក្សត្រ ។
​ ​
​ ​សម្តេច​តេ​ជោ​បាន​បន្តថា​យើង​រុញ​ឲ្យ​ពួកនេះ​ទៅ​ជាប់​ជញ្ជាំង និង ដើម្បី​ឲ្ស​សមាជិក​របស់គេ​ជំរុញ​ឲ្យ​មេបក្ស​របស់គេ​ស្បថ ដើម្បី​បញ្ជាក់ ការពិត ៕ BR